Loading...

Category: កេណី

Auto Added by WPeMatico

«កេណី» ហាងកាហ្វេ លាក់ខ្លួនពួនអាត្មាជាន់ទី២ ដំបូងគេនៅក្រុងភ្នំពេញ

តោះផឹកកាហ្វេ គឺជាឃ្លាសាមញ្ញប្រចាំថ្ងៃមួយ ដែលមនុស្សម្នារក្នុងទីក្រុងភ្នំពេញបានស៊ាំជាមួយទៅហើយ។ មិនថាព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច គឺហាងកាហ្វេនៅតែជាកន្លែងដែលពេញនិយមបំផុតសម្រាប់ការជួបជុំ ពិភាក្សាការងារ រហូតដល់អ្នកខ្លះ លែងចេះធ្វើការនៅកន្លែងធ្វើការ ហើយទាញតែ Laptop មកអង្គុយធ្វើការបណ្តើរ ទទួលទានកាហ្វេ​ និងអាហារសម្រន់បណ្តើរនៅតាមហាងកាហ្វេផ្សេងៗ ព្រោះថាទីក្រុងភ្នំពេញសព្វថ្ងៃនេះ បើនិយាយអំពីហាងកាហ្វេវិញ គឺថារាប់រយទៅហើយ។ បច្ចុប្បន្នហាងកាហ្វេ កំពុងវិវឌ្ឍន៍ខ្លួនយ៉ាងលឿន ដែលហាងថ្មីៗទើបតែបើកខ្លះ បង្កើតឲ្យមាននូវបរិយាកាសប្លែកៗ ដែលផ្តល់ជូនទៅកាន់អតិថិជន លើសពីសេវាកម្មកាហ្វេ។ ដូចការលើកយកមកង្ហាញជូនពេលនេះ គឺជាហាងកាហ្វេតូចល្មមមួយ ដែលមានភាពលេចធ្លោរ ខុសពីហាងទាំងអស់នៅក្នុងទីក្រុងភ្នំពេញ ដោយមានងារថាជា «ហាងកាហ្វេជាន់ទី២ ដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ» នោះគឺ កេណី ឬ K3Ney។ ទល់មុខជាមួយហ្នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬជាទូទៅអ្នកផងតែងហៅថា សាលារចនា អ្នកបន្តដំណើរ តាមផ្លូវក្នុងមួយ ដែលមានសភាពងងឹត និងអាថ៌កំបាំងបន្តិច ប្រសិនបើមិនទាន់ហ៊ានដើរចូលទេ អ្នកអាចងើយទៅលើនឹងឃើញស្លាក LED ដែលគេដាក់ថា «កេណី» នោះអ្នករកឃើញផ្លូវចូលហើយ។ ដើរតែបន្តិចនៅខាងស្តាំដៃអ្នកនឹងឃើញច្រកឡើងទៅជាន់លើជាមួយនឹងពាក្យថា Follow the light ដែលអ្នកអាចបន្តឡើងទៅជាន់លើតាមពន្លឺនោះ មកដល់ជាន់ទី២ […]

View Details