Loading...

Category: កែប

Auto Added by WPeMatico

ជិះអង្រឹង ផឹកកាហ្វេលើភ្នំ អារម្មណ៍ល្អៗ ឯទីកែប

បច្ចុប្បន្ននេះ នរណាៗក៏និយមកាហ្វេ អាចនិយាយបានថាវាជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សសម័យថ្មី។ កាហ្វេឆ្ងាញ់បូករួមជាមួយបរិយាកាសបែបលំហែស្ងប់ស្ងាត់ទៀតនោះ តើនរណាដែលមិនប្រាថ្នាចង់បាន? Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន តែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។ អ្វីដែលធ្វើឲ្យហាងកាហ្វេមួយនេះមានមនុស្សស្កាត់ទៅរកមិនដាច់នោះ គឺដោយសារទីកន្លែងនេះក្រៅពីកាហ្វេ គឺមានទេសភាពដ៏ស្រស់ត្រកាល ព្រមជាមួយការរៀបចំប្លែក បែប Vintage ហើយតម្លៃទៀតសោតក៏សមរម្យ។ ស្រម៉ៃមើល ដៃកាន់កាហ្វេផឹក ទម្រេតខ្លួនដេកលើអង្រឹង គយគន់ទេសភាពឆ្នេរសមុទ្រកែប ជាមួយនិងកម្រងកោះ ហើយថែមទាំងអាចមើលថ្ងៃលិចនៅពេលរសៀលថែមទៀតផង អារម្មណ៍នឹងល្អកម្រិតណា? ហាងកាហ្វេលើភ្នំនេះ គឺបើកលក់ជារៀងរាល់ថ្ងៃ តែបើតាមសម្ដីបងស្រីជាម្ចាស់ហាងគាត់ប្រាប់ថា បើសិនចង់មកលំហែបែបស្ងប់ស្ងាត់អាចមកពីថ្ងៃចន្ទដល់សុក្រ ព្រោះមិនសូវមានមនុស្សមក តែបើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អាចនឹងមានមនុស្សមកច្រើនដែលនឹងមានបរិយាកាសរាងអ៊ូអរបន្តិចជាងថ្ងៃដើមស​ប្តាហ៍ហើយ ។ ដូចនេះបើបានមកលេងខេត្តកែបហើយចង់ប្លែកភ្នែក ប្លែកអារម្មណ៍ និងចង់សាកជាមួយរសជាតិកាហ្វេបែបលើភ្នំ គួរកុំរំលង Led Zep […]

View Details

ទីកែប គោលដៅទេសចរណ៍ប្លែកមួយជាមួយអារម្មណ៍ខ្ជិលៗ

កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គម​ឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។ ពីភ្នំពេញទៅកែបយើងអាចកក់សំបុត្រឡានក្រុងតាមរយៈ Bookmebus.com មានទាំងកាលវិភាគ ក្រុមហ៊ុនឡានសម្រាប់ជ្រើសរើស និងតម្លៃប្រមាណជា៧ ទៅ៨ ដុល្លារប៉ុណ្ណោះ តែយកល្អឲ្យជ្រើសជើងចេញដំណើរពីព្រលឹមដើម្បីមានពេលវេលាច្រើនសម្រាប់លំហែនៅទីនោះ។ ពេលទៅដល់ខេត្តកែបភ្លាមគោលដៅដំបូងគឺផ្សារក្តាម ខេត្តកែបនោះឯង ដើម្បីញ៉ាំអាហារទ្រាប់ពោះខ្លះៗ និងទិញគ្រឿងសមុទ្រស្រស់ៗមានក្តាម បង្គា មឹក នឹងត្រីសមុទ្រចម្រុះ វេចខ្ចប់ទុកញ៉ាំ ព្រោះថានៅលើកោះគឺមិនសូវមានអាហារសំបូរបែបប៉ុន្មាននោះទេ។ ចំពោះតម្លៃញ៉ាំនៅផ្សារក្តាមសមរម្យដែលអាចទទួលយកបាន តែប្រសិនបើអ្នកមានជំនាញតថ្លៃនោះកាន់តែប្រសើរ។ ក្រោយពីរៀបចំម្ហូបអាហាររួចរាល់សព្វគ្រប់យើងធ្វើដំណើរឆ្ពោះទៅកំពង់ចម្លងដើម្បីចេញដំណើរទៅលេង កោះទន្សាយ។ ចំពោះតម្លៃទូកមួយជើងគឺប្រមាណជា១២ដុល្លារប៉ុណ្ណោះ ដោយអាចជិះបានរហូតដល់ទៅ៨នាក់។ ចំណាយពេលប្រមាណ៣០នាទី យើងនឹងទៅដល់គោលដៅរបស់យើងគឺ កោះទន្សាយ ចុះពីលើទូកភ្លាមរឿងដំបូងដែលត្រូវធ្វើគឺស្វែងរកកន្លែងគេង ព្រោះថាធ្វើដំណើរអស់ច្រើនម៉ោងដែរហើយ គួររកកន្លែងដើម្បីទុកដាក់ឥវ៉ាន់ និងសម្រាកញ៉ាំបាយអោយឆ្អែតក្រពះសិន ចាំធ្វើដំណើរបន្តទៀត។ តែក៏សូមណែនាំបឹងហ្គាឡូមួយដែលមានឈ្មោះថា Simone’s ដោយបន្ទប់គ្រែ២ គេងបានគ្នា៤នាក់ តម្លៃប្រមាណ១៥ដុល្លារប៉ុណ្ណោះ។ ក្រោយពីចរចាររៀបចំឥវ៉ាន់ទុកដាក់រួចរាល់ហើយ អ្នកអាចសម្រាកញ៉ាំអាហារដែលយើងបានខ្ចប់ពីផ្សារក្តាមមក និងអាចបន្ថែមជាមួយអាហារតាមបែបអ្នកកោះតាមចំណង់ចំណូលចិត្ត។ ញ៉ាំឆ្អែតសម្រាកលំហែបន្តិច ដល់ពេលយើងដើរគយគន់ទេសភាពដ៏ស្រស់ស្អាត និងថតរូបស្អាតៗ  ជាមួយដើមដូងជាជួរមានទឹកដូងបេះភ្លាមកាប់ឲ្យញ៉ាំភ្លាមៗ ឆ្នេរខ្សាច់វែងអន្លាយ ព្រមជាមួយទឹកសមុទ្រថ្លាខៀវស្រង៉ាត់គួរឲ្យងូតទឹកកម្សាន្ត គ្រាន់ថាមិនសូវមានរលកទេ។ យើងក៏អាចជួលទូកជិះទៅលេងតាមកោះនានា​ មើលផ្កាថ្ម និងជ្រមុជទឹកផងដែរ។ ល្ងាចឡើងយើងអាចគយគន់សម្រស់ព្រះសុរិយាលិចកប់បាត់ក្នុងផ្ទៃទឹក ជាមួយសម្លេងទឹករលកបោកបក់គ្រាំៗរំសាយអារម្មណ៍ រួចក៏ស្វែងរកអាហារញ៉ាំនៅឯផ្ទះស្នាក់របស់យើង ជាមួយអាហារឆ្ងាញ់ៗ និងភេសជ្ជៈផ្សេងៗ ជុំគ្នាញ៉ាំស្រាក្រឡុក ជជែកកម្សាន្តក៏បានដែរ។ ថ្ងៃបន្ទាប់យើងត្រឡប់មកពីកោះវិញ អាចបន្តដំណើរកម្សាន្តនៅឯខេត្តកែបបានមួយអស់ចិត្តទៀតមុនពេលឡើងឡានត្រលប់មកវិញ (សម្រាប់អ្នករើសជើងត្រឡប់មកវិញពេលរសៀល) ដោយយើងអាចទិញគ្រឿងសមុទ្រពីផ្សារក្តាមខ្ចប់ទុកញ៉ាំសម្រាប់អាហារពេលថ្ងៃត្រង់ […]

View Details