Loading...

Category: កំពង់ចាម

Auto Added by WPeMatico

ប្រាសាទព្រះធាតុបារាយណ៍ សិល្បៈអង្គរ ឰដ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ប្រាសាទព្រះធាតុបារាយណ៍​ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម ។ ដើម្បីធ្វើ​ដំណើរ​ទៅប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦A ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ ។ ត្រូវ​ធ្វើ​ដំណើរ​រហូតដល់​ទីរួម​ស្រុក​ស្រីសន្ធរគឺទីប្រជុំជន​ព្រែកពោធិ៍ ។ រួចបន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ។ បន្ទាប់​មក​ត្រូវ​បត់​ស្ដាំដៃតាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍ ។ ឯប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១គីឡូម៉ែត្រ​ខាង​ត្បូង​ឃុំ​នេះ ។ ប្រាសាទនេះ​សព្វ​ថ្ងៃនៅ​សល់​ប្រាង្គ​មួយ​ធ្វើ​ពី​ថ្មភក់និង​ថ្មបាយក្រៀម ។ ប្រាង្គ​នេះ​មា​នទ្វារចូលពីខាង​កើតនិងខាង​លិច (គេសន្ធប់​ទ្វារ​ខាង​លិច​នឹង​ឥដ្ឋ) ឯទ្វារ​ខាង​ជើងនិងត្បូង​ជា​ទ្វារ​បញ្ឆោត ។ គេសង្ស័យ​ថា​ប្រាសាទ​នេះ​មាន​ប្រាង្គ​បី​ពីព្រោះគេ​ឃើញ​មាន​សំណល់​ចម្លាក់​ផ្ដែរនិងហោជាង​ជា​ច្រើន​ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ថ្មី ។ តាម​រយៈក្បាច់​ចម្លាក់ គេគិត​ថា​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ក្នុង​រចនាបថ​បាពួន ។ ក្រោយ​មក​ប្រហែល​អាច​នៅ​សតវត្ស​ទី១៤ឬ​១៥ គេបាន​កែប្រែ​ប្រាសាទ​នេះ​ដោយ​​លើក​ដី​ធ្វើ​លាន​មួយ​ទ្រវែង​នៅ​ខាង​មុខ​ប្រាសាទ ហើយ​យក​ផ្ដែ​និង​ហោជាង​មក​តម្រៀប​ជុំ​វិញ ធ្វើ​ជា​ឃឿន​ព្រះ​វិហារ​តែ​ម្ដង ។ នៅក្បែរទីទួលនោះផ្នែកខាងជើងមានទួលឧកញ៉ាតន ។ នៅមិនឆ្ងាយពីទីនោះប៉ុន្មានមានទួលឧកញ៉ាភក្តី នៅផ្នែកខាងក្រោយទួលព្រះធាតុចម្ងាយ ប្រហែល ៥០០ម៉ែត្រ មានទួលបុរាណមួយគេហៅថាទួលបាសាន ។ នៅខាងមុខទួលព្រះធាតុនេះមានស្លាកស្នាមទន្លេអុំ ដែលមានឈ្មោះថា ទន្លេអុំ​បុរស និងទន្លេអុំស្ត្រី ហើយនៅចំកណ្តាលមានវាលមួយ ជាវេទិកាសម្រាប់ស្តេចគង់ទត […]

View Details

«ព្រះធាតុទឹកឆា» កេរអង្គរកំបាំងក្នុងព្រឹក្សាខេត្តកំពង់ចាម

«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក បូជនីយដ្ឋាន «ព្រះធាតុទឹកឆា» មកបង្ហាញ។ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដល់ផ្លូវបំបែកស្គន់ គេត្រូវបន្តដំណើរទៅ តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម នៅពេលទៅដល់ផ្សារព្រៃទទឹង ត្រូវផ្លូវបំបែកបត់ខាងឆ្វេង ដៃនោះ គេត្រូវបន្តដំណើរតាមផ្លូវក្រាលកៅស៊ូរហូតដល់ស្ពានតាស្នឹងក្នុងចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ រួចបត់ស្តាំដៃតាមបណ្តោយ ប្រឡាយទឹកមួយដែលមានប្រភពពីទឹកឆាក្នុងចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទៀត នោះអ្នកនឹងទៅដល់ «ប្រាសាទព្រះធាតុទឹកឆា» ។ បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ […]

View Details

“នគរបាជ័យ” ទឹកដីប្រ​វត្តិសាស្ត្រដែលអ្នកប្រហែលជាពុំធ្លាប់ដឹងឮ

ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “​ ជ័យពីរសក្តិនគរ ” ជាសាក្សី ។ “ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម ។ គ្រានោះ នាសតវត្សរ៍ទី ១២ ព្រះបាទកម្រងតេងអញស្រីជ័យវម៌្មទេវទី ៧ ( ព្រះបាទជ័យវរ្ម័នទី ៧ ) ព្រះអង្គបានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ ដែលនៅសេសសល់សិលាចារឹកសំស្រ្តឹតបុរាណ ។ ប្រយោជន៍នឹងបានជាព្រះនគរមួយដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត ( សព្វថ្ងៃ គេហៅថាជា “ បន្ទាយព្រៃនគរ ” – វាលប្រណាំងសេះចាស់ ) ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ ។ ដើម្បីទៅដល់ព្រះប្រាង្គប្រធានដែលតម្កល់ “ ព្រះវីរសក្តិ ” ជាទីសក្ការៈ យើងត្រូវឆ្លងកំពែងនគរចំនួន ៤ ជាន់ ដែលកំពែងជាន់នីមួយៗ […]

View Details

គួរឲ្យចាប់អារម្មណ៍ជាមួយសំណង់ស្ថាបត្យកម្មចំណាស់ៗ នៅសេសសល់កណ្តាលក្រុងកំពង់ចាម

ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។ ជាមួយនឹងសំណង់អគារចំណាស់ៗដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម និងសម័យអាណានិគមនិយមបារាំង នៅពាសពេញប្លុកកណ្តាលក្រុងកំពង់ចាម ជាពិសេសម្តុំផ្សារធំ គឺពិតជាធ្វើឲ្យអារម្មណ៍ស្រម៉ៃទៅកាន់ជំនាន់នោះថាតើកាលពីសំណង់អគារទាំងនេះនៅថ្មីស្រឡាង តើវាប្លែកភ្នែក និងមានសោភ័ណភាពយ៉ាងណាទៅ? បើនិយាយពីអ្នកកំពង់ចាមវិញពេលសួរនាំគាត់អំពីអគារសំណង់ចាស់ៗទាំងនោះគឺពួកគាត់ហាក់ដូចជាពោរពេញទៅដោយចិត្តស្រឡាញ់និងចង់អភិរក្សរក្សារទុក ដោយមានមីងអ្នកលក់បង្អែមម្នាក់នៅមុខផ្សារធំ គាត់និយាយថា “ផ្ទះមីងក៏សល់តាំងពីសង្គម ហើយរស់នៅស្រណុកសុខស្រួលណាស់”ប្រសិនបើអ្នកឆ្លងស្ពានគីហ្សូណា ទៅត្រើយម្ខាងនៅខាងឆ្វេងដៃអ្នកនឹងឃើញច្បាស់ជាប៉មមួយពណ៌ក្រហមក្រម៉ៅដូចជាអគារចំណាស់ល្បីៗនៅក្រុងភ្នំពេញអញ្ចឹង ដែលសេសសល់តាំងពីជំនាន់អាណានិគមនិយមបារាំង ហើយអ្នកដែលបានទៅដល់អាចឡើងបាន តែហាក់ដូចជាខ្ពស់និងចោតបន្តិច ដែលពេលទៅដល់ខាងលើអាចឲ្យអ្នកឃើញទិដ្ឋភាពដ៏ស្រឡះភ្នែកនៃក្រុងកំពង់ចាម ភ្ជាប់ដោយស្ពានគីហ្សូណា។ ប្រសិនបើអ្នកមានពេល​ ឬចង់លំហែរអារម្មណ៍ជាមួយនឹងកន្លែងថ្មីៗ អ្នកគួរតែសម្លឹងមើលខេត្តកំពង់ចាមទៅព្រោះថាក្រៅពីសំណង់អគារទាំងនេះ ខេត្តនេះក៏មានតំបន់ទេសចរណ៍ដទៃទៀតដូចជា ព្រះវិហារបុរាណ ប្រាសាទបុរាណ កោះធម្មជាតិ និងតំបន់ទេសចរណ៍បែបសហគមន៍ផងដែរ។ #ដើរលើសពីលេង ពី DERtination

View Details

“មហាលាភ” អារាមហ្លួង នៃស្រុកកោះសូទិន

រាល់វេលាដែល ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កាន់តែកៀកចូលមកដល់ ប្រជាជនខ្មែរដែលជាពុទ្ធបរិស័ទ្ធតែងតែម្នីម្នារ រៀបចំគម្រោងការជាមួយក្រុមគ្រួសារ ញាតិសណ្តាន និងមិត្តភក្តិ ពិភាក្សាអំពីវត្តអារាម សម្រាប់ធ្វើបុណ្យសាងបុណ្យកុសល ឧទ្ទិសជូនដូនតា ញាត្តិកា ទាំង៧សណ្តាន ដែលបានចែកឋានទៅហើយ។ និយាយដល់វត្តអារាមអញ្ចឹង សូមលើកយកអារាមមួយ ជាអារាមហ្លួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលស្ថិតនៅប្របមាត់ច្រាំងខាងកើតទន្លេតូច នោះគឺ “វត្តមហាលាភ”។ សាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថា កសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះ​សុវណ្ណ​កោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម (១៨៦០-១៩០៤)។ ព្រះវិហារវត្តមហាលាភ កសាងអំពីឈើប្រក់ក្បឿង បច្ចុប្បន្នលាបពណ៌លឿងទុំ​ ចាំងដូចមាស ស្ថិតនៅលើឃឿនខ្ពស់ ដែលអាចចៀសផុតពីការជន់លិចនៃទឹកជំនន់ទន្លេ។ មកដល់ផ្ទៃខាងក្នុងនៃព្រះវិហារ ឃើញថាប្រណីតភាពនៃព្រះវិហារនេះពិតជាបង្ហាញថាទីនេះគឺជាសំណង់សក្ការៈ ប្រកបដោយភាពខ្ពង់ខ្ពស់ ពោលគឺសសរ ផ្ទោង ធ្នឹម ហប់ ពិដានជាដើម ត្រូវបានលម្អរដោយគំនូរបុរាណយ៉ាងវិចិត្រ ជាពិសេសនៅពេលថ្ងៃរៀបលិច អ្វីដែលទាក់ទាញបំផុតគឺសសរដែលមានគំនូរទឹបមាស ដែលចាំងរំលេចដោយពន្លៃព្រះអាទិត្យគួរឲ្យគយគន់មិនដាក់ភ្នែក។ ក្រៅពីព្រះវិហារដ៏ប្រណិត ក៏សង្កេតឃើញថាក្នុងបរិវេណវត្តមានសំណង់អគារបែបពុទ្ធសាសនាចាស់ថ្មីពាសពេញ ហើយអ្វីដែលពិសេសគឺ សាលាឆាន់បុរាណ ក្ខោងទ្វារដែលមានចម្លាក់លៀនបង្ហាញពីសំលៀកបំពាក់ស្បៃកភ្លោះ និងកុដិបុរាណ សេសសល់តាំងពីរជ្ជកាលព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម ដែលជាកុដិ សម្តេចព្រះសង្ឃរាជ និល ទៀង ជាសម្ដេចព្រះសង្ឃរាជអង្គទី១ ដែលទ្រង់​កាន់​តំណែង​ពី ​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​សម័យ​​ព្រះ​មហាក្សត្រ ​៣​ព្រះ​អង្គគឺ ព្រះ​បរម​កោដ្ឋ (ព្រះបាទអង្គឌួង) ព្រះ​សុវណ្ណ​កោដ្ឋ (ព្រះបាទសម្តេចព្រះនរោត្តម) និង ព្រះបរមរាជានុកោដ្ឋ (ព្រះបាទស៉ីសុវត្ថិ)។ វត្តនេះក៏ជាទីអារាមដែលមានប្រវត្តិតំណាលទាក់ទងនឹងក្រពើនាងឱរ៉ៃ ក្នុងរឿងព្រេងភ្នំសុពណ៌កាឡី ដែលជានិទានកថារបស់ខ្មែរផងដែរ។ ដោយយោងតាមអាយុកាលជាង១០០ឆ្នាំ និង​តម្លៃផ្នែកស្ថាបត្យកម្ម វត្តមហាលាភ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់បញ្ចូលជាបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាម កាលពីខែឧសភា ឆ្នាំ២០១៦៕

View Details