Loading...

Category: កំពត

Auto Added by WPeMatico

ប្រែកាយពីឃ្លាំងអំបិលចំណាស់មកជាហាង «កាហ្វេឃ្លាំងអំបិល» នាខេត្តកំពត ដែលអាចញ៉ាំកាហ្វេមើលថ្ងៃបាក់រសៀល ជាមួយទេសភាពវាយស្រែអំបិលយ៉ាងស្រស់ស្អាត

ការកកើតឡើងរបស់ កាហ្វេឃ្លាំងអំបិល &  អាហារដ្ឋានផ្ទះអំបិល ជាឃ្លាំងអំបិលចំណាស់ពុកធ្លុះធ្លាយដំបូល រួចក៏បានប្រែខ្លួនជាអាហារដ្ឋានផ្ទះអំបិលតែប៉ុណ្ណោះ ។ ក្រោយមកក៏បានបង្កើតជាហាងកាហ្វេដោយដាក់ឈ្មាះថា កាហ្វេឃ្លាំងអំបិល តែម្តង ។ កាហ្វេឃ្លាំងអំបិល មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត ដែលហ៊ុមពទ្ធ័ទៅដោយស្រែអំបិល ។ គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ស្រស់ស្អាតនេះក៏ព្រោះចង់ជួយលើកស្ទួយដល់វិស័យទេសចរណ៏ក្នុងខេត្ត ក៏ដូចជាចង់បង្ហាញពីការផលិតអំបិលតាមបែបធម្មជាតិផងដែរ ។ ហាងបានរៀបចំឲ្យមានជម្រើសភេសជ្ជ:ប្រមាណជាង 40 មុខ ដែលក្នុងនោះ Italian Soda Smoothie, Iced Latte, Iced Lemon & មានជាប្រភេទ Milk Tea ដែលល្បីខ្លាំងប្រចាំហាង ហើយមានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់បងប្អូនអតិថិជននោះគឺគុជប្រចាំហាងផ្ទាល់ ។ រស់ជាតិភេសជ្ជៈទាំងអស់គឺបង្កើតឡើងថ្មីដោយម្ចាស់ហាង ជាមួយនឹងតម្លៃយ៉ាងសមរម្យ ។  និយាយពីទេសភាពវិញ ទាំងអស់គ្នាសាកស្រមៃមើលទិដ្ឋភាព អង្គុយញុំាកាហ្វេ មើលថ្ងៃបាក់រសៀល ពិសេសបើអ្នកមានសំណាងមកចំថ្ងៃណាដែលមានមេឃពណ៌មាសទៀត (Golden hour) គឺនៅស្រែអំបិលស្អាតខ្លាំង ទិដ្ឋភាពដែលអាចនិយាយបានថាច្លែកភ្នែកតែម្ដង ។ គ្រប់គ្នាក៏អាចដើរមើលបងៗ លោកពូ អ្នកមីង គាត់រែកអំបិល […]

View Details

សម្រស់ត្រើយកោះ ឥតខ្ចោះសម្រាប់ទេសចរណ៍បែបលំហែ

មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់ មានមួយអន្លើរ នាគ្រាកន្លង។ រ៉ាយរ៉ាប់ហូរហែរ ប្រហែលជាឆ្ងល់ហើយថា ត្រើយកោះស្ថិតនៅខាងណាវិញនៃក្រុងកំពត? គោលបំណងគឺដើម្បីផ្សព្វផ្សាយ ដូចនេះគ្មានអ្វីត្រូវលាក់លៀមនោះទេ។ សម្រាប់អ្នកដែលចង់ស្គាល់ អាចធ្វើដំណើរបរកាត់ស្ពានថ្មកំពតថ្មី ឬក៏ស្ពានដែកចាស់ (ប្រសិនបើជិះម៉ូតូ)​ ឆ្លងទៅត្រើយម្ខាងនៃក្រុងកំពត។ បន្តទៅកាន់ដែនកោះនោះ ដោយសសៀរទៅខាងឆ្វេង ឆ្លងតាមស្ពានដែកមួយទៀត តាមបណ្តាយមាត់ទន្លេកំពត ជិះព្រមជាមួយទេសភាពដ៏ល្អគួរឲ្យគយគន់ សំបូរទៅដោយដើមដូង ហ៊ុមព័ទ្ធផ្ទះអ្នកស្រុក ហើយនឹងភ្នំធម្មជាតិគ្រប់ជ្រុង បន្ថែមជាមួយទិដ្ឋភាពកសិដ្ឋានអំបិល ដែលធ្វើឲ្យទេសចរហាក់្រសឡះមុខស្រឡះមាត់ភ្លាមៗ។ ផុតតែពីនោះ គោលដៅគឺឆ្ពោះទៅកាន់មាត់ឆ្នេរនៃដៃសមុទ្រ ជិតភ្នំដូងនោះអ្នកនឹងដឹងហើយថាអ្នកបានមកដល់ទីឋាន ត្រើយកោះ ដែលមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់ ហើយក៏ប្រហែលមិនបង្អង់យូរ ទាញម៉ាស៊ីនថត ឬក៏ទូរស័ព្ទដៃទំនើបថតរូប ហើយ Selfie ទៀតផងសម្រាប់អ្នកចូលចិត្តបណ្តាញសង្គម។ សុំរៀបរាប់ត្រឹមប៉ុណ្ណេះ ដោយបទពិសោធន៍នៃដំណើរ #ដើរលើសពីលេង […]

View Details

ជិះអង្រឹង ផឹកកាហ្វេលើភ្នំ អារម្មណ៍ល្អៗ ឯទីកែប

បច្ចុប្បន្ននេះ នរណាៗក៏និយមកាហ្វេ អាចនិយាយបានថាវាជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សសម័យថ្មី។ កាហ្វេឆ្ងាញ់បូករួមជាមួយបរិយាកាសបែបលំហែស្ងប់ស្ងាត់ទៀតនោះ តើនរណាដែលមិនប្រាថ្នាចង់បាន? Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន តែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។ អ្វីដែលធ្វើឲ្យហាងកាហ្វេមួយនេះមានមនុស្សស្កាត់ទៅរកមិនដាច់នោះ គឺដោយសារទីកន្លែងនេះក្រៅពីកាហ្វេ គឺមានទេសភាពដ៏ស្រស់ត្រកាល ព្រមជាមួយការរៀបចំប្លែក បែប Vintage ហើយតម្លៃទៀតសោតក៏សមរម្យ។ ស្រម៉ៃមើល ដៃកាន់កាហ្វេផឹក ទម្រេតខ្លួនដេកលើអង្រឹង គយគន់ទេសភាពឆ្នេរសមុទ្រកែប ជាមួយនិងកម្រងកោះ ហើយថែមទាំងអាចមើលថ្ងៃលិចនៅពេលរសៀលថែមទៀតផង អារម្មណ៍នឹងល្អកម្រិតណា? ហាងកាហ្វេលើភ្នំនេះ គឺបើកលក់ជារៀងរាល់ថ្ងៃ តែបើតាមសម្ដីបងស្រីជាម្ចាស់ហាងគាត់ប្រាប់ថា បើសិនចង់មកលំហែបែបស្ងប់ស្ងាត់អាចមកពីថ្ងៃចន្ទដល់សុក្រ ព្រោះមិនសូវមានមនុស្សមក តែបើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អាចនឹងមានមនុស្សមកច្រើនដែលនឹងមានបរិយាកាសរាងអ៊ូអរបន្តិចជាងថ្ងៃដើមស​ប្តាហ៍ហើយ ។ ដូចនេះបើបានមកលេងខេត្តកែបហើយចង់ប្លែកភ្នែក ប្លែកអារម្មណ៍ និងចង់សាកជាមួយរសជាតិកាហ្វេបែបលើភ្នំ គួរកុំរំលង Led Zep […]

View Details

Cafe Espresso Roastery Kampot ពីឃ្លាំងស្តុកអំបិលក្លាយជាហាងកាហ្វេមួយដ៏ទាក់ទាញប្រចាំក្រុងកំពត

ចាប់ផ្តើមតាំងពីឆ្នាំ2011 ហាងកាហ្វេនេះ ត្រូវបានគេច្នៃឡើងពីសំណង់អគារឃ្លាំងស្តុកអំបិលចាស់មួយ ដោយជួសជុល និងតុបតែងបន្ថែម ឲ្យមានលក្ខណៈសិល្បៈចម្រុះ ប្រសិនបើបានចូលទៅដល់ខាងក្នុង អ្នកនឹងឃើញ រូបភាព ស្លាកយីហោ ម៉ូតូស៊េរីពីមុន ចាស់ៗបែប Retro ដែលម្ចាស់ហាងបានយកមកព្យួរ និងតាំងនៅក្នុងហាង ក្នុងនោះក៏មានរូបខ្មុកនៃតួអង្គល្ខោនបុរាណខ្មែរផងដែរ។ ក្នុងហាងផ្តល់អារម្មណ៍ម្យ៉ាង តែប្រិសនបើអ្នកអង្គុយនៅខាងក្រៅអ្នកនឹងទទួលបានអារម្មណ៍មួយផ្សេងទៀត ជាមួយតុកៅអីឈើ បែបចាស់ៗ និងព័ទ្ធជុំវិញដោយធម្មជាតិ និងម្លប់ដើមឈើត្រជាក់រហឹម ដែលអាចជាកន្លែងដែលទទួលទានបណ្តើរ ជជែកគ្នាលេងបណ្តើរ។ ហាងកាហ្វេ​ Cafe Espresso Roastery Kampot ក្រៅពីភេសជ្ជៈ និងកាហ្វេចម្រុះមុខ ក៏មានបម្រើជូននូវ មុខម្ហូប បែប Brunch អូស្ត្រាលី ដែលមាន Egg Benedict និង Salted Caramel Pancakes ជាមុខម្ហូបប្រចាំហាង ស័ក្តិសមបំផុតសម្រាប់ការជួបជុំគ្នា មុន ឬក្រោយ បន្តដំណើរកំសាន្តទៅទិសដៅនានា នៅក្នុងខេត្តកំពត និងកែប។ លើសពីនេះហាងនេះក៏ជាកន្លែង សម្រាប់លីងកាហ្វេផ្គត់ផ្គង់តម្រូវការក្នុងហាងជាមួយនឹងម៉ាស៊ីនទំនើប La Mazocco Strada […]

View Details

“ល្អាងភ្នំឈ្ងោក” ស្លាកស្នាម​អរិយធម៌​នគរភ្នំ

សម្រាប់ខេត្តកំពតមនុស្សម្នារទូទៅតែងស្គាល់ខេត្តនេះតាមរយៈតំបន់ទេសចរណ៍នានា ដូចជាភ្នំបូកគោ មាត់ព្រែក ទឹកឈូ ជាពិសេសគឺក្រុងកំពតផ្ទាល់ដែរមានអគារសម័យអណានិគមនិយមបារាំងបន្សល់ទុកជាច្រើន។ តែប្រសិនមើលស៊ីជម្រៅខេត្តកំពតក្រៅពីទេសចរណ៍ទាំងនេះ ខេត្តនេះក៏ជាតំបន់ប្រវត្តិសាស្ត្រមនុស្សជាតិដែលមិនគួររំលងក្នុងការសិក្សាស្វែងយល់ ទាំង វប្បធម៌អរិយធម៌ សាសនា និងជំនឿ។ ប្រហែលជាអ្នកធ្លាប់ឮអំពីភ្នំកំពង់ត្រាចដែលមាន ល្អាងភ្នំ អាងទឹកក្នុងរូងភ្នំ ប៉ុន្តែអ្នកអាចនឹងមិនទាន់បានស្គាល់ពី អរិយធម៌ និងប្រវត្តិសាស្ត្រនៅតំបន់នោះ។ យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍ ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិ ដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា ៥០០០ឆ្នាំ មុនគ.ស។ ជាក់ស្តែងនៅភ្នំក្បាលរមាសគេបានធ្វើកំណាយឃើញប្រដាប់ប្រដាប្រើប្រាស់ដែលធ្វើពីថ្ម ប្រហែល ៣៤២០ឆ្នាំ មុនគ.ស។ ប្រវត្តិសាស្ត្រខេត្តកំពតក៏បានផុសចេញ តំណាលគ្នានឹង សម័យហ្វូណន (នគរភ្នំ) ដែលតាមរឿងទេវកថាប្រមាណក្នុងឆ្នាំ ៥០នៃគ.ស កប៉ាល់ឬសំពៅរបស់ព្រាហ្មឥណ្ឌាព្រះនាម កៅហ្ឌិន (ឬព្រះថោង ឬហ៊ុន ទៀន) ធ្វើដំណើរកាត់ឈូងសមុទ្រសៀម បានមកចតទំនងជានៅខេត្តកំពតនេះឯង​ ដែលកៅហ្ឌិន បានរៀបអភិសេកជាមួយបុត្រីស្តេចនាគ ព្រះនាម លីវ យី (ឬសោមា) បង្កើតជារាជវង្សមួយដូចដែលបានចារក្នុងប្រវត្តិសាស្ត្រខ្មែរ។ និយាយពីល្អាង​ភ្នំ​ឈ្ងោកវិញដែល​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ​ចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែល​មានចម្ងាយ​ប្រមាណ ១៨ គីឡូម៉ែត្រ​​ពី​​ទី​រួមខេត្ដ​កំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។ ទោះមានជណ្តើរឡើងពិតមែន តែប្រសិនបើចុះទៅវិញតាមជណ្តើរអ្នកនឹងខកខានក្នុងការស្វែងយល់ថាមានអ្វីខ្លះក្នុងរូងភ្នំនេះ ព្រោះថាល្អាងភ្នំនេះមានរូងភ្នំចំនួនពីរដែលអ្នកអាចឡើងចុះ ទៅកាន់តួប្រាសាទ ដែលខាងក្នុងរូងភ្នំគឺមានសភាព ងងឹត​ និងរដាក់រដុបបន្តិច តែទោះយ៉ាងណាអ្នកប្រាកដជាអាចទៅមុខបាន ដោយអ្នកប្រហែលជាត្រូវការអ្នកស្រុកក្នុងតំបន់ដើម្បីជួយនាំផ្លូវ ជាមួយនឹងពិលដើម្បីបំភ្លឺផ្លូវ។ អ្វីដែលអ្នកនឹងឃើញគឺថ្មដែលមានរូបរាងចម្លែកៗ ក៏ដូចជាសត្វប្រជៀវទាំងហ្វូង ដែលរូងទាំងនោះគឺជាជម្រករបស់វា។ អ្នកនឹងប្លែកភ្នែកជាមួយនឹងថ្មមួយកន្លែងដែលមានពន្លឺភ្លឺផ្លេកៗដូចជាគ្រាប់ពេជ្រ ពេលត្រូវពន្លឺពិលចាំង គួរឲ្យចង់គយគន់។ មកដល់ផ្លូវចេញអ្នកនឹងឃើញផ្ទាំងថ្មដែលមានពណ៌ពីរខណ្ឌចែកពីគ្នាត្រង់ដូចបន្ទាត់ គឺដោយសារពេលដែលមានភ្លៀងធ្លាក់ខ្លាំង ល្អាងនេះដក់ទឹកបង្កើតបានជាអាងទឹក ពេលដែលទឹកនោះរីង ទស្សនីយ៍ភាពថ្មពីរពណ៌នេះនឹងលេចចេញជារូបរាង។ នៅខេត្តកំពត ប្រាសាទក្នុងល្អាងភ្នំមិនមែនមានតែនៅភ្នំឈ្ងោកនេះទេ ជាក់ស្តែងក៏មាននៅក្នុងល្អាងភ្នំទទុង និង ល្អាងភ្នំខ្ចង ផងដែរ។ ដូចនេះសម្រាប់ក្រោយៗប្រសិនបើអ្នកបានទៅស្វែងយល់ពីខេត្តកំពតកុំភ្លេច ឈៀងចូលតំបន់ប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើ ក៏ដូចជាសារមន្ទីរខេត្តកំពតដែលដាក់តាំងនូវតឹកតាង និងឯកសារប្រវត្តិសាស្ត្រជាច្រើនដែលអ្នកមិនធ្លាប់ដឹងអំពីខេត្តកំពត។ ផែនទី​ទៅកាន់ភ្នំឈ្ងោក៖ https://goo.gl/maps/9HMi6iVjBHnaqn8W7 ឯកសារយោង៖ ប្រវត្តិសាស្ត្រនៃខេត្តកំពត – សារមន្ទីរខេត្តកំពត

View Details