Loading...

Category: ក្រុងបាត់ដំបង

Auto Added by WPeMatico

“ រំចេក៥ ” ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង ។

មានប្រិយមិត្តជាច្រើនដែលចូលចិត្តដើរលេងកម្សាន្ត ទទួលយកបទពិសោធន៍ជាមួយកន្លែងថ្មីៗ ពិសេសហាងកាហ្វេជាទីកន្លែងមួយដែលគ្រប់គ្នាពេញនិយមទៅលំហែកាយចិត្ត ទទួលយកអារម្មណ៍ផាសុកភាព ភាពស្រស់ស្អាតនៃការតុបតែង និងឱជារសនៃកាហ្វេ ។  ហាងកាហ្វេរំចេក៥ ជាទីតាំងមួយដែលប្រិយមិត្តគួរទទួលយកបទពិសោធន៍ បើបានទៅដល់ទឹកដីខេត្តបាត់ដំបង ។ បន្ថែមពីលើវិចិត្រសាលគំនូរសិល្បះ ដែលបង្កើតតាំងពីឆ្នាំ2015 ហាងកាហ្វេរំចេក៥បានចាប់បើកដំណើរការនាខែតុលា ឆ្នាំ២០១៩ ។ មានទីតាំងនៅក្នុង ភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង ហាងកាហ្វេនេះពិតជាមានការពេញនិយម និងទទួលបានការសរសើរពីភ្ញៀវទៅញ៉ាំកាហ្វេនៅទីនោះពីភាពច្នៃប្រឌិត មិនថាលើម្ហូបអាហារនិងភេសជ្ជៈរបស់ហាងកាហ្វេរំចេក៥ គឺមានសោភ័ណភាពយ៉ាងគួរឲ្យទាក់ទាញ ។ ភ្ញៀវដែលចេញចូលជាប្រចាំតែងពេញចិត្តខ្លាំងនិងធ្វើការកម្ម៉ង់សឹងគ្រប់ពេលទៅហាងកាហ្វេរំចេក៥នូវភេសជ្ជះប្រចាំហាងមានដូចជា៖ ភេសជ្ជៈ Iced Lemon Tea (rainbow color) ភេសជ្ជៈ Taro Matcha Latte និង Khmer Iced White ដែលជាកាហ្វេទឹកដោះគោបែបខ្មែរ ។  លើសពីនេះទៅទៀត កត្តារួមផ្សំមួយទៀតដែលធ្វើឲ្យភ្ញៀវដែលទៅទីនោះមានការពេញចិត្តនោះគឺ ទេសភាពក្នុងក្រុងបាត់ដំបងដែលមើលតាមរយៈដំបូលអគារដែលជាទីតាំងហាងផ្ទាល់ និងការរៀបចំតុបតែងដ៏ស្រស់ស្អាតជាមួយសិល្បៈ និងធម្មជាតិ ដែលបានធ្វើឲ្យហាងកាហ្វេរំចេក៥ក្លាយជាទីគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងទឹកដីនៃជង្រុកស្រូវនៃប្រទេសកម្ពុជាមួយនេះ ។ សរុបជារួម ហាងកាហ្វេរំចេក៥ ជាហាងកាហ្វេមានលក្ខណៈ បែបលំហែរ ស្រស់ស្រាយ ជាមួយធម្មជាតិ […]

View Details