Loading...

Category: គំនិត

Auto Added by WPeMatico

កេងចំណេញជាមួយផលវិជ្ជមាន 7យ៉ាង កំឡុងពេលវីរ៉ុសកំណាចវាយលុយពិភពលោក

ពិតណាស់វីរ៉ុសមួយនេះពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកខ្លាចរអារ ដោយសារការឆ្លងដ៏ងាយនិងឆាប់រហ័ស ដែលគិតត្រឹមថ្ងៃនេះ មានរហូតដល់ទៅ 157174 ករណី ដែលបានឆ្លងទៅកាន់ 153 ប្រទេសរួចមកហើយ។ អាចថានេះជាការព្រមាន ឬទណ្ឌកម្ម ពីព្រះជាម្ចាស់ ឬទេវតា ឬពីធម្មជាតិ ក៏អាចថាបាន ព្រោះយើងដឹងហើយថាមនុស្សបានបំពានធម្មជាតិ និងក្រឹត្យក្រមរស់នៅ យូរយារណាស់មកហើយ ដែលក្នុងករណីវីរ៉ុសកូរ៉ូណានេះជាក់ស្តែងគឺ ប្រភពឆ្លងមកពី ការបរិភោគសាច់សត្វព្រៃ។ វាពិតជាគួរឲ្យខ្លាច និងប្រុងប្រយ័ត្នជាទីបំផុត ដែលបានប៉ះពាល់ដល់មនុស្ស ជារួមមាន​ដូចជា៖ ការងារ ការប្រាស្រ័យទាក់ទង ហិរញ្ញវត្ថុ ការធ្វើដំណើរ សុខភាព ។ល។ ទោះបីជាចង់ ឬមិនចង់ ក៏មនុស្សភាគច្រើន ត្រូវបង្ខំចិត្តកាត់បន្ថយការចេញដើរនៅខាងក្រៅ ហើយនៅក្នុងផ្ទះវិញ ដើម្បីប្តូរនិងសុវត្ថិភាពផ្ទាល់ខ្លួន។ អញ្ចឹងប្រសិនបើនៅផ្ទះមែន ផលប៉ះពាល់ដែលបានរ៉ាយរ៉ាប់ខាងលើ អាចថាចៀសមិនរួចទៅហើយ តែយើងគួរសួរខ្លួនឯងថា តើអាចទេដែលយើងគិតពីចំណុចវិជ្ជមានខ្លះ ដែលជាផលបានមកពីការកេងចំណេញ ក្នុងកាលៈទេសៈដែលគួរឲ្យស្អប់មួយនេះ? ចម្លើយគឺ ប្រាកដជាអាច ដែលចំណុចខាងក្រោមនេះអាចជាឧទាហរណ៍ងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ ដែលជះឥទ្ធិពលល្អសម្រាប់ជីវិតអ្នក៖ 1. ពេលវេលាអានសៀវភៅ៖ អ្នកអាចចំណាយពេលវេលារបស់អ្នកដែលអផ្សុកពេលនៅផ្ទះ ដោយទាញយកសៀវភៅ ឬ E-book ដែលមានប្រយោជន៍ […]

View Details