គំនូរ

Auto Added by WPeMatico

គំនូរបែបបុរាណក្នុងទម្រង់ឌីជីថល ជាសិល្បៈដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់យុវជនខ្មែរជំនាន់ថ្មី

ប្រសិនបើយើងសង្កេតមើល សង្គមសិល្បៈនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្រៅពីវិស័យចម្រៀង និងភាពយន្ត ដែលកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ យើងក៏អាចសម្លឹងមើលឃើញទម្រង់សិល្បៈដទៃៗទៀត ដូចសិល្បៈគំនូរបែបឌីជីថល ជាអាទិ៍ ដែលបង្កើតឡើងដោយសិល្បករខ្មែរក្មេងៗជំនាន់ក្រោយ ចាប់ផ្តើមមានការរីកលូតលាស់ និងផុសចេញនូវភាពច្នៃប្រឌិតយ៉ាងសំបូរបែប។ យន ពេជរតនៈ ហៅ ពេជ តូច ដែលបានបញ្ចប់ឧត្តមសិក្សា ផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យលីមកុកវីង បច្ចុប្បន្ន ជាស្ថាបត្យករ និងអ្នកតុបតែងលម្អផ្នែកក្នុង នៃក្រុមហ៊ុនឯកជនមួយ ក៏បានរួមចំណែកក្នុងវិស័យគំនូរបែបឌីជីថលនេះដែរ ដែលស្នាដៃរបស់ ពេជ តូច ហាក់មានចំណុចពិសេសប្លែក ដោយមានការលាយបញ្ចូលគ្នារវាងសិល្បៈគំនូរបែប បុរាណខ្មែរ គឺល្ខោនព្រះរាជទ្រព្យខ្មែរ ជាមួយនិង សិល្បៈគំនូរសម័យបែបធរណីមាត្រ (geometric art)។ ពេជ តូចបានបន្ថែមទៀតថា ក្នុងការផលិតរូបគំនូរឌីជីថលធម្មតាមួយ ឬក៏មានតែ១តួអង្គ ដែលមិនសូវលម្អិតគឺអាចនឹងចំណាយរយៈពេល ២ ទៅ ៣ថ្ងៃ។ រីឯរូបដែលលម្អិត ឬក៏មានតួអង្គច្រើន គឺអាចចំណាយពេល ចន្លោះពី ១សប្ដាហ៍ ទៅដល់…

6 years ago