Loading...

Category: ចិន

Auto Added by WPeMatico

បន្លប់ស្ថានភាពធុញថប់ជាមួយ រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង

ដូចយើងដឹងស្រាប់ហើយថារោងកុនទាំងក្នុងស្រុកនិងក្រៅស្រុកត្រូវបានបិទអស់ហើយដោយសារតែមានវីរុស COVID-19 មករាតត្បាត ហើយធ្វើឲ្យអ្នកកុននិយមរបស់យើងដេកផ្ទះអត់មានរឿងមើលចឹងហើយពួកយើងនឹងមានភាពយន្តភាគមួយចំនួនមកណែនាំអ្នកទាំងអស់គ្នាកំដរអារម្មណ៍បាន ។ គួរបញ្ចាក់ផងដែរថាភាពយន្តភាគដែលបានណែនាំឲ្យមើលនេះគឺមានតាមឆ្នាំ ហើយអ្នកខ្លះគេល្អមើលឆ្នាំផ្សេងៗតែអេដមីនសុំល្អមើលឆ្នាំដែលណែនាំនេះហើយ ។ *** បើចង់ដឹងពីសាច់រឿងសង្ខេបខ្លីៗសូមមើលខាងក្រោមរូបនិមួយៗដើម្បីអាន ទេពឥន្ទ្រីបក្សីស្នេហ៍/神鵰俠侶/The Romance of the Condor Heroes 2014 សាច់រឿងនិយាយអំពីគ្រូហើយនឹងសិស្សពីរអ្នកដែលហាត់ក្បាច់គុណតែពីរអ្នកនៅក្នុងល្អាងភ្នំមួយនៃប៉ាក់ផ្នូរបុរាណ ហើយក៏បានបង្កើតជាភ្លើងស្នេហ៍រវាងគ្រូហើយនិងសិស្ស (យ៉ាងគួ) និង (សៀវឡុងនី) ។ លើសពីនេះទៅទៀតការស្រឡាញ់គ្នារវាងគ្រូហើយនិងសិស្សមួយគូរនេះមិនបានទៅដោយរលូននេះទេ និងមានកាមិនពេញចិត្តជាច្រើនពីសំណាក់ពិភពគុណ ។ ភ្លើងស្នេហ៍រវាងគ្រូហើយនិងសិស្ស (យ៉ាងគួ) និង (សៀវឡុងនី) នេះបានធ្វើឲ្យអេដមីនមើលហើយមើលទៀតដោយសារតែសាច់រឿងល្អខ្លាំងពេក ទេពឥន្ទ្រីសេនាក្លាហាន/射鵰英雄傳/The Legend of the Condor Heroes 2008 សម្រាប់អ្នកដែលចូលចិត្តមើលរឿងភាគបែបពិភពគុណគឺត្រូវមែនទែនដោយសារតែរឿងភាគមួយនេះគឺមានលាយឡំនឹងពិភពគុណហើយនិងយុទ្ធសិល្ប៍បន្តិចបន្តួចពិតជាធ្វើឲ្យវាល្អមើលមែនទែន ។ រឿងភាគទេពឥន្ទ្រីសេនាក្លាហានដែលនិយាយពីខ្សែជីវិតរបស់បរុសម្នាក់ដែលមានឈ្មោះថា គួកជីង ដែលដើរផ្សងព្រែងក្នុងពិភពគុណដើម្បីសងសិកឲ្យឳពុក ។ ស្រប់ពេលដែលផ្សងព្រែងក្នុងពិភពគុណ គួកជីង ក៏បានហាត់ក្បាច់គុណកំពូលៗជាច្រើនរូហតក្លាយខ្លួនទៅជាលេខមួយក្នុងលោក ។ លើសពីនេះទៅទៀត គួកជីង ក៏មានបងប្អូនប្រុសធម៌ម្នាក់ដែរដែលឈ្មោះថា យ៉ាងខាង ត្រូវជាឱពុករបស់ យ៉ាងគួ ។ […]

View Details