15មុខ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងជាមួយការឆ្លងជម្ងឺ
ក្នុងពេលវេលាដ៏ពិបាកមួយនេះសម្រាប់ពិភពលោក បុគ្គលម្នាក់ មិនអាចនៅស្ងៀមគិតតែពីផលវិបាក និងផលប៉ះពាល់តែមួយមុខនោះទេ ផ្ទុយទៅវិញ យើងគួរព្យាយាមរកដំណោះស្រាយ និងវិធីដែលអាចធ្វើឲ្យយើងមានគំនិតវិជ្ជមានផងដែរ សម្រាប់ជីវិត។ យើងក៏ប្រហែលជាបានដឹងឮ ពីក្រសួងសុខាភិបាលហើយថា យើងគ្រប់គ្នាត្រូវរក្សាសុខភាពខ្លួនឯងឲ្យបានល្អ ព្រោះថាប្រភេទវីរ៉ុស មិនថា កូរ៉ូណា ឬវីរ៉ុសដទៃទៀតទេ គឺវានឹងអាចរស់នៅ និងវិវឌ្ឍន៍ខ្លួនក្នុងសារពាង្គកាយយើង ប្រសិនបើយើងមានសុខភាពទន់ខ្សោយ។ ឆ្លើយតបទៅនឹងពាក្យថា សុខភាពល្អ មានចំណុចមួយដែលសំខាន់បំផុតនោះគឺ ចំណីអាហារប្រចាំថ្ងៃ ដែលជាតម្រូវការសម្រាប់ជីវិតរស់នៅរបស់បុគ្គលគ្រប់រូប ដើម្បីរក្សាបាននូវសុខភាពល្អ នឹងរាងកាយម៊ាំមួន។ 15 មុខ ខាងក្រោមនេះជាប្រភេទអាហារ ដែលអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយ (Immune System) ឲ្យរឹងម៊ាំ ដើម្បីទប់ស្កាត់ការនូវវីរ៉ុសផ្សេងៗនៅជុំវិញខ្លួនយើង៖ 1. ប្រភេទក្រូច៖ សម្រាប់ប្រភេទក្រូច មិនថាក្រូចពោធិ៍សាត់ ក្រូចថ្លុង ក្រូចឆ្មារ ទេគឺសំបូរទៅដោយវីតាមីន C ដែលអាចជួយបង្កើននូវកោសិកាឈាមស ដែលអាចជួយទប់ស្កាត់នូវការឆ្លងជំងឺផ្សេងៗបាន។ 2. ម្ទេសផ្លោកក្រហម៖ វាជាប្រភេទបន្លែដែលមានវីតាមីន C លើសពីប្រភេទក្រូចទ្វេដង និងសំបូរដោយសារជាតិ Beta Carotene។ វីតាមីន C ក្រៅពីជួយឲ្យប្រព័ន្ធការពាររាងកាយម៊ាំមួន […]
View Details