អ្នកប្រហែលជាបានដឹងហើយថាសៀមរាបចុងឆ្នាំនេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលអត្ថបទមុន Manulife និង Kampucheers បានណែនាំមកហើយអំពីកន្លែងញ៊ាំឆ្ងាញ់ៗបីកន្លែង សម្រាប់អ្នកដើម្បីត្រៀមមុនសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។ ឥឡូវយើងមកស្គាល់ ៣កន្លែង នៅខេត្តសៀមរាបដែលល្អសម្រាប់អារម្មណ៍ និងសុខភាពអ្នកជាមួយ ធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ៖ កន្លែងទី១៖…
ក្នុងជីវភាពរស់នៅមនុស្សក្នុងពេលបច្ចុប្បន្នគឺ ពោរពេញទៅដោយភាពមមាញឹក ជាមួយនឹងការងារនៅកន្លែងធ្វើការ ក៏ដូចជាក្រុមគ្រួសារនៅឯផ្ទះ ដែលពេលខ្លះ ភាពមមាញឹកទាំងនោះបង្កើតឲ្យអ្នកមានអារម្មណ៍ធុញថប់ តានតឹង និងស្រ្តេស រហូតមានបុគ្គលមួយចំនួនភ្លេចភ្លាំងអំពីសុខភាពផ្ទាល់ខ្លួនទៀតក៏មាន។ ទោះស្ថិតក្នុងស្ថានភាពរវល់យ៉ាងណាក៏ដោយ ក៏អ្នកគួរបានឈ្លាតពេលខ្លះដើម្បី គិតគូរពីសុខភាពរបស់អ្នកដែរ ដែលងាយបំផុតនោះគឺ ការរត់ ដែលជាលំហាត់ប្រាណដ៏ល្អ និងជាវិធីដ៏អស្ចារ្យក្នុងការកាត់បន្ថយភាពតឹងតែង ហើយក៏ជាកីឡាដែលត្រូវបានអនុវត្តន៍នៅគ្រប់ពេល និងគ្រប់ទីកន្លែងផងដែរ។ លើសពីនេះទៅទៀត អ្នកនឹងមិនយឺតពេលក្នុងការហាត់ប្រាណ ឬមានបញ្ហាក្នុងការស្វែងរកចំណតយានយន្តនៅមជ្ឈមណ្ឌលហាត់ប្រាណនោះទេ។ អ្វីដែលអ្នក ត្រូវ ធ្វើនោះ គឺពាក់ស្បែកជើងកីឡា និងចេញទៅក្រៅជាការស្រេច។ ដូច្នេះ តើអ្នកចាប់ផ្ដើមដោយរបៀបណា? ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត តើអ្នកបន្តការរត់ក្នុងរយៈពេលដ៏យូរបានដោយរបៀបណា? យើងបានប្រមូលគន្លឹះមួយចំនួនពីក្រុមអ្នករត់មេនូឡាយហ្វ៍ដែលបានចូលរួមនៅក្នុង កម្មវិធីនានាចាប់ពីការរត់ចម្ងាយ ៥ គីឡូម៉ែត្ររហូតដល់…
បច្ចេកវិទ្យាកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រហែលជាយើងចង់ភ្លេចបាត់ទៅហើយនៅការកោសកាតបញ្ចូលលុយតាមទូរស័ព្ទ ដោយសារទំនើបកម្មនៃកម្មវិធីទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន ដែលអ្នកអាចប្រើប្រាស់ app ដើម្បីបញ្ចូលលុយទូរស័ព្ទដោយផ្ទាល់ ដែលគ្រាន់តែទាមទារអ៉ីនធើណិតដើម្បីដំណើរការតែប៉ុណ្ណោះ។ ទ្រូម៉ាន់នី (TrueMoney) app គឺជាកម្មវិធីស្មាតហ្វូនដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ជីវភាពរស់ដែលមានតម្រូវការក្នុងការផ្ទេរលុយចេញចូលរវាងគណនីមួយទៅគណនីមួយ។ ដូចដែលបានរ៉ាយរ៉ាប់ខាងលើ ទ្រូម៉ាន់នី (TrueMoney) app ក៏មានមុខងារក្នុងការបញ្ចូលលុយចូលទូរស័ព្ទដៃខ្លួនផងដែរ ដែលមានភាពយ៉ាងរហ័សទាន់ចិត្ត និងងាយស្រួលប្រើ។បន្ថែមពីលើភាពងាយស្រួល និងភាពទាន់ចិត្តរបស់ ទ្រូម៉ាន់នី (TrueMoney) app ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ រាល់ការបញ្ចូលលុយទៅកាន់លេខទូរស័ព្ទដៃខ្លួនឯង អ្នកនឹងទទួលបានលុយត្រឡប់មកវិញរហូតដល់ 50% ឯណោះ។ ដូចនេះប្រសិនបើអ្នកគិតថាអ្នកត្រូវការសេវាកម្មនេះ ក៏ដូចជាសេវាកម្មផ្ទេរលុយទៅវិញទៅមក ក្នុងជីវភាពប្រចាំថ្ងៃ កុំភ្លេច ទាញយក ឬបញ្ចូលលុយទូរស័ព្ទ តាមរយៈ https://truemoneyapps.page.link/ptu50promo_KOL លក្ខខណ្ឌនិងការអនុវត្ត៖– ការបញ្ចុះតម្លៃ 50% តាមការបាញ់លុយទូរសព្ទលេខខ្លួនឯងនឹងទទួលបានលុយត្រឡប់វិញច្រើនបំផុត $1– ការផ្តល់ជូននេះចាប់ពីថ្ងៃទី 1 មិថុនា 2019 ដល់…
រៀងរាល់ថ្ងៃ ពេលដែលអ្នកចង់ទៅណាមកណា វាហាក់ដូចជាពិបាកណាស់មែនអត់ព្រោះថា អកាសធាតុក្តៅ ថ្ងៃខ្លះភ្លៀង ផ្លូវក៏ស្ទះទៀត ហើយជិះតុតុមិនស្រួលត្រូវគេកោរទៀត។ ប្រាកដជាធ្លាប់ជួបហើយមែនទេ? តែឈប់រអ៊ូទៅព្រោះថា Grab បានទម្លាក់តម្លៃថោកជាងមុនដល់ទៅ១៥%ឯណោះ ដើម្បីឆ្លើយតបទៅហ្នឹងតម្រូវការរបស់អ្នកនិយម GrabTukTuk។ ហើយបន្ថែមពីលើតម្លៃដែលថោកជាងមុននេះ Grab នៅមានប្រម៉ូកូដពិសេសមួយទៀតគឺ ប្រម៉ូកូដ CHEAP ដែលបញ្ចុះតម្លៃរហូតដល់២០% ប្រើបានដោយគ្មានចំនួនកំណត់រហូតដល់បំណាច់ខែកក្កដា ជិះពីណាទៅណាក៏បាននៅក្នុងទីក្រុងភ្នំពេញ។ តែនៅមិនទាន់អស់ទេសម្រាប់ប្រម៉ូកូដ CHEAP នេះ ប្រសិនបើអ្នកប្រើចាប់ពី៥ដងឡើងអ្នកទាំងអស់គ្នានឹងទទួលបានឱកាសដោយស្វ័យប្រវត្តិដើម្បីចូលរួមការចាប់រង្វាន់ពិសេស គឺសំបុត្រយន្តហោះ ភ្នំពេញ បាងកក ពី Cambodia Airways និង លេខពិសេស ព្រមជាមួយការប្រើប្រាស់អ៊ីនធឺណិតឥតដែនកំណត់ពី Cellcard ក៏ដូចជារង្វាន់អនុស្សាវរីយ៍ពិសេសៗជាច្រើនទៀតពី Grab។ Grab ក៏មានកម្មវិធីពិសេសមួយទៀត គឺសម្រាប់អ្នកទាំងអស់គ្នាដែលនិយមទៅផ្សារអ៊ីអនម៉ល ភ្នំពេញ (AEON Mall Phnom Penh) កុំភ្លេចចុងសប្តាហ៍នេះ Grab ក៏មាន Booth នៅទីនោះដែលអ្នកទាំងអស់គ្នាអាចចូលរួមលេងហ្គេម ក៏ដូចជាចូលរួមការចាប់ឆ្នោតផ្សងសំណាង…
ធ្លាប់ស្គាល់ហើយមែនទេសម្រាប់ការធ្វើដំណើរកំសាន្តមកកាន់ដែនដីទេសចរណ៍អង្គរ នាខេត្តសៀមរាប? ប៉ុន្តែពេលទំនងហាក់ដូចជាមិនសូវដូចអ្វីដែលអ្នកចង់បានទេ ព្រោះតំបន់ដែលអ្នកបានទៅដល់ទាំងនោះហាក់ដូចជាពោរពេញ ហូរហៀរទៅដោយទេសចរកកកុញមិនថាក្នុងស្រុក ឬក្រៅស្រុក ដែលជាឧបសគ្គសម្រាប់ផែនការរបស់អ្នកដែលចង់ទៅទស្សនាតំបន់ទេសចរណ៍ទាំងនោះដោយអារម្មណ៍ស្ងប់ស្ងាត់ និងមានឯកជនភាពខ្លះ ដើម្បីបន្ថយអារម្មណ៍ស្ត្រេស នើយហត់ពីការងារដែលអ្នកប្រឈមមុខរៀងរាល់ថ្ងៃ។ មិនមែនថាអ្នកមិនអាចចៀសផុតពីគំហុកនៃទេសចរកកកុញនៅតំបន់ទេសចរណ៍ខេត្តសៀមរាបនោះទេ តែតម្រូវឲ្យអ្នកស្គាល់តំបន់មួយចំនួនដែលលាក់ខ្លួនពីទេសចរទាំងនោះ ក៏ដូចជាជ្រើសរើសកន្លែងស្នាក់នៅដែលឆ្ងាយពីតំបន់ដែលសភាពអូរអរដូចជា ផាប់ស្ទ្រីត (Pub Street) ជាដើម។ លើកនេះ Kampucheers សូមណែនាំកន្លែងស្នាក់នៅមួយដែលមានសភាពស្ងប់ស្ងាត់ ដែលផ្តល់នូវឯកជនភាពសម្រាប់អ្នក ហើយស្ថិតនៅមិនឆ្ងាយទេពីទីប្រជុំជន ប្រមាណតែ១០នាទី អ្នកនឹងទៅដល់ Gold Smith Residence។ ទីតាំង Gold Smith Residence មានសភាពតូចច្រឡឹង តែមានគ្រប់យ៉ាងសម្រាប់អ្នក រាប់ពីភោជនីយដ្ឋាន អាងហែលទឹក សេវាកម្មម៉ាស្សា និងស្ប៉ា ក៏ដូចជាសេវាកម្មដឹកជញ្ជូនដែលប្រចាំការគ្រប់ពេលវេលា ដែលល្អបំផុតសម្រាប់ការកំសាន្តបែបស្ងប់ស្ងាត់របស់អ្នក។ និយាយពីទីតាំងដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកភ្នែក ព្រមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងឆ្ងាយពីទេសចរកុះករទាំងនោះ Kampucheers សូមណែនាំប្រាសាទចំនួន៤ដែលស្ថិតនៅក្នុងតំបន់អង្គរធំដែលអ្នកអាចចូឡទៅទស្សនា ដោយគ្មានភាពរំខាន៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិចប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ…
តើអ្នកជាហ្វេនកំពូលខ្សែភាពយន្តប្រចាំឆ្នាំ Avengers: Endgame មែនទេ? អ្នកទាំងអស់គ្នាមុខជារង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសម្រាប់ខ្សែភាពយន្តដែលត្រៀមនឹងចាក់បញ្ចាំងមួយនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ដឹងខ្លាំងពីសាច់រឿងបន្តនៃមហាសង្គ្រាម រវាងក្រុម Superhero Avengers ជាមួយនឹងកំពូល Super villain Thanos។ យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Avengers ដោយ Grab ក្រុមហ៊ុនកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទបានរួមសហការជាមួយក្រុមហ៊ុន Marvel ស្ទូឌីយោ…