Loading...

Category: ជីវិត/កម្សាន្ត

Auto Added by WPeMatico

ទម្លាក់ស្រ្តេសចោល ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយធម្មជាតិ ៣កន្លែង នៅខេត្តសៀមរាប

អ្នកប្រហែលជាបានដឹងហើយថាសៀមរាបចុងឆ្នាំនេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលអត្ថបទមុន Manulife និង Kampucheers បានណែនាំមកហើយអំពីកន្លែងញ៊ាំឆ្ងាញ់ៗបីកន្លែង សម្រាប់អ្នកដើម្បីត្រៀមមុនសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។ ឥឡូវយើងមកស្គាល់ ៣កន្លែង នៅខេត្តសៀមរាបដែលល្អសម្រាប់អារម្មណ៍ និងសុខភាពអ្នកជាមួយ ធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ៖ កន្លែងទី១៖ ចំការឈូក មិនឆ្ងាយពីក្រុងសៀមរាបប៉ុន្មានទេ ប្រមាណជា១៥នាទី ដែលអ្នកអាចជិះម៉ូតូ ឡាន ឬក៏ជិះរ៉ឺម៉ក តុតុ មកក៏បានតាមបណ្តាយស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម នៅតាមសងខាងផ្លូវអ្នកនឹងឃើញទិដ្ឋភាពដ៏ប្លែកភ្នែកគឺ ផ្លែ ស្ទឹក និងផ្កាឈូក ដែលរីករហង់ពេញចំការ ទាំងឆ្វេងដៃ និងស្តាំដៃ។ អ្នកស្រុកក្នុងតំបន់នេះ មានគំនិតច្នៃប្រឌិត ដែលបន្ថែមសម្រស់ចំការរបស់ខ្លួនជាមួយ ស្ពានឈើ សួនផ្ការ រហាត់ទឹក និងកញ្ចុះ ដែលអាចទទួលភ្ញៀវទេសចរមកស្រូបខ្យល់អាកាសបរិសុទ្ធ ថតរូបលេង ទទួលទានអាហារ ក៏ដូចជាមើលថ្ងៃរៀបលិចបាន។ អារម្មណ៍អ្នកនឹងបានស្រស់ស្រាយ ប្រសិនជាអ្នកបានមកដល់ទីនេះ ញ៊ាំអាហារថ្ងៃត្រង់ សម្រាកលើអង្រឹងក្នុងកញ្ចុះ កណ្តាលចំការឈូក ខ្យល់បក់ត្រសៀកៗ ពិតជាស្រស់ស្រាយណាស់។ កន្លែងទី២៖ ភ្នំក្រោម […]

View Details

គន្លឹះទាំង១០ ដែលជួយអ្នកចាប់ផ្តើមរត់ដើម្បីសុខភាពពីថ្ងៃនេះ

ក្នុងជីវភាពរស់នៅមនុស្សក្នុងពេលបច្ចុប្បន្នគឺ ពោរពេញទៅដោយភាពមមាញឹក ជាមួយនឹងការងារនៅកន្លែងធ្វើការ ក៏ដូចជាក្រុមគ្រួសារនៅឯផ្ទះ ដែលពេលខ្លះ ភាពមមាញឹកទាំងនោះបង្កើតឲ្យអ្នកមានអារម្មណ៍ធុញថប់ តានតឹង និងស្រ្តេស រហូតមានបុគ្គលមួយចំនួនភ្លេចភ្លាំងអំពីសុខភាពផ្ទាល់ខ្លួនទៀតក៏មាន។ ទោះស្ថិតក្នុងស្ថានភាពរវល់យ៉ាងណាក៏ដោយ ក៏អ្នកគួរបានឈ្លាតពេលខ្លះដើម្បី គិតគូរពីសុខភាពរបស់អ្នកដែរ ដែលងាយបំផុតនោះគឺ ការរត់ ដែលជាលំហាត់ប្រាណដ៏ល្អ និងជាវិធីដ៏អស្ចារ្យក្នុងការកាត់បន្ថយភាពតឹងតែង ហើយក៏ជាកីឡាដែលត្រូវបានអនុវត្តន៍នៅគ្រប់ពេល និងគ្រប់ទីកន្លែងផងដែរ។ លើសពីនេះទៅទៀត អ្នកនឹងមិនយឺតពេលក្នុងការហាត់ប្រាណ ឬមានបញ្ហាក្នុងការស្វែងរកចំណតយានយន្តនៅមជ្ឈមណ្ឌលហាត់ប្រាណនោះទេ។ អ្វីដែលអ្នក ត្រូវ ធ្វើនោះ គឺពាក់ស្បែកជើងកីឡា និងចេញទៅក្រៅជាការស្រេច។ ដូច្នេះ តើអ្នកចាប់ផ្ដើមដោយរបៀបណា? ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត តើអ្នកបន្តការរត់ក្នុងរយៈពេលដ៏យូរបានដោយរបៀបណា? យើងបានប្រមូលគន្លឹះមួយចំនួនពីក្រុមអ្នករត់មេនូឡាយហ្វ៍ដែលបានចូលរួមនៅក្នុង កម្មវិធីនានាចាប់ពីការរត់ចម្ងាយ ៥ គីឡូម៉ែត្ររហូតដល់ អត្តពលិកប្រចាំរដូវកាលដែលបាន រត់ម៉ារ៉ាតុង។ 1. ចាប់ផ្តើមរត់តិចៗ៖ បង្កើតទម្លាប់នៃការដើរ និងការរត់របស់អ្នកក្នុងរយៈពេល ២០ ទៅ ៣០នាទី ដោយចាប់ផ្ដើមជាមួយនឹងការរត់រយៈពេលពីរនាទី ដើរមួយនាទី និងរត់រយៈពេលពីរនាទីទៀត។ល។ នៅពេលអ្នកស៊ាំជាមួយនឹងវាហើយ អ្នកអាចប្ដូរទៅបីនាទី និងបន្ទាប់មកបួននាទី។ 2. ត្រូវទិញស្បែកជើងដែលមានគុណភាពល្អ៖ ការរត់ដោយប្រើស្បែកជើងកីឡាចាស់ៗ ឬស្បែកជើងដែលប្រើសម្រាប់កីឡាផ្សេងអាចបណ្ដាលឱ្យមានគ្រោះថ្នាក់។ ព្យាយាមទិញនៅហាងដែលអ្នកលក់មានចំណេះដឹងអំពីការរត់ និងអាចប៉ាន់ស្មានស្បែកជើងដែលសមនឹងជើងអ្នក។ 3. ផ្ដោតលើទម្រង់៖ នៅពេលអ្នកកំពុងរត់ សូមមើលទៅខាងមុខ មិនត្រូវមើលទៅជើងរបស់អ្នកទេ។ កុំចំកោងខ្នង ហើយដាក់ស្មារបស់អ្នកឱ្យបានត្រឹមត្រូវ និងស្មើគ្នា។ ការរត់ដងខ្លួនត្រង់ធ្វើឱ្យដងខ្លួនរបស់អ្នកត្រង់ស្មើ ដែលជួយបង្កើនសមត្ថភាពសួត និងជំហានរបស់អ្នកបានជាអតិបរមា។ 4. ចេញទៅខាងក្រៅ៖ ការរត់នៅខាងក្រៅអាចឱ្យអ្នកស្រូបយកខ្យល់បរិសុទ្ធ […]

View Details

ងាយៗបញ្ចូលលុយទូរស័ព្ទខ្លួនឯង បានលុយមកវិញ 50%

បច្ចេកវិទ្យាកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រហែលជាយើងចង់ភ្លេចបាត់ទៅហើយនៅការកោសកាតបញ្ចូលលុយតាមទូរស័ព្ទ ដោយសារទំនើបកម្មនៃកម្មវិធីទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន ដែលអ្នកអាចប្រើប្រាស់ app ដើម្បីបញ្ចូលលុយទូរស័ព្ទដោយផ្ទាល់ ដែលគ្រាន់តែទាមទារអ៉ីនធើណិតដើម្បីដំណើរការតែប៉ុណ្ណោះ។ ទ្រូម៉ាន់នី (TrueMoney) app គឺជាកម្មវិធីស្មាតហ្វូនដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ជីវភាពរស់ដែលមានតម្រូវការក្នុងការផ្ទេរលុយចេញចូលរវាងគណនីមួយទៅគណនីមួយ។ ដូចដែលបានរ៉ាយរ៉ាប់ខាងលើ ទ្រូម៉ាន់នី (TrueMoney) app ក៏មានមុខងារក្នុងការបញ្ចូលលុយចូលទូរស័ព្ទដៃខ្លួនផងដែរ ដែលមានភាពយ៉ាងរហ័សទាន់ចិត្ត និងងាយស្រួលប្រើ។បន្ថែមពីលើភាពងាយស្រួល និងភាពទាន់ចិត្តរបស់ ទ្រូម៉ាន់នី (TrueMoney) app ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ រាល់ការបញ្ចូលលុយទៅកាន់លេខទូរស័ព្ទដៃខ្លួនឯង អ្នកនឹងទទួលបានលុយត្រឡប់មកវិញរហូតដល់ 50% ឯណោះ។ ដូចនេះប្រសិនបើអ្នកគិតថាអ្នកត្រូវការសេវាកម្មនេះ ក៏ដូចជាសេវាកម្មផ្ទេរលុយទៅវិញទៅមក ក្នុងជីវភាពប្រចាំថ្ងៃ កុំភ្លេច ទាញយក ឬបញ្ចូលលុយទូរស័ព្ទ តាមរយៈ https://truemoneyapps.page.link/ptu50promo_KOL លក្ខខណ្ឌនិងការអនុវត្ត៖– ការបញ្ចុះតម្លៃ 50% តាមការបាញ់លុយទូរសព្ទលេខខ្លួនឯងនឹងទទួលបានលុយត្រឡប់វិញច្រើនបំផុត $1– ការផ្តល់ជូននេះចាប់ពីថ្ងៃទី 1 មិថុនា 2019 ដល់ 31 តុលា 2019– សម្រាប់ការបញ្ចុះតម្លៃ 50% អ្នកទទួលបានតែម្តងប៉ុណ្ណោះក្នុងមួយខែ

View Details

រាល់ថ្ងៃជិះអ្វី ថោកជាងគេ ហើយទទួលបានច្រើនជាងគេ?

រៀងរាល់ថ្ងៃ ពេលដែលអ្នកចង់ទៅណាមកណា វាហាក់ដូចជាពិបាកណាស់មែនអត់ព្រោះថា អកាសធាតុក្តៅ ថ្ងៃខ្លះភ្លៀង ផ្លូវក៏ស្ទះទៀត ហើយជិះតុតុមិនស្រួលត្រូវគេកោរទៀត។ ប្រាកដជាធ្លាប់ជួបហើយមែនទេ? តែឈប់រអ៊ូទៅព្រោះថា Grab បានទម្លាក់តម្លៃថោកជាងមុនដល់ទៅ១៥%ឯណោះ ដើម្បីឆ្លើយតបទៅហ្នឹងតម្រូវការរបស់អ្នកនិយម GrabTukTuk។ ហើយបន្ថែមពីលើតម្លៃដែលថោកជាងមុននេះ Grab នៅមានប្រម៉ូកូដពិសេសមួយទៀតគឺ ប្រម៉ូកូដ CHEAP ដែលបញ្ចុះតម្លៃរហូតដល់២០% ប្រើបានដោយគ្មានចំនួនកំណត់រហូតដល់បំណាច់ខែកក្កដា ជិះពីណាទៅណាក៏បាននៅក្នុងទីក្រុងភ្នំពេញ។ តែនៅមិនទាន់អស់ទេសម្រាប់ប្រម៉ូកូដ CHEAP នេះ ប្រសិនបើអ្នកប្រើចាប់ពី៥ដងឡើងអ្នកទាំងអស់គ្នានឹងទទួលបានឱកាសដោយស្វ័យ​ប្រវត្តិដើម្បីចូលរួមការចាប់រង្វាន់ពិសេស គឺសំបុត្រយន្តហោះ ភ្នំពេញ បាងកក ពី Cambodia Airways និង លេខពិសេស ព្រមជាមួយការប្រើប្រាស់អ៊ីនធឺណិតឥតដែនកំណត់ពី Cellcard ក៏ដូចជារង្វាន់អនុស្សាវរីយ៍ពិសេសៗជាច្រើនទៀតពី Grab។ Grab ក៏មានកម្មវិធីពិសេសមួយទៀត គឺសម្រាប់អ្នកទាំងអស់គ្នាដែលនិយមទៅផ្សារអ៊ីអនម៉ល ភ្នំពេញ (AEON Mall Phnom Penh) កុំភ្លេចចុងសប្តាហ៍នេះ Grab ក៏មាន Booth នៅទីនោះដែលអ្នកទាំងអស់គ្នាអាចចូលរួមលេងហ្គេម ក៏ដូចជាចូលរួមការចាប់ឆ្នោតផ្សងសំណាង ទទួលយកកាដូផ្សេងៗជាច្រើន។ជិះ Grab ថោកជាង ហើយបានច្រើនជាង ជាពិសេសកុំភ្លេចប្រើប្រម៉ូកូដ CHEAP ណ៎ា!

View Details

ចង់ស្គាល់ឯកជនភាពពេលមកទស្សនាខេត្តសៀមរាបទេ?

ធ្លាប់ស្គាល់ហើយមែនទេសម្រាប់ការធ្វើដំណើរកំសាន្តមកកាន់ដែនដីទេសចរណ៍អង្គរ នាខេត្តសៀមរាប? ប៉ុន្តែពេលទំនងហាក់ដូចជាមិនសូវដូចអ្វីដែលអ្នកចង់បានទេ ព្រោះតំបន់ដែលអ្នកបានទៅដល់ទាំងនោះហាក់ដូចជាពោរពេញ ហូរហៀរទៅដោយទេសចរកកកុញមិនថាក្នុងស្រុក ឬក្រៅស្រុក ដែលជាឧបសគ្គសម្រាប់ផែនការរបស់អ្នកដែលចង់ទៅទស្សនាតំបន់ទេសចរណ៍ទាំងនោះដោយអារម្មណ៍ស្ងប់ស្ងាត់ និងមានឯកជនភាពខ្លះ ដើម្បីបន្ថយអារម្មណ៍ស្ត្រេស នើយហត់ពីការងារដែលអ្នកប្រឈមមុខរៀងរាល់ថ្ងៃ។ មិនមែនថាអ្នកមិនអាចចៀសផុតពីគំហុកនៃទេសចរកកកុញនៅតំបន់ទេសចរណ៍ខេត្តសៀមរាបនោះទេ តែតម្រូវឲ្យអ្នកស្គាល់តំបន់មួយចំនួនដែលលាក់ខ្លួនពីទេសចរទាំងនោះ ក៏ដូចជាជ្រើសរើសកន្លែងស្នាក់នៅដែលឆ្ងាយពីតំបន់ដែលសភាពអូរអរដូចជា ផាប់ស្ទ្រីត (Pub Street) ជាដើម។ លើកនេះ Kampucheers សូមណែនាំកន្លែងស្នាក់នៅមួយដែលមានសភាពស្ងប់ស្ងាត់​ ដែលផ្តល់នូវឯកជនភាពសម្រាប់អ្នក ហើយស្ថិតនៅមិនឆ្ងាយទេពីទីប្រជុំជន ប្រមាណតែ១០នាទី អ្នកនឹងទៅដល់ ​Gold Smith Residence។ ទីតាំង Gold Smith Residence មានសភាពតូចច្រឡឹង តែមានគ្រប់យ៉ាងសម្រាប់អ្នក រាប់ពីភោជនីយដ្ឋាន អាងហែលទឹក សេវាកម្មម៉ាស្សា និងស្ប៉ា ក៏ដូចជាសេវាកម្មដឹកជញ្ជូនដែលប្រចាំការគ្រប់ពេលវេលា ដែលល្អបំផុតសម្រាប់ការកំសាន្តបែបស្ងប់ស្ងាត់របស់អ្នក។ និយាយពីទីតាំងដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកភ្នែក ព្រមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងឆ្ងាយពីទេសចរកុះករទាំងនោះ Kampucheers សូមណែនាំប្រាសាទចំនួន៤ដែលស្ថិតនៅក្នុងតំបន់អង្គរធំដែលអ្នកអាចចូឡទៅទស្សនា ដោយគ្មានភាពរំខាន៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិច​ប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម​ ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះ​ប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ ប្រសិនបើទេសចរមើលពីខាងក្រៅគឺឃើញមានសភាពតូចតែបើចូលទៅខាងក្នុងកាច់កុងទៅតាមរចនាបថ ព្រមជាមួយនឹងចម្លាក់ដែលធ្លាក់ជាមួយនឹងទេវរាប់ពាន់អ្នកលើជញ្ជាំងដែលធ្វើឲ្យអ្នកឈរមើលផ្ជង់អារម្មណ៍នោះ យ៉ាងតិចក៏ត្រូវចំណាយពេល15-20នាទីដែលទើបចេញមកវិញ។ លក្ខណៈពិសេសមួយទៀតនៃចម្លាក់ក្នុងប្រាសាទនេះនៅដើមច្រកចូលអ្នកអោនមើលខាងក្រោម នឹងបានឃើញចម្លាក់ទេវជិះលើសត្វជាច្រើនដូចជា ក្តាម ត្រី ក្រពើ មករជាដើម។ផែនទី៖ https://goo.gl/maps/wautGXtoFiJ5FgQL9 ព្រះវិហារប្រាំពីរល្វែងឈ្មោះជាវត្តប៉ុន្តែរូបរាងខុសពីវត្តបច្ចុប្បន្នដោយសារ ព្រះវិហារប្រាំពីរល្វែង ជាងអារាមសាសនាតាំងពីបុរាណកាលមក ដែលសង់លើខឿនប្រាសាទដែលមានឈ្មោះដូចគ្នាគឺ ប្រាសាទព្រះវិហារប្រាំពីរល្វែង។ ទេសចរអាចនឹងរំលងបុរាណស្ថានមួយនេះ តែធាតុពិតមិនឆ្ងាយទេ ហើយក៏មិនគួររំលងដែល គឺនៅក្រោយប្រាសាទសួរព័្រត្រ (ប្រាសាទនាងដប់ពីរ)។ ភាពលេចធ្លោរនៃអារាមមួយនេះគឺសង់ព័ទ្ធដោយខឿនបីជាន់ ដែលមានចម្លាក់សត្វតោ និងដំរីនៅគ្រប់ជ្រុង ហើយបច្ចប្បន្នគេបានសង់ជាបរិមារព្រះពុទ្ធទុកសម្រាប់ពុទ្ធបរិស័ទ្ធអុជធូប សុំសេចក្តីសុខចម្រើន។ផែនទី៖ https://goo.gl/maps/kDsSarrAZYXeopce9 ក្ខោងទ្វារមរណៈ ឬក្ខោងទ្វារខ្មោចឈ្មោះនេះប្រហែលជាអាចធ្វើឲ្យទេសចរ ខ្លាចរអារមិនចង់ទៅទស្សនា ប៉ុន្តែការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះគឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នកមានឋានៈខ្ពង់ខ្ពស់នាសម័យបុរាណ។ ក្លោងទ្វារនេះជាក្លោងទ្វារមួយក្នុងចំណោមក្លោងទ្វារទាំង5 សម្រាប់ចេញចូលក្រុងអង្គរធំ ដែលទេសចរអាចចូលទៅដល់តាមផ្លូវរដាក់រដុបមួយនៅពីមុខច្រកចូលខាងកើតនៃប្រាសាទបាយ័ន។ ដោយសារក្លោងទ្វារមួយនេះមានសភាពស្ងប់ស្ងាត់ វាពិតជាពិសេសសម្រាប់អ្នកដែលចង់ថតរូបភាពស្អាតៗ […]

View Details

កក់ចំ GrabTukTuk Avengers អ្នកនឹងមានសំណាងទទួលបានកាដូពិសេសពី Marvel ស្ទូឌីយោ និង Grab

តើអ្នកជាហ្វេនកំពូលខ្សែភាពយន្តប្រចាំឆ្នាំ Avengers: Endgame មែនទេ? អ្នកទាំងអស់គ្នាមុខជារង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសម្រាប់ខ្សែភាពយន្តដែលត្រៀមនឹងចាក់បញ្ចាំងមួយនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ដឹងខ្លាំងពីសាច់រឿងបន្តនៃមហាសង្គ្រាម រវាងក្រុម Superhero Avengers ជាមួយនឹងកំពូល Super villain Thanos។ យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Avengers ដោយ Grab ក្រុមហ៊ុនកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទបានរួមសហការជាមួយក្រុមហ៊ុន Marvel ស្ទូឌីយោ ផ្តល់ជូននូវរង្វាន់ជាច្រើនសម្រាប់អ្នកដែលនិយមតាមដានគាំទ្រខ្សែភាពយន្តប្រចាំឆ្នាំមួយនេះ។ ប្រសិនបើអ្នកមានសំណាងធ្វើដំណើរប៉ះជាមួយនឹង GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame Marvel ស្ទូឌីយោ អ្នកនឹងអាចទទួលបានរង្វាន់ទាំងនោះបានយ៉ាងងាយស្រួល ដោយគ្រាន់តែអ​នុវត្តលក្ខខណ្ឌមួយចំនួនខាងក្រោម៖ ផុសរូបរបស់អ្នកជា Public​​ ព្រមទាំង Mention ផេក @GrabKH ជាមួយនឹង Hashtag #SuperGrab ក្នុង Caption របស់អ្នកជាការស្រេច – កក់ការធ្វើដំណើរជាមួយ GrabTukTuk – ថតរូប Selfie ប្រសិនបើអ្នកទទួលបាន GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame (គន្លឹះ៖ ថតរូបដែលអាចមើលឃើញតុកតុកទាំងមូល) […]

View Details