Loading...

Category: ដើរលេង

Auto Added by WPeMatico

«ព្រះធាតុទឹកឆា» កេរអង្គរកំបាំងក្នុងព្រឹក្សាខេត្តកំពង់ចាម

«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក បូជនីយដ្ឋាន «ព្រះធាតុទឹកឆា» មកបង្ហាញ។ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដល់ផ្លូវបំបែកស្គន់ គេត្រូវបន្តដំណើរទៅ តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម នៅពេលទៅដល់ផ្សារព្រៃទទឹង ត្រូវផ្លូវបំបែកបត់ខាងឆ្វេង ដៃនោះ គេត្រូវបន្តដំណើរតាមផ្លូវក្រាលកៅស៊ូរហូតដល់ស្ពានតាស្នឹងក្នុងចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ រួចបត់ស្តាំដៃតាមបណ្តោយ ប្រឡាយទឹកមួយដែលមានប្រភពពីទឹកឆាក្នុងចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទៀត នោះអ្នកនឹងទៅដល់ «ប្រាសាទព្រះធាតុទឹកឆា» ។ បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ […]

View Details

សម្រស់ត្រើយកោះ ឥតខ្ចោះសម្រាប់ទេសចរណ៍បែបលំហែ

មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់ មានមួយអន្លើរ នាគ្រាកន្លង។ រ៉ាយរ៉ាប់ហូរហែរ ប្រហែលជាឆ្ងល់ហើយថា ត្រើយកោះស្ថិតនៅខាងណាវិញនៃក្រុងកំពត? គោលបំណងគឺដើម្បីផ្សព្វផ្សាយ ដូចនេះគ្មានអ្វីត្រូវលាក់លៀមនោះទេ។ សម្រាប់អ្នកដែលចង់ស្គាល់ អាចធ្វើដំណើរបរកាត់ស្ពានថ្មកំពតថ្មី ឬក៏ស្ពានដែកចាស់ (ប្រសិនបើជិះម៉ូតូ)​ ឆ្លងទៅត្រើយម្ខាងនៃក្រុងកំពត។ បន្តទៅកាន់ដែនកោះនោះ ដោយសសៀរទៅខាងឆ្វេង ឆ្លងតាមស្ពានដែកមួយទៀត តាមបណ្តាយមាត់ទន្លេកំពត ជិះព្រមជាមួយទេសភាពដ៏ល្អគួរឲ្យគយគន់ សំបូរទៅដោយដើមដូង ហ៊ុមព័ទ្ធផ្ទះអ្នកស្រុក ហើយនឹងភ្នំធម្មជាតិគ្រប់ជ្រុង បន្ថែមជាមួយទិដ្ឋភាពកសិដ្ឋានអំបិល ដែលធ្វើឲ្យទេសចរហាក់្រសឡះមុខស្រឡះមាត់ភ្លាមៗ។ ផុតតែពីនោះ គោលដៅគឺឆ្ពោះទៅកាន់មាត់ឆ្នេរនៃដៃសមុទ្រ ជិតភ្នំដូងនោះអ្នកនឹងដឹងហើយថាអ្នកបានមកដល់ទីឋាន ត្រើយកោះ ដែលមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់ ហើយក៏ប្រហែលមិនបង្អង់យូរ ទាញម៉ាស៊ីនថត ឬក៏ទូរស័ព្ទដៃទំនើបថតរូប ហើយ Selfie ទៀតផងសម្រាប់អ្នកចូលចិត្តបណ្តាញសង្គម។ សុំរៀបរាប់ត្រឹមប៉ុណ្ណេះ ដោយបទពិសោធន៍នៃដំណើរ #ដើរលើសពីលេង […]

View Details

មហាស្ថាបត្យកម្មបុរាណពីកំពូលភ្នំ «ស្រីសូរ្យបព៌ត» លាតសន្លឹងដល់ទន្លេអុំ (បារាយណ៍)

(ខាងឆ្វេង) ប្រាសាទភ្នំជីសូរ្យ (នៅលើកំពូលភ្នំ) ភ្ជាប់ជាមួយកាំជណ្តើរបុរាណទៅកាន់ (ខាងស្តាំ) ប្រាសាទសែនត្មុល (សែនធ្មុល) សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើ​នបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត» ឬ «សូរ្យបព៌ត» ដែលបព៌តមានន័យថាភ្នំ នោះបានបញ្ជាក់ថានេះជាភ្នំរបស់អង្គក្សត្រសូរ្យវរ្ម័នទី១ ហើយបើតាមសិលាចារឹកមួយទៀតនៅប្រាសាទព្រះវិហារ ជួរភ្នំដងរែក បុព្វបុរសបានចារឹករៀបរាប់ពី ការប្រារព្ធពិធីសិវលិង្គឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឬជីសូរ នាឆ្នាំ ១០១៨​ នៃគ.ស រីឯសិលាចារឹកនៅអង្គរវិញគេបានហៅភ្នំជីសូរ្យថា «ស្រីសូរ្យគិរី» (ដែលគិរីក៏មានន័យថាភ្នំ)។ ប្រាសាទភ្នំជីសូរ្យ ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។ លុះសម័យក្រោយអង្គរ ភ្នំជីសូរ្យក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការៈ ប្រជាជននិយមហៅថា ព្រះវិហារក្នុង។ គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ […]

View Details

ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍​ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។ DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ​ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏ ហាងដែលសង់បែបសម័យទំនើបៗទេ គឺភាគច្រើនគឺសំណង់អគារបុរាណ ពណ៌លឿង និងព្រះវិហារបែបចិន។ មធ្យោបាយធ្វើដំណើរដែលសាកសមបំផុតសម្រាប់ទេសចរដែលចូលចិត្តការលំហែបែបសាមញ្ញ គឺការជួលម៉ូតូជិះពីក្រុងដាណាង (ពីហូជីមិញទៅក្រុងដាណាងអ្នកអាចជិះរថយន្ត រថភ្លើង​ ឬលឿនបំផុតដោយការជិះយន្តហោះ) ដែលរវាងក្រុងទាំងពីរនេះចំណាយពេលប្រមាណតែ៣០នាទីប៉ុណ្ណោះ ហើយការធ្វើដំណើរគឺការជិះតាមមាត់សមុទ្រជាមួយខ្យល់អាកាសល្អ និងត្រជាក់រហឹម។ តែប្រសិនបើមិនចេះជិះម៉ូតូក៏មិនជាបញ្ហាដែរ ឡានក្រុងទៅមករវាងដាណាង និងហួយអាន មានទៅមកសឹងគ្រប់ម៉ោង។ មកដល់ក្រុងបុរាណនេះក្រៅពីប្លែកភ្នែកជាមួយនឹងគោមចម្រុះពណ៌ អគារបុរាណបែបចិន និងជប៉ុន តាមផ្លូវអ្នកនឹងសប្បាយនឹងការទទួលទានដោយព្រោះថាទីនោះសំបូរទៅដោយម្ហូបចំណីតាមផ្លូវដែលប្រជាជនក្នុងស្រុកនោះលក់មុខផ្ទះ​ ឬដាក់លក់តាមកង់ ម៉ូតូ ក្រៅពីនោះតាមផ្ទះភាគច្រើនគឺជាហាងកាត់ដេរ និងលក់សំលៀកបំពាក់ ព្រមជាមួយនឹងវត្ថុអនុស្សាវរីយ៍ដ៏គួរឲ្យទាក់ទាញ។ អ្វីដែលទេសចរដ៏ច្រើនសន្ធឹក មិនដែលខកខានគឺការដើរទស្សនាតាមប្លុកផ្ទះបុរាណ ជាមួយនឹងគោមទាំងអស់បំភ្លឺនាពេលរាត្រី ជាមួយនឹងអារម្មណ៍អន្លង់អន្លោច រូម៉េនទិច ពេលទទួលទានអាហារនៅភោជនីយដ្ឋានតាមមាត់ច្រាំងទន្លេ។

View Details

ចង់ស្គាល់ឯកជនភាពពេលមកទស្សនាខេត្តសៀមរាបទេ?

ធ្លាប់ស្គាល់ហើយមែនទេសម្រាប់ការធ្វើដំណើរកំសាន្តមកកាន់ដែនដីទេសចរណ៍អង្គរ នាខេត្តសៀមរាប? ប៉ុន្តែពេលទំនងហាក់ដូចជាមិនសូវដូចអ្វីដែលអ្នកចង់បានទេ ព្រោះតំបន់ដែលអ្នកបានទៅដល់ទាំងនោះហាក់ដូចជាពោរពេញ ហូរហៀរទៅដោយទេសចរកកកុញមិនថាក្នុងស្រុក ឬក្រៅស្រុក ដែលជាឧបសគ្គសម្រាប់ផែនការរបស់អ្នកដែលចង់ទៅទស្សនាតំបន់ទេសចរណ៍ទាំងនោះដោយអារម្មណ៍ស្ងប់ស្ងាត់ និងមានឯកជនភាពខ្លះ ដើម្បីបន្ថយអារម្មណ៍ស្ត្រេស នើយហត់ពីការងារដែលអ្នកប្រឈមមុខរៀងរាល់ថ្ងៃ។ មិនមែនថាអ្នកមិនអាចចៀសផុតពីគំហុកនៃទេសចរកកកុញនៅតំបន់ទេសចរណ៍ខេត្តសៀមរាបនោះទេ តែតម្រូវឲ្យអ្នកស្គាល់តំបន់មួយចំនួនដែលលាក់ខ្លួនពីទេសចរទាំងនោះ ក៏ដូចជាជ្រើសរើសកន្លែងស្នាក់នៅដែលឆ្ងាយពីតំបន់ដែលសភាពអូរអរដូចជា ផាប់ស្ទ្រីត (Pub Street) ជាដើម។ លើកនេះ Kampucheers សូមណែនាំកន្លែងស្នាក់នៅមួយដែលមានសភាពស្ងប់ស្ងាត់​ ដែលផ្តល់នូវឯកជនភាពសម្រាប់អ្នក ហើយស្ថិតនៅមិនឆ្ងាយទេពីទីប្រជុំជន ប្រមាណតែ១០នាទី អ្នកនឹងទៅដល់ ​Gold Smith Residence។ ទីតាំង Gold Smith Residence មានសភាពតូចច្រឡឹង តែមានគ្រប់យ៉ាងសម្រាប់អ្នក រាប់ពីភោជនីយដ្ឋាន អាងហែលទឹក សេវាកម្មម៉ាស្សា និងស្ប៉ា ក៏ដូចជាសេវាកម្មដឹកជញ្ជូនដែលប្រចាំការគ្រប់ពេលវេលា ដែលល្អបំផុតសម្រាប់ការកំសាន្តបែបស្ងប់ស្ងាត់របស់អ្នក។ និយាយពីទីតាំងដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកភ្នែក ព្រមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងឆ្ងាយពីទេសចរកុះករទាំងនោះ Kampucheers សូមណែនាំប្រាសាទចំនួន៤ដែលស្ថិតនៅក្នុងតំបន់អង្គរធំដែលអ្នកអាចចូឡទៅទស្សនា ដោយគ្មានភាពរំខាន៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិច​ប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម​ ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះ​ប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ ប្រសិនបើទេសចរមើលពីខាងក្រៅគឺឃើញមានសភាពតូចតែបើចូលទៅខាងក្នុងកាច់កុងទៅតាមរចនាបថ ព្រមជាមួយនឹងចម្លាក់ដែលធ្លាក់ជាមួយនឹងទេវរាប់ពាន់អ្នកលើជញ្ជាំងដែលធ្វើឲ្យអ្នកឈរមើលផ្ជង់អារម្មណ៍នោះ យ៉ាងតិចក៏ត្រូវចំណាយពេល15-20នាទីដែលទើបចេញមកវិញ។ លក្ខណៈពិសេសមួយទៀតនៃចម្លាក់ក្នុងប្រាសាទនេះនៅដើមច្រកចូលអ្នកអោនមើលខាងក្រោម នឹងបានឃើញចម្លាក់ទេវជិះលើសត្វជាច្រើនដូចជា ក្តាម ត្រី ក្រពើ មករជាដើម។ផែនទី៖ https://goo.gl/maps/wautGXtoFiJ5FgQL9 ព្រះវិហារប្រាំពីរល្វែងឈ្មោះជាវត្តប៉ុន្តែរូបរាងខុសពីវត្តបច្ចុប្បន្នដោយសារ ព្រះវិហារប្រាំពីរល្វែង ជាងអារាមសាសនាតាំងពីបុរាណកាលមក ដែលសង់លើខឿនប្រាសាទដែលមានឈ្មោះដូចគ្នាគឺ ប្រាសាទព្រះវិហារប្រាំពីរល្វែង។ ទេសចរអាចនឹងរំលងបុរាណស្ថានមួយនេះ តែធាតុពិតមិនឆ្ងាយទេ ហើយក៏មិនគួររំលងដែល គឺនៅក្រោយប្រាសាទសួរព័្រត្រ (ប្រាសាទនាងដប់ពីរ)។ ភាពលេចធ្លោរនៃអារាមមួយនេះគឺសង់ព័ទ្ធដោយខឿនបីជាន់ ដែលមានចម្លាក់សត្វតោ និងដំរីនៅគ្រប់ជ្រុង ហើយបច្ចប្បន្នគេបានសង់ជាបរិមារព្រះពុទ្ធទុកសម្រាប់ពុទ្ធបរិស័ទ្ធអុជធូប សុំសេចក្តីសុខចម្រើន។ផែនទី៖ https://goo.gl/maps/kDsSarrAZYXeopce9 ក្ខោងទ្វារមរណៈ ឬក្ខោងទ្វារខ្មោចឈ្មោះនេះប្រហែលជាអាចធ្វើឲ្យទេសចរ ខ្លាចរអារមិនចង់ទៅទស្សនា ប៉ុន្តែការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះគឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នកមានឋានៈខ្ពង់ខ្ពស់នាសម័យបុរាណ។ ក្លោងទ្វារនេះជាក្លោងទ្វារមួយក្នុងចំណោមក្លោងទ្វារទាំង5 សម្រាប់ចេញចូលក្រុងអង្គរធំ ដែលទេសចរអាចចូលទៅដល់តាមផ្លូវរដាក់រដុបមួយនៅពីមុខច្រកចូលខាងកើតនៃប្រាសាទបាយ័ន។ ដោយសារក្លោងទ្វារមួយនេះមានសភាពស្ងប់ស្ងាត់ វាពិតជាពិសេសសម្រាប់អ្នកដែលចង់ថតរូបភាពស្អាតៗ […]

View Details

កន្លែងលាក់ខ្លួនក្នុងបរិវេណអង្គរដែលទេសចរច្រើនរំលង

ស្គាល់ហើយសៀមរាបមែនទេ? ប៉ុន្តែបើថាស្គាល់អស់ដូចជាមិនសូវជាហ៊ានធានាទេ។ ដូចនេះ #DERtination ពី #Kampucheers សហការណ៍ជាមួយ Gold Smith Residence សូមណែនាំទិសដៅទេសចរខាងក្រោមនេះដែលមានភាពអស្ចារ្យហើយអ្នកអាចនឹងមិនធ្លាប់បានទៅដល់៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិច​ប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម​ ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះ​ប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ ប្រសិនបើទេសចរមើលពីខាងក្រៅគឺឃើញមានសភាពតូចតែបើចូលទៅខាងក្នុងកាច់កុងទៅតាមរចនាបថ ព្រមជាមួយនឹងចម្លាក់ដែលធ្លាក់ជាមួយនឹងទេវរាប់ពាន់អ្នកលើជញ្ជាំងដែលធ្វើឲ្យអ្នកឈរមើលផ្ជង់អារម្មណ៍នោះ យ៉ាងតិចក៏ត្រូវចំណាយពេល15-20នាទីដែលទើបចេញមកវិញ។ លក្ខណៈពិសេសមួយទៀតនៃចម្លាក់ក្នុងប្រាសាទនេះនៅដើមច្រកចូលអ្នកអោនមើលខាងក្រោម នឹងបានឃើញចម្លាក់ទេវជិះលើសត្វជាច្រើនដូចជា ក្តាម ត្រី ក្រពើ មករជាដើម។ផែនទី៖ https://goo.gl/maps/wautGXtoFiJ5FgQL9 ព្រះវិហារប្រាំពីរល្វែង៖ឈ្មោះជាវត្តប៉ុន្តែរូបរាងខុសពីវត្តបច្ចុប្បន្នដោយសារ ព្រះវិហារប្រាំពីរល្វែង ជាងអារាមសាសនាតាំងពីបុរាណកាលមក ដែលសង់លើខឿនប្រាសាទដែលមានឈ្មោះដូចគ្នាគឺ ប្រាសាទព្រះវិហារប្រាំពីរល្វែង។ ទេសចរអាចនឹងរំលងបុរាណស្ថានមួយនេះ តែធាតុពិតមិនឆ្ងាយទេ ហើយក៏មិនគួររំលងដែល គឺនៅក្រោយប្រាសាទសួរព័្រត្រ (ប្រាសាទនាងដប់ពីរ)។ ភាពលេចធ្លោរនៃអារាមមួយនេះគឺសង់ព័ទ្ធដោយខឿនបីជាន់ ដែលមានចម្លាក់សត្វតោ និងដំរីនៅគ្រប់ជ្រុង ហើយបច្ចប្បន្នគេបានសង់ជាបរិមារព្រះពុទ្ធទុកសម្រាប់ពុទ្ធបរិស័ទ្ធអុជធូប សុំសេចក្តីសុខចម្រើន។ផែនទី៖ https://goo.gl/maps/kDsSarrAZYXeopce9 ក្ខោងទ្វារមរណៈ ឬក្ខោងទ្វារខ្មោច៖ឈ្មោះនេះប្រហែលជាអាចធ្វើឲ្យទេសចរ ខ្លាចរអារមិនចង់ទៅទស្សនា ប៉ុន្តែការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះគឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នកមានឋានៈខ្ពង់ខ្ពស់នាសម័យបុរាណ។ ក្លោងទ្វារនេះជាក្លោងទ្វារមួយក្នុងចំណោមក្លោងទ្វារទាំង5 សម្រាប់ចេញចូលក្រុងអង្គរធំ ដែលទេសចរអាចចូលទៅដល់តាមផ្លូវរដាក់រដុបមួយនៅពីមុខច្រកចូលខាងកើតនៃប្រាសាទបាយ័ន។ ដោយសារក្លោងទ្វារមួយនេះមានសភាពស្ងប់ស្ងាត់ វាពិតជាពិសេសសម្រាប់អ្នកដែលចង់ថតរូបភាពស្អាតៗ ហើយអ្នកក៏អាចឡើងទៅលើកំពែងអង្គរធំតាមរយៈក្លោងទ្វារនេះ ដើម្បីមើលព្រះភ័ក្រ្តព្រះព្រហ្មមុខបួនបានយ៉ាងច្បាស់។ផែនទី៖ https://goo.gl/maps/srBrS35BT4GFcQE66 អញ្ចឹងប្រសិនបើបានទៅខេត្តសៀមរាបលើកក្រោយ កុំភ្លេចទៅគោលដៅទាំង4ខាងលើនេះ […]

View Details