រំឮកអនុស្សាវរីយ៍ជាមួយគំនូរជីវចលល្បីៗ ជំនាន់ឆ្នាំ២០០០ លើប៉ុស្តិ៍ Cartoon Network
••• គំនូរជីវចល ឬហៅស្រួលៗថា តុក្កតា គឺត្រូវបានផលិតឡើងសម្រាប់កុមារ តែក៏មិនបានន័យថាយើងដែលជាមនុស្សធំមិនអាចរីករាយជាមួយវាបាននោះទេ។ យ៉ាងណាមិញ យើងក៏ធ្លាប់នៅក្មេងដែរ ដែលក្មេងជំនាន់មុនភាគច្រើន គឺគ្មានអ្នកណាមិនស្គាល់ CARTOON NETWORK នោះទេ ដែលផ្ទុយពីក្មេងសម័យនេះ មានភាគតិចណាស់ដែលយកពេលមើលតុក្កតា ជាជាងលេងហ្គេមក្នុងទូរស័ព្ទ។ថ្ងៃនេះយើងនឹងនាំក្មេងៗសម័យនេះ ទៅមើលថា ក្មេងៗសម័យឆ្នាំ ២០០០ជាង គេនាំគ្នាមើលតុក្កតាអ្វីខ្លះ លើ CARTOON NETWORK៖ JOHNNY BRAVO1997-2004មាន ៤ រដូវកាល កម្លោះសង្ហាសាច់ដុំធំ ដែលឈ្នះអស់មារសត្រូវ តែត្រូវចាញ់ដៃនារីៗគ្រប់គ្នា ជាពិសេសនារីដែលគេទៅញ៉ែ។ តែបើទោះយ៉ាងនេះក្តី ក៏មិនអាចឲ្យ Johnny បាក់ទឹកចិត្ត និងបោះបង់គំនិតលើការយកភាពសង្ហានេះទៅទាក់ទាញនារីៗនោះដែរ។ DEXTER’S LABORATORY1996-2003មាន ៤ រដូវកាល ក្មេងខួរក្បាលអច្ឆរិយៈ Dexter ដែលពូកែខាងវិទ្យាសាស្ត្រ បែរជាមានបងស្រីដៃភ្លើងជើងមាន់ Dee Dee ដែលតែងតាមរៅឆានប្អូនរបស់នាងជានិច្ច។ បន្ទប់ពិសោធន៍អាថ៌កំបាំងរបស់ Dexter នេះគឺមានតែគេនិងបងស្រីប៉ុណ្ណោះដែលដឹង ដែលម្តាយឪពុកគេមិនដឹងនោះឡើយ COURAGE THE COWARDLY DOG1999-2002មាន […]
View Details