រំឭកភាពយន្តគំនូរជីវចលកាលដ៏ជក់ចិត្ត ពីកុមារភាព នៅលើប៉ុស្តិ៍ «ទទក»
គ្រាន់តែឃើញភាពយន្តគំនូរជីវចលទាំងអស់នេះហើយគឺនឹកឃើញដល់ពេលវេលានៃកុមារភាពតែម្ដង មើលរហូតដាច់បាយដាច់ទឹក។ ប្រសិនបើចង់ដឹងប្រវត្តិបន្តិចបន្តួចរបស់គំនូរជីវចលកាលពីកុមារភាពរបស់អ្នកទាំងអស់គ្នាអាចមើលខាងក្រោមបាន៖ 1. The Little Witches (ក្មេងតូចត្រកូលធ្មប់) ជាគំនូរចីវចលរបស់ប្រទេស បារាំង និងអេស្ប៉ាញ ដែលនិយាយពីទីក្រុងនៅថ្ងៃអនាគតមួយដែលមានឈ្មោះថា City Base ដោយប្រឈមមុខនិងការគំរាមកំហែងរបស់ Megalomaniac Wolti ។ តុក្កតានេះមានសរុប 25 ភាគ ត្រូវបានបង្កើតដោយប៉ុស្តិ៍ទូរទស្សន៍មួយនៅអេស្ប៊ាញ។ ចាក់ផ្សាយដំបូងមាន 2 ភាសាគឺ ភាសាអង់គ្លេស និងភាសាអេស្ប៉ាញ។ 2. Enigma (វីរៈនារីអេនីម៉ា) វីរៈនារីអេនីម៉ាជាតុក្កតារបស់ប្រទេសបារាំងនិយាយពីក្មេងស្រីអាយុ 13 ឆ្នាំម្នាក់ចេះហោះហើរជាមួយនឹងឈុតសម្លៀកបំពាក់បែបចារនារី។ តុក្កតានេះមាន 2 រដូវកាល សរុបទាំងអស់ 52 ភាគ (26 ភាគ ក្នុងមួយរដូវកាល) ដែលក្នុងមួយភាគ មានប្រហែល 26 នាទីបើគិតជាមធ្យម ។ បង្កើតឡើងដោយលោក Eunice Alvarado Ellis ផលិតដោយ Vintage Production និងមានការចូលរួមផលិតពីប៉ុស្ដិ៍ទូរទស្សន៍បារាំង […]
View Details