Loading...

Category: នំបញ្ចុក

Auto Added by WPeMatico

នំបញ្ចុកទឹកអម្ពិលប្រហុក រសជាតិបែបអ្នកស្រុកអង្គរ

នំប៉ែនចុក ក្រោយមកត្រូវបានកម្លាយហៅថាជា នំបញ្ចុក ត្រូវបានស្គាល់ថាជានំមួយប្រភេទដែលពេញនិយមរបស់ជនជាតិខ្មែរ។ ដោយនំមួយនេះ ត្រូវបានទទួលទានជាមួយទឹកសម្លរ ទើបនៅតាមភូមិស្រុកខ្លះបានច្នៃទឹកសម្លរ ទៅតាមរសជាតិដែលខ្លួនចង់ និងចូលចិត្ត។ ទឹកសម្លរទាំងនោះ ខ្លះមានជាសម្លរប្រហើរ ខ្លះក៏ជាការី ឯខ្លះក៏ជាទឹកស៊ុប តែមកដល់សៀមរាបវិញ មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង ដែលទេសចរភាគច្រើនធ្វើដំណើរឆ្លងកាត់ តែងតែឈាងចូលមក។ នោះជាតូប #នំបញ្ចុកទឹកអម្ពិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអម្អិលប្រហុក ហើយអន្ទក់វិញគឺជាបន្លែស្រុះឆ្អិន តែ​៣​មុខ​ប៉ុណ្ណោះ​មាន​ស្ពៃក្ដោប ត្រកួន និង​សណ្ដែកកួរ។ អានអត្ថបទប្រវត្តិនំប៉ែនចុក (នំបញ្ចុក) ចុចត្រង់នេះ អ្នកទិញតម្រង់ជួរគ្នាចាំទិញយ៉ាងត្រៀបត្រា ព្រោះមិនងាយទេដែលបានទទួល នំបញ្ចុក ដែលមានរសជាតិប្លែកពីគេ ហើយនំទៀតសោតគឺ ធ្វើភ្លាមៗនៅនឹងមុខ ក្ដៅៗ​ ​ស្រង់​ចេញពី​ឆ្នាំង ​​ចាប់​ដាក់​កញ្ច្រែង​តូចៗ ទ្រាប់​នឹង​ស្លឹក​ឈូក ដែលអ្នកលក់និយាយប្រាប់ថា ក្នុងមួយថ្ងៃគាត់លក់អស់នំបញ្ចុកប្រហែលជា ២០០គីឡូ ឯណោះ។ ចំណែកឯទឹកជ្រលក់វិញ មានជម្រើសសម្រាប់អ្នកទទួលទានទៀត គឺមាន រសជាតិហិរ និងរសជាតិធម្មតា តែសម្រាប់អ្នកចូលចិត្តហិរវិញដឹងតែត្រូវមាត់ហើយ គឺថាទទួលទានបណ្តើរបែកញើសបណ្តើរ។ […]

View Details

នំបញ្ចុក ឈ្មោះដើមថា “នំប៉ែនចុក”?

នំបញ្ចុកជាអាហារមួយប្រភេទរបស់ខ្មែរ ដែលគេនិយមទទួលទានជាទូទៅ ជាពិសេសគឺនៅក្នុងពិធីបុណ្យទានផ្សេងៗ លក្ខណៈពិសេសគឺនំត្រូវទទួលទានជាមួយសម្លរប្រហើរ និងល្បើយដែលជាបន្លែចម្រុះដែលធ្វើឲ្យនំបញ្ចុកក្លាយជាអាហារដែលប្លែកខុសពីគេ ហើយអាហារប្រភេទនេះគឺមិនពិបាករកទេ ហើយតម្លៃក៏មិនជាថ្លៃដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តនំបញ្ចុក ចង់ដឹងថានំនេះមានប្រវត្តិបែបណា? នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម៉្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។  បន្ទាប់មកគេហៅកាត់ៗថា “នំបញ្ចុក” មិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ៗ ដូចជា៖នំប៉ែនចុក ក្លាយ “នំបញ្ចុក”ជើងក្រាន ក្លាយ “ចង្ក្រាន” ជាន់ដើរ ក្លាយ”ជណ្ដើរ” កាន់ជ្រែង ក្លាយ”កញ្ច្រែង” កាន់ត្រក ក្លាយ”កន្ត្រក” ពីរថែមដប់ ក្លាយ”ពីរដណ្ដប់” ជាដើម។ ក៏មានរឿងព្រេងនិទានមួយ ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុកដំណាលថា៖នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។  ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា នឹងណាមួយទៀត នៅតំបន់ដែលពួកគាត់រស់នៅ សំបូរត្រីផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។  ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែលអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។ […]

View Details