«Numsandwich» លើសពីសាន់វិចធម្មតា ញ៉ាំជាមួយផ្លែឈើ តាមស្ទាយប្រជាជនជប៉ុន
បើនិយាយពីនំសាន់វិចគ្រប់គ្នាច្បាស់ជាគិតថាជាអាហាររបស់ប្រជាជននៅតំបន់ប៉ែកខាងអ៊ឺរ៉ុប ប៉ុន្តែមាននំសាន់វិចមួយប្រភេទដែលមានដេីមកំណេីតនៅប្រទេសជប៉ុន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនជប៉ុន ក៏ដូចជាបណ្តាប្រទេសជិតខាងដូចជា កូរ៉េ តៃវ៉ាន់ ហុងកុង និងប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធហ្នឹងប្រទេសជប៉ុនដូចជា ថៃ ឥណ្ឌូណេស៊ី ជាដេីម ។ គំនិតច្នៃប្រឌិតជាចលករជំរុញឲ្យមានការបង្កើតថ្មីនេះ ។ តួរយ៉ាងដូចជានំសាន់វិចផ្លែឈើរបស់ជប៉ុនមួយប្រភេទនេះ ដែលមានវត្តមាននៅប្រទេសកម្ពុជាយើង ដែលត្រូវបាននាំមកជូនដោយហាង “នំសាន់វិច” (Numsandwich) ។ ហាង “នំសាន់វិច” (Numsandwich) បានចាប់បើកដំណើរការតាំងពីខែ១១ ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្នមានរយៈពេល 7ខែមកហេីយ ។ ទីតាំងបច្ចុប្បន្ន ផ្ទះលេខ ២១ ជាន់ទី១ ផ្លូវ ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អាហារពិសេសប្រចាំហាងគឺ “នំសាន់វិចផ្លែឈើ” នេះឯង ។ មូលហេតុដែលដាក់ឈ្មោះហាងថា “នំសាន់វិច” ព្រោះហាងបាននាំមកជូនបង្អែមរបស់ជប៉ុនមួយប្រភេទនេះដែលអោយឈ្មោះថា នំសាន់វិចផ្លែឈេី ។ ប្រជាជនយើងភាគច្រើនគិតថានំសាន់វិច គឺមានសាច់ មានបន្លែ សម្រាប់ជាអាហារសម្រន់ពេលព្រឹកឬពេលថ្ងៃ ។ ប៉ុន្តែនេះជានំសាន់វិចដែលដាក់ផ្លែឈើនិងគ្រីមជំនួសទៅវិញ បើបានអានដល់ត្រឹមនេះបែបភ្ញាក់ផ្អេីល និងចំឡែកអារម្មណ៍បន្តិចហើយ […]
View Details