Loading...

Category: ប្រាសាទ

Auto Added by WPeMatico

«ព្រះធាតុទឹកឆា» កេរអង្គរកំបាំងក្នុងព្រឹក្សាខេត្តកំពង់ចាម

«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក បូជនីយដ្ឋាន «ព្រះធាតុទឹកឆា» មកបង្ហាញ។ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដល់ផ្លូវបំបែកស្គន់ គេត្រូវបន្តដំណើរទៅ តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម នៅពេលទៅដល់ផ្សារព្រៃទទឹង ត្រូវផ្លូវបំបែកបត់ខាងឆ្វេង ដៃនោះ គេត្រូវបន្តដំណើរតាមផ្លូវក្រាលកៅស៊ូរហូតដល់ស្ពានតាស្នឹងក្នុងចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ រួចបត់ស្តាំដៃតាមបណ្តោយ ប្រឡាយទឹកមួយដែលមានប្រភពពីទឹកឆាក្នុងចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទៀត នោះអ្នកនឹងទៅដល់ «ប្រាសាទព្រះធាតុទឹកឆា» ។ បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ […]

View Details

«ភ្នំខ្យង» ទីល្អាងដ៏ងងឹតលាក់ខ្លួនជាមួយប្រាង្គប្រាសាទសតវត្សរ៍ទី៦

ធ្លាប់តែបានឃើញក្នុងភាពយន្តបែបផ្សងព្រេង ដែលតួឯកចូលក្នុងល្អាងដ៏ងងឹតសូន្យសុង ដើម្បីស្វែងរកវត្ថុមានតម្លៃ តែដល់វេលាដែលបានមកស្គាល់បទពិសោធន៍បែបនោះខ្លួនឯង ទើបដឹងថាអារម្មណ៍នោះពិតជារំភើបក្រៃលែង ដៃកាន់ទូរស័ព្ទបើពិលបណ្តើរ ក្រវៀសជើងរាវផ្លូវបណ្តើរ ត្បិតអីសម្រេចចិត្តរួចហើយ ថាត្រូវតែចុះទៅល្អាងដ៏អាថ៌កំបាំងមួយនេះ។ ក្នុងចិត្តគិតថាហេតុអ្វីបានជាមានជណ្តើរដែកទុកឆ្លងកាត់ ហើយមាត់ល្អាងក៏ឃើញមានសំណែនទៀត ក៏ភ្នកគិតថា ច្បាស់ណាស់ប្រាកដជាមានអ្វីម្យ៉ាងនៅក្នុងល្អាងនេះហើយ ទើបជាអ្នកស្រុកមានជំនឿបែបនេះ។ នៅខាងក្រៅអាកាសធាតុដូចជាធម្មតា ដែលកាលបើបានមកដល់ក្នុងគុហានេះ ក៏ចាប់អារម្មណ៍ថាចុះត្រជាក់ ជាមួយនិងខ្យល់ភ្នំ ព្រមជាមួយសម្លេងទឹកដក់ តក់ៗ កាន់តែធ្វើឲ្យចិត្តងឿងឆ្ងល់កាន់តែខ្លាំងទៅៗ ព្រោះនៅខាងមុខមានល្អាងមួយផ្សេងទៀត ដែលទំនងជាជ្រៅព្រោះឃើញងងឹតខ្លាំង។ គ្នីគ្នាបីនាក់ដែលមានរសនិយមថាម្លោះនឹងដើរឲ្យលើសពីលេងហើយ ត្រូវតែចូលទោះគ្មានអ្នកភូមិ ឬមគ្គុទេសនាំផ្លូវ ដោយសម្អាងថាមានជណ្តើរចូលត្រឹមត្រូវ អាចផ្តល់នូវ​អារម្មណ៍កក់ក្តៅដែរ។ ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរ​មុខ​ទិស​ខាង​លិច ដើម្បី​​ឧទ្ទិស​ថ្វាយ​ព្រហ្មណ៍សាសនា។ ប្រាសាទ​នេះ​មាន​រាង​តូច​ច្រឡឹង ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ សង់​អំពី​ឥដ្ឋ មិន​មែន​ការតុប​តែង ផ្តែរ​ឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ ប្រាសាទភ្នំទទុង និងប្រាសាទភ្នំឈ្ងោក ដែលមានសណ្ឋានប្រហាក់ប្រហែលគ្នា។ […]

View Details

បុរាណស្ថាន និង «ស្រះដំរី» ដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់

កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ។ កាលបើបានទៅដល់ត្រឹមពើងប្រជៀវទេ ក៏បានចូលទៅក្នុងល្អាងភ្នំក៏ឃើញសុទ្ធតែសត្វប្រជៀ​វ រាប់ពាន់ក្បាល ដូចឈ្មោះមែន។ បន្តពីនេះទៀតត្រូវដើរតាមសណ្ឋានឡើងភ្នំជាង ៨០០ ម៉ែត្រ យើងនឹងមកដល់បុរាណស្ថានដ៏ពិសិដ្ឋនោះគឺ ស្រះដំរី នេះឯង។ ទីនេះស្រស់ស្អាតហួសពីការស្មាន មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។ ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក មានពណ៌ខៀវស្រងាត់ ។ […]

View Details

មហាស្ថាបត្យកម្មបុរាណពីកំពូលភ្នំ «ស្រីសូរ្យបព៌ត» លាតសន្លឹងដល់ទន្លេអុំ (បារាយណ៍)

(ខាងឆ្វេង) ប្រាសាទភ្នំជីសូរ្យ (នៅលើកំពូលភ្នំ) ភ្ជាប់ជាមួយកាំជណ្តើរបុរាណទៅកាន់ (ខាងស្តាំ) ប្រាសាទសែនត្មុល (សែនធ្មុល) សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើ​នបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត» ឬ «សូរ្យបព៌ត» ដែលបព៌តមានន័យថាភ្នំ នោះបានបញ្ជាក់ថានេះជាភ្នំរបស់អង្គក្សត្រសូរ្យវរ្ម័នទី១ ហើយបើតាមសិលាចារឹកមួយទៀតនៅប្រាសាទព្រះវិហារ ជួរភ្នំដងរែក បុព្វបុរសបានចារឹករៀបរាប់ពី ការប្រារព្ធពិធីសិវលិង្គឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឬជីសូរ នាឆ្នាំ ១០១៨​ នៃគ.ស រីឯសិលាចារឹកនៅអង្គរវិញគេបានហៅភ្នំជីសូរ្យថា «ស្រីសូរ្យគិរី» (ដែលគិរីក៏មានន័យថាភ្នំ)។ ប្រាសាទភ្នំជីសូរ្យ ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។ លុះសម័យក្រោយអង្គរ ភ្នំជីសូរ្យក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការៈ ប្រជាជននិយមហៅថា ព្រះវិហារក្នុង។ គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ […]

View Details

អារ្យធម៌ “វ្យាធបុរៈ” នៃអាណាចក្រហ្វូណន បច្ចុប្បន្ន “អង្គបុរី” ខេត្តតាកែវ

“វ្យាធរបុរៈ” ឈ្មោះនេះប្រហែលៗទេ? អារ្យធម៌ស្រុកនេះខ្ពង់ខ្ពស់តាំងតែពីបុរេអង្គររៀងមក ដែលយើងប្រហែលជាពុំបានឮពីមុនសោះ។ “អង្គរបុរី” ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាឈ្មោះ វ្យាធបុរៈ ឬក៏ វ្យាធបុរី​ ដែលជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ ដែលគេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាល អាណាចក្រហ្វូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដែលគេស្រាវជ្រាវឃើញតឹងតាងជាច្រើននៅតាមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រនេះ ស្ថានីយ៍អូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង និងស្ថានីយ៍អង្គរបុរីក្នុងខេត្តតាកែវ។ ទីក្រុងបុរាណមួយនេះ ត្រូវបានអ្នកស្រាវជ្រាវ រុករកឃើញ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ ទទឹងប្រវែង១ម៉ែត្រ ដែលមានប្រវែងជិត៦គីឡូម៉ែត្រ។ ហើយពេលថ្មីៗនេះនៅស្រុកអង្គរបុរី គេក៏បានប្រទះឃើញវត្ថុបុរាណដូចជា អង្កាំ ធ្វើពីកែវ និងកុលាលភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងសព្វមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថា អង្គរបុរីនេះ មានអាយុកាលតាំងពីមុនគ.សមកម៉្លេះ។ តាមរយៈការស្រាវជ្រាវទាំងអស់នេះគេក៏បានដឹងផងដែរថា អង្គរបុរីមានសំណង់ប្រាសាទបុរាណយ៉ាងតិចណាស់ក៏ចំនួន១០ដែរ ដែលមានកាលបរិច្ឆេទចាប់ពីស.វទី១នៃគ.សទៅ ប៉ុន្តែសព្វថ្ងៃនេះគេឃើញនៅសល់រូបរាងជាប្រាសាទបុរាណនៅទីនោះតែ២គត់គឺ ប្រាសាទអាស្រមមហាប្ញស្សី ឬ អាស្រមមហាឥសី និងប្រាសាទភ្នំដា។ “ប្រាសាទអាស្រមមហាប្ញស្សី ឬអាស្រមមហាឥសី” ជាប្រាសាទចំណាស់ជាងគេរបស់ខ្មែរប្រហែលជាសាងសង់នៅចុងសតវត្សទី៦ មានទំហំ 5.5 ម៉ែត្រ គុណនិង 5.5 ម៉ែត្រ និង​មាន​កម្ពស់ […]

View Details

“នគរបាជ័យ” ទឹកដីប្រ​វត្តិសាស្ត្រដែលអ្នកប្រហែលជាពុំធ្លាប់ដឹងឮ

ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “​ ជ័យពីរសក្តិនគរ ” ជាសាក្សី ។ “ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម ។ គ្រានោះ នាសតវត្សរ៍ទី ១២ ព្រះបាទកម្រងតេងអញស្រីជ័យវម៌្មទេវទី ៧ ( ព្រះបាទជ័យវរ្ម័នទី ៧ ) ព្រះអង្គបានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ ដែលនៅសេសសល់សិលាចារឹកសំស្រ្តឹតបុរាណ ។ ប្រយោជន៍នឹងបានជាព្រះនគរមួយដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត ( សព្វថ្ងៃ គេហៅថាជា “ បន្ទាយព្រៃនគរ ” – វាលប្រណាំងសេះចាស់ ) ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ ។ ដើម្បីទៅដល់ព្រះប្រាង្គប្រធានដែលតម្កល់ “ ព្រះវីរសក្តិ ” ជាទីសក្ការៈ យើងត្រូវឆ្លងកំពែងនគរចំនួន ៤ ជាន់ ដែលកំពែងជាន់នីមួយៗ […]

View Details