Loading...

Category: ប្រោន

Auto Added by WPeMatico

បទពិសោធន៍នៃការញ៊ាំកាហ្វេបែបឯកជនភាព ជាមួយធម្មជាតិដូចជម្រាលភ្នំចម្ការកាហ្វេ BROWN Roastery Khalendale

គិតមើលទៅហាក់ដូចជាថ្មីណាស់សម្រាប់ហាងកាហ្វេនាទីក្រុងភ្នំពេញ ដែលមានបរិយាកាសថ្មីប្លែកខុសគេបែបនេះ តែប្រសិនបើអ្នកជាអតិថិជនប្រចាំរបស់ ប្រោនកាហ្វេ អ្នកតែងតែនឹកឃើញថាការបើកសាខាថ្មីម្តងៗរបស់ហាងកាហ្វេមួយនេះ តែងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការរំពឹងលើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មដ៏យកចិត្តទុកដាក់ដែលខ្លួនផ្តល់ជូន នោះគឺ «ការរចនាហាង» និងបទពិសោធន៍នៃរសជាតិកាហ្វេថ្មីៗ  ដែលជាទម្លាប់តែងតែពញ្ញាក់អារម្មណ៍អតិថិជនជានិច្ចថា «អារម្មណ៍ប្រោនតែមួយ បរិយាកាសនិងបទពិសោធន៍ប្លែកៗផ្សេងពីគ្នា»។ ពិតជាខុសប្លែកខ្លាំង ក៏អាចថាជាសាខាថ្មីមួយទៀតដែល ហាងកាហ្វេក្នុងស្រុកមួយនេះ បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការរចនា និងការសិក្សារពីបរិយាកាសជុំវិញហាង ដែលជូនផ្តល់នៅឯកជនភាព (Privacy/Personal Space) និងធម្មជាតិដ៏ស្រស់បំព្រង។ ហាងទាំងមូលរចនា ហាក់ដូចជាជម្រាលកូនភ្នំមួយ ជាមួយនឹងរុក្ខជាតិបៃតងលម្អរពាសពេញ ប្រៀបដូចជាចំការកាហ្វេមួយ ដែលពីមួយថ្នាក់ (ជាន់) ទៅមួយថ្នាក់ អតិថិជនអាចអង្គុយទទួលទានកាហ្វេ ភេសជ្ជៈ និងម្ហូបអាហារ ដោយមិនមានការរំខានពីអ្នកដទៃនៅជុំវិញខ្លួន ព្រោះថាមួយថ្នាក់ៗ គឺស្ថិតនៅលើបន្ទាត់កោង ដែលរក្សាបាននូវភាពផ្ទាល់ខ្លួន។ ការរចនានេះគឺពិតជាសាកសមសម្រាប់ ជីវិតប្រចាំថ្ងៃរបស់អតិថិជន ដែលអាចនឹងពោរពេញដោយភាពធុញថប់ ការងារដ៏ស្មុគស្មាញ និងបរិយាកាសទីក្រុងដ៏មមារញឹក ដោយការយកពេលវេលាខ្លះមកសម្រាកជាមួយនឹងការទទួលទានមួយ ដែលចាកឆ្ងាយពីភាពរញ៉េរញ៉ៃ ព្រមជាមួយធម្មជាតិជុំវិញខ្លួន។ លើសពីនេះប្រសិនបើអតិថិជនមកចំពេលថ្ងៃរៀបលិច នឹងបានឃើញទិដ្ឋភាពថ្ងៃលិចនៅទីក្រុងដែលផុសឡើងនៅចំពីមុខតែម្តង។ សម្រាប់សាខាថ្មីដែលមានឈ្មោះថា BROWN Roastery Khalendale ឬអាចហៅបានថា ភ្នំកាហ្វេប្រោននេះ មិនត្រឹមតែផ្តល់នូវរសជាតិ កាហ្វេដ៏សំបូរបែប ក៏នៅមាននំ […]

View Details

ប្រោនថ្មីលើវិថីប៉ាស្ទ័រ បរិយាកាសប្រែ តែរសជាតិមិនប្តូរ

ជាមួយប្រោន ប្រហែលជាមិនខកបំណងទេចំពោះបរិយាកាសថ្មីៗ ប្លែកៗ រាល់ពេលប្រេនហាងកាហ្វេរបស់កម្ពុជាមួយនេះបើកសាខាថ្មីម្តងៗ។ ចុងឆ្នាំនេះជាកាដូចុងក្រោយពីប្រោន សម្រាប់អតិថិជនដែលនិយមទទួលកាហ្វេ ភេសជ្ជៈផ្សេងៗ ចំណីអាហារ និងនំ ប្រោនបានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដែលជាសាខាចំបង (Roastery – Flagship Store) Brown Roastery Pasteur ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវប៉ាស្ទ័រ ក្រោយវត្តលង្ការ ឯបឹងកេងកង។ ជាមួយនឹងបរិបទថ្មីនៃការច្នៃរចនាម៉ូដហាងមួយនេះ ត្រូវបានរចនាឡើងឲ្យអ្នកដែលបានចូលមកមានអារម្មណ៍ថាដូចផ្ទះ ដែលមានទីធ្លាខាងក្រៅមានសភាពធំទូទាយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព ខាងក្នុងវិញឯជាន់លើត្រូវបានបែកចែកជាផ្នែកៗ ដែលមានកន្លែងអង្គុយហាក់ដូចជានៅក្នុងប្រអប់ៗ និងលើទៅមួយថ្នាក់ មានតុវែងមួយដែលផ្តល់ភាពងាយស្រួល ដែលអាចទទួលទានបណ្តើរ ធ្វើការ ឬជជែកគ្នាលេងបណ្តើរ។ នៅខាងជាន់ក្រោមក៏មាន តុបម្រើកាហ្វេបែប Brew (Brewing Bar) ដែលមានអ្នកឆុងកាហ្វេដ៏ជំនាញ នៅប្រចាំការបម្រើជូននូវរសជាតិកាហ្វេដែលឆុងថ្មីៗឈ្ងុយឆ្ងាញ់ ហើយអតិថិជនក៏អាចសួរនូវសំណួរផ្សេងៗ ដែលទាក់ទងជាមួយនឹងកាហ្វេទៅពួកគាត់បានដែរ។ បើនិយាយអំពី មុខម្ហូប នំ និងភេសជ្ជៈសម្រាប់សាខានេះ គឺមិនខុសពីសាខាចំបង (Roastery – Flagship Store) ដទៃទៀតទេ គឺសំបូរបែប ហើយតែងតែមានចេញ មុខម្ហូបថ្មី ភេសជ្ជៈថ្មី […]

View Details

ប្រោនកាហ្វេ#២១ សាខាដំបូងនៅលើកោះបានបើកជាផ្លូវការហើយ

បើកលើកពាក្យកោះមកនិយាយ អ្នកប្រហែលជាស្រម៉ៃថាថាប្រោនបានបើកដល់ដែនដីកោះរុង ឬកោះរុងសន្លឹមនាខេត្តព្រះសីហនុហើយ តែសម្រាប់សាខាទី២១របស់ហាងកាហ្វេក្នុងស្រុកមួយឈានមុខគេមួយនេះ បានបើកទា្វរសម្ពោធជាផ្លូវការនៅក្នុងអគារ DTT (Diamond Twin Tower) ជាន់ផ្ទាល់ដី ក្នុងបរិវេណកោះពេជ្រ ជាប់នឹងស្ពានហង្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។ បើនិយាយពីការរចនាម៉ូដហាង ប្រោនមិនដែលធ្វើឲ្យអតិថិជនស្រងាកចិត្តទេ គឺតែងតែរំលេចចេញជាម៉ូដប្លែកៗខុសពីគ្នាតែនៅតែរក្សាអត្តសញ្ញាណរបស់ហាងកាហ្វេខ្លួន។ លើកនេះប្រោនបានរំលេចម៉ូដជញ្ជាំងឈើដែលមានច្រើនស្រទាប់ ហើយក៏មានធ្នើសម្រាប់ដាក់ដឹងដបទឹក (Reusable) ម៉ាស៊ីនកិនកាហ្វេ និងគ្រាប់កាហ្វេកញ្ចប់ ភ្ជាប់ជាមួយ។ លើសពីនេះអ្វីដែលពិសេសសម្រាប់ហាងមួយនេះ ប្រសិនបើអ្នកមើលទៅខាងលើអ្នកនឹងឃើញបំពង់ដែក រាងដូចជាបំពង់ៗ សម្រុងចុះមកដូចជាវាំងនន តែធាតុពិតប្រសិនបើអ្នកមើល ឬថតពីក្រោមបាញ់ទៅលើអ្នកនឹងឃើញរូបរាងជាស្លឹកនៃដើមកាហ្វេពីរសន្លឹក មួយបែរទៅឆ្វេង មួយទៀតបែរទៅស្តាំយ៉ាងប្រណិត។ សម្រាប់សាខានេះក៏មានកន្លែងសម្រាប់អ្នកដែលចង់អង្គុយខាងក្រៅយកខ្យល់អាកាសផងដែរ។ ប្រោនសាខាទី២១ (Brown DTT) នេះបើកទ្វារបម្រើសេវាកម្មជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៩:០០យប់។ សម្រាប់ទីតាំងសូមចូលទៅកាន់តំណនេះ៖ https://goo.gl/maps/VRXLRZTn7pzo8xti9

View Details

ប្រោនកាហ្វេស្វាគមន៍អតិថិជនជាមួយ​#២០

ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាជាជនជាតិខ្មែរឬបរទេសនោះឡើយ ព្រោះតែការផ្តល់ជូនយ៉ាងសម្បូរបែបដែលរួមមានទាំងនំ ម្ហូបអាហារ កាហ្វេឈ្ងុយឆ្ងាញ់ និងការទទួលស្វាគមន៍ប្រកបដោយស្នាមញញឹមពីបុគ្គលិកបម្រើសេវាកម្ម។ អ្នកនឹងប្លែកភ្នែក និងអារម្មណ៍គ្រប់ពេលដែលបានឈានជើងដើរចូលក្នុងហាង ប្រោនកាហ្វេ ព្រោះតែការរចនាម៉ូដស្អាតៗប្លែកៗ ដែលបញ្ជាក់អត្តសញ្ញាណពីភាពខុសប្លែកពីហាងកាហ្វេដទៃ។ ដោយទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ថ្ងៃនេះ ប្រោនសាខាទី២០ ដែលមានឈ្មោះថា Brown Midtown ដែលមាន ទីតាំងនៅក្នុង Midtown Mall លើកំណាត់ផ្លូវ ២០០៤ កែង 13B បានបើកទ្វារទទួលស្វាគមន៍អ្នកដែលនិយមទទួលទានកាហ្វេ និងភេសជ្ជៈ ព្រមជាមួយនឹងមឺនុយជាច្រើនមុខទៀតជាផ្លូវការហើយ។ ទន្ទឹមនឹងនេះយើងក៏សង្កេតឃើញថាមានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនចំនួន៥០នាក់ដំបូង ដោយទទួលបាន KeepCup ម្នាក់មួយ។ តែអ្វីដែលប្លែកខុសពីសព្វមួយដងនោះគឺ មានទាំងការសម្តែងតន្ត្រីប្រភេទ Acoustic នៅឯជាន់ខាងលើ ជាមួយអ្នកចម្រៀងក្មេងៗដែលមានសម្លេងពីរោះនៅក្នុងឱកាស បើកទ្វារទទួលស្វាគមន៍នៃ ប្រោន សាខាថ្មីមួយនេះផងដែរ។ បើនិយាយពីហាង Brown Midtown វិញគឺមានទំហំប្រហាក់ប្រហែលនឹង Brown TK Avenue ដែល តែការរចនាខុសប្លែកពីគ្នា ដោយហាងមួយនេះមាន Counter និងធ្នើដាក់សំភារៈ ដែលសង់ចេញពីឈើកុងផ្លាកេរហូតដល់ទៅ១២០០០ស្រទាប់ អមជាមួយការរចនាពិសេសប្លែក […]

View Details