Auto Added by WPeMatico
ការកកើតឡើងរបស់ កាហ្វេឃ្លាំងអំបិល & អាហារដ្ឋានផ្ទះអំបិល ជាឃ្លាំងអំបិលចំណាស់ពុកធ្លុះធ្លាយដំបូល រួចក៏បានប្រែខ្លួនជាអាហារដ្ឋានផ្ទះអំបិលតែប៉ុណ្ណោះ ។ ក្រោយមកក៏បានបង្កើតជាហាងកាហ្វេដោយដាក់ឈ្មាះថា កាហ្វេឃ្លាំងអំបិល តែម្តង ។ កាហ្វេឃ្លាំងអំបិល មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត ដែលហ៊ុមពទ្ធ័ទៅដោយស្រែអំបិល ។ គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ស្រស់ស្អាតនេះក៏ព្រោះចង់ជួយលើកស្ទួយដល់វិស័យទេសចរណ៏ក្នុងខេត្ត ក៏ដូចជាចង់បង្ហាញពីការផលិតអំបិលតាមបែបធម្មជាតិផងដែរ…