ស្លាកស្នាម រាជធានីទួលបាសាន នៅឯវត្តស៊ីធរ
កាលបើបានធ្វើដំណើរឆ្លងស្ពានកាត់ព្រែកតាមាក់លើគន្លង ផ្លូវជាតិលេខ៨ ប្រមាណជាជាងមួយម៉ោងចេញពីរាជធានីភ្នំពេញ ចោលភ្នែកមើលខាងស្តាំដៃអ្នកនឹងឃើញស្លាកមួយដាក់ថា ឃុំស៊ីធរ នោះជាសញ្ញាប្រាប់ថាអ្នកបានមកដល់ទីឋានដ៏ខ្ពង់ខ្ពស់មួយនាបុរាណកាលរបស់ព្រះនគរកម្ពុជាគឺ ទួលបាសាន ដែលទី ព្រះបាទពញាយ៉ាត បម្លាស់រាជធានីពីក្រុងអង្គរមក។ #វត្តស៊ីធរ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (កាលដើមឡើយវត្តនេះស្ថិតនៅក្នុងខេត្តកំពង់ចាម) “ព្រះរាជពង្សាវតារខ្មែរ” ផ្អែកតាមសៀវភៅ “ឯកសារមហាបុរសខ្មែរ” បានឲ្យដឹងថា នៅ គ. ស. ១៣៨៧ ៖ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិរាជ (#ព្រះបាទពញាយ៉ាត) ព្រះអង្គបានសម្រេចព្រះទ័យចាកចោល ព្រះមហានគរស្រីយសោធរ ទៅតាំងទីឯកោះបាសាន ហើយឲ្យខ្ញុំព្រះរាជការតាំងកសាងព្រះរាជនិវេសន៍ (ព្រះរាជដំណាក់) ព្រះរាជរោង ព្រះរាជមន្ទីរ រោងព្រះរាជរថ ។ល។ ព្រះបរមរាជវាំងថ្មីនេះបែរមុខទៅខាងកើត យកទន្លេធំជាមុខព្រះបរមរាជវាំង ទុកជាកំពង់មួយ ហើយទ្រង់បានតាំងព្រះនាមហៅថា “ព្រះបរមរាជវាំងថ្ម” ឯព្រះនាមរបស់ព្រះនគរ (សព្ទបុរាណ លោកសំដៅចម្បងដល់ព្រះរាជធានី) ទ្រង់បានរក្សាដដែលថា “ព្រះនគរស្រីយសោធរ” ដែលក្លាយក្រោយមកក៏ក្លាយសល់ត្រឹមតែ “ស៊ីធរ” រហូតមកទល់នឹងសព្វថ្ងៃ។ ដោយហេតុថា គ្រាដែលទ្រង់គង់នៅឯព្រះរាជវាំងនេះ ទឹកជំនន់លិចជ្រៅក្រៃលែង នឹងសាងជាព្រះនគរពុំបាន ក៏ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យមកសាងព្រះបរមវាំងមួយទៀត […]
View Details