Loading...

Category: ភេសជ្ជៈថ្មី

Auto Added by WPeMatico

ធ្លាក់ខ្យល់អ៊ីចឹងអី រក្សាកម្តៅក្នុងខ្លួនជាមួយ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte ហ្អី!

ឃើញថាតាំងតែពីចុងឆ្នាំចាស់ ដល់ដើមឆ្នាំថ្មីនេះ អាកាសធាតុហាក់ដូចជាប្លែក ជាមួយជំនោរ ខ្យល់ធ្លាក់រំភើយ ដែលតម្រូវឲ្យយើងចេះមើលថែសុខភាពផ្ទាល់ខ្លួនយើងអោយបានល្អ។ ទន្ទឹមនឹងបំរែបំរួលអាកាសធាតុនេះ Starbucks ដែលជាហាងកាហ្វេដ៏ពេញនិយម ក៏បានបញ្ចេញនូវភេសជ្ជៈថ្មីរបស់ខ្លួនផងដែរ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមភេសជ្ជៈសុខភាព នោះគឺ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte។ Manuka Honey Ginger Black Tea ជាភេសជ្ជៈដែលខុសប្លែកពីភេសជ្ជៈដទៃ ដោយមានធាតុផ្សំពិសេសគឺទឹកឃ្មុំ មកពី New Zealand ដែលឃ្មុំនៅទីនោះក្រេបតែលំអងផ្កា Manuka ហើយផ្កាប្រភេទនេះ មានតែនៅ New Zealand តែប៉ុណ្ណោះ ដែលជាទឹកឃ្មុំកម្រដែលមានកំហាប់ខាប់ជាងទឹកឃ្មុំដទៃទៀត ព្រមជាមួយនឹងខ្ញីដែលមានប្រភពមកពីកោះតៃវ៉ាន់ ដោយយកមកដាក់ចូលគ្នា ក្នុងតែ English Breakfast ដែលជាប្រភេទតែខ្មៅ បង្កើតឲ្យមានរសជាតិ ហឹរបែបខ្ញី និងផ្អែម ដែលមាន 2 ជម្រើសគឺ ក្ដៅ និងត្រជាក់ (Iced)។ ចំណែកឯ […]

View Details

បង្វិលផង ជ្រលក់ផង «មូល មូល ប៊ីប៊ីឃ្យូ» ភេសជ្ជៈថ្មីនៅហ៊ីកា

លើកនេះ Heekcaa បានពញ៉ាក់អារម្មណ៍អតិថិជនដែលនិយមញ៉ាំ Bubble Tea ប្លែកខុសរាល់ដង គឺចេញលក់នូវភេសជ្ជៈតាមរដូវកាលមួយប្រភេទ ទាំងឈ្មោះ ទាំងរូបរាង និងរសជាតិ គឺពិតជាគួរឲ្យទាក់ទាញជាមួយនឹងរូបមន្តពិសេសតែម្តង ដែល Eatery រឿងញ៉ាំរឿងធំ បានភ្លក្សផ្ទាល់មាត់ នោះគឺ “Heekcaa Mool Mool BBQ” ដែលស្ថិតនៅក្នុងស្រឡាយ Heekcaa BBQ Series។ ភេសជ្ជៈមួយកែវនេះ ដែលលាយបញ្ចូលគ្នារវាង Milk Tea Tofu Pudding ជាមួយនឹង Signature Heekcaa Cheese រោយពីលើដោយ Soy Powder ហើយអីដែលពិសេស គឺអ្នកអាចបង្វិល និងជ្រលក់ញ៉ាំជាមួយនឹង Rice Ball (នំអី) មួយចង្កាក់បួនគ្រាប់ដែលមានពណ៌ចម្រុះគួរឲ្យចង់ញ៉ាំ។ លើសពីនេះសម្រាប់ Mool Mool BBQ មានរបៀបញ៉ាំពិសេសគឺ​ ដំបូងគឺយក Rice Ball (នំអ៉ី) បង្វិលដូច បង្វិលសាច់អាំង […]

View Details