Loading...

Category: ភ្នំពេញ

Auto Added by WPeMatico

“ផ្សារធំថ្មី” ផ្សារស៊ីវិល័យរាប់ទសវត្សរ៍របស់អ្នកភ្នំពេញ

ប្រសិនបើអ្នកជាបក្សី ឬក៏មានដ្រូនហោះមើលមកក្រោមផែនទីភ្នំពេញ ប្រាកដណាស់អ្នកនឹងបានឃើញសំណង់អាគារដ៏មហិមារមួយ មានដំបូល និងផ្ចិតរាងមូលក្រលោម ជាមួយនឹងសញ្ញាជើងខ្វែងក្អែក នៅចំទីប្រជុំជនក្រុង នោះគឺ “ផ្សារធំថ្មី” ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏មម៉ាញឹករាប់ទសវត្សរ៍មកហើយ ដែល​កសាង​ឡើង​ក្នុង​សម័យ​អាណានិគមនិយម​បារាំង​ ​កាលពីដើម​សតវត្សរ៍​ទី២០​ ​(គស.១៩៣៥​-​១៩៣៧)​ ​ក្នុងរជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុនីវង្ស​ ​(គ្រងរាជ្យសម្បត្តិ ពី គស.​១៩២៧​-​១៩៤១​)​​ ដោយស្ថាបត្យករ លោក​ ​ហ្សង់​ ​ដឺ​ប៊័រ​ ​(​Jean​ ​Desbois​) ដែល​ជា​ស្ថាបត្យករ​សញ្ជាតិ​បារាំង​ កើត​នៅ​ទីក្រុង​ ​Cherbourg​ ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​បារាំង។ លោក​បាន​ចុះ​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ចន្លោះ​ពីឆ្នាំ១៩៣១ដល់​ឆ្នាំ១៩៣៧​ ​ហើយ​នៅពេល​នោះ​ឯង​ដែល​លោក​បាន​ទទួល​គម្រោង​រចនា​ប្លង់​សាងសង់​ផ្សារ​ធំ​ថ្មី​ ​មុន​ពេល​ដែល​លោក​ផ្លាស់​ចេញទៅ​បំពេញការងារ​នៅ​ទីក្រុង​វ៉េ​ ​ប្រទេស​អណ្ណាម​ ​(​វៀតណាម​)​ ​ក្នុង​ឆ្នាំ១៩៣៨​។​ ផ្សារ​ធំ​ថ្មី ​ត្រូវ​បានគេដឹងថា​សាងសង់​លើ​ទីតាំង​បឹង​ធម្មជាតិបុរាណ​មួយ​ឈ្មោះ​ ​បឹង​តេជោ​ ​(ដែល​ត្រូវ​បាន​ដាក់ឈ្មោះ​តាម​ចៅពញា​តេជោ​ ​អតីត​ចៅហ្វាយខេត្ត​សំរោងទង ​សព្វថ្ងៃ​ជា​ស្រុក​សំរោងទង​ ​ស្ថិត​ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​)​ ​ក្នុងរជ្ជកាល​ព្រះបាទ​ពញាយ៉ាត​ ​សតវត្សរ៍​ទី១៥​។​ ​ចៅពញា​តេជោ​បាន​កេណ្ឌរាស្ត្រ​ទៅលើ​ក​ដី​ចាក់​បំពេញ​តំបន់​ជុំវិញ​ ​វត្តភ្នំ​អោយ​បាន​ខ្ពស់​ហើយ​រាបស្មើ​ ​កុំ​ឲ្យទឹក​លិច​។​ ​ឯ​ទី​ដែល​ចៅពញា​តេជោ​ឲ្យ​រាស្ត្រ​ជីក​យក​អាចម៍ដី​នោះ​ ​ក៏​ក្លាយទៅជា​បឹងធំ​ជ្រៅ​មួយ​ ​ទើបបាន​គេ​ដាក់ឈ្មោះ​ថា​ ​”​បឹង​តេជោ​”​ ​តរៀងមក​។​ ឆ្លងកាត់ច្រើនសម័យកាលមក ផ្សារធំថ្មី ត្រូវបានហៅឈ្មោះផ្សេងៗគ្នាតាមសម័យកាល ដែលឈ្មោះ​ដើម​ជា​ភាសាឡាតាំង​ថា​ ​”​Le​ […]

View Details