ពីនេះពីនោះ អំពី “ល្ខោនខោល” កម្ពុជា និងគម្រប់ខួប១ឆ្នាំ នៃការចូលជាសម្បត្តិបេតិកភណ្ឌអរូបិយ នៃមនុស្សជាតិ
បើយោងតាមសៀវភៅល្ខោនខោល របស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធ លោកតា ពេជ្យ ទុំក្រវ៉ិល បានសរសេរថា នៅលើសិលាចារឹក K.99 នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី»។ រ្មាំ ឬរមាំភាណី គឺជាអ្នករាំភាណី សុទ្ធតែជាប្រុស ហើយត្មឹនភាណី គឺតន្រ្តីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែប្រុសដែរ។ ទោះជាយ៉ាងណាក៏ដោយ ល្ខោនភាណី ឬល្ខោនខោល ដែលបុព្វបុរសដូនតាខ្មែរ បានកត់ត្រាទុកក្នុងសិលាចារឹក លេខ K-៩៩ និងក្នុងសិលាចារឹក លេខ K-២៧០ អ្នកស្រាវជ្រាវ និងចងក្រងឯកសារមួយចំនួនមានជំនឿយ៉ាងមុតមាំថា ទម្រង់ល្ខោនភាណី ឬល្ខោនខោលនេះ ប្រាកដជាមានកំណើតនៅលើទឹកដីនៃមាតុភូមិកម្ពុជាតាំងពីមុនសតវត្សរ៍ទី១០។ នៅសម័យអង្គរ ល្ខោនខោល ត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំនៅព្រះរាជវាំងបុរាណខ្មែរ។ ហើយភាពខុសប្លែកពីគេនៃល្ខោននេះ ត្រង់ថាតួសម្ដែងទាំងអស់សុទ្ធតែជាប្រុស ហើយគ្រប់តួអង្គសម្ដែងត្រូវពាក់ក្បាំងមុខលើកលែងតួនាងតែម្នាក់គត់។ ហេតុផលពិតប្រាកដនៅតែមិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឱ្យសាសនាព្រាហ្មណ៍មានជម្លោះជាមួយសាសនាព្រះពុទ្ធ នៅក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ (១២៤៣-១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់។ ដូច្នេះទើបមានការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះ ផ្អែកទៅលើលទ្ធិអ្នកកាន់សាសនាព្រះពុទ្ធ។ បើតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ […]
View Details