Loading...

Category: រាមកេរ្តិ៍

Auto Added by WPeMatico

ពីនេះពីនោះ អំពី “ល្ខោនខោល” កម្ពុជា និងគម្រប់ខួប១ឆ្នាំ នៃការចូលជាសម្បត្តិបេតិកភណ្ឌអរូបិយ នៃមនុស្សជាតិ

បើយោង​តាមសៀវភៅ​ល្ខោនខោល របស់ព្រឹទ្ធាចារ្យ​ផ្នែក​វប្បធម៌ខ្មែរ និង​​តែងនិពន្ធ លោកតា ពេជ្យ ទុំក្រវ៉ិល បាន​សរសេរ​ថា នៅ​លើ​សិលាចារឹក K.99 នា​សតវត្សរ៍ទី១០ គេឃើញ​មានទម្រង់​ល្ខោន​មួយ​ឈ្មោះ «ភាណី»។ រ្មាំ ឬរមាំភាណី គឺជាអ្នក​រាំភាណី សុទ្ធតែ​ជាប្រុស ហើយ​ត្មឹន​ភាណី គឺ​តន្រ្តីករ​សម្រាប់​ល្ខោន​នេះ ក៏​សុទ្ធ​តែ​ប្រុស​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ ល្ខោនភាណី ឬល្ខោនខោល ដែល​បុព្វបុរស​ដូនតាខ្មែរ បានកត់​ត្រា​ទុក​ក្នុងសិលាចារឹក​ លេខ K-៩៩ និង​ក្នុង​សិលា​ចារឹក​ លេខ K-២៧០ អ្នក​ស្រាវជ្រាវ និង​ចង​ក្រង​ឯកសារ​មួយ​ចំនួន​មានជំនឿ​យ៉ាង​មុតមាំ​ថា ទម្រង់​ល្ខោន​ភាណី ឬល្ខោន​ខោល​នេះ ប្រាកដ​ជា​មាន​កំណើត​នៅ​លើ​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​​តាំង​ពីមុន​សតវត្សរ៍​ទី១០។ នៅ​សម័យអង្គរ ល្ខោនខោល ត្រូវ​បាន​អភិវឌ្ឍ​ដោយ​បុរស​ទាំងស្រុង ក្នុងការ​រាំប្រចាំ​នៅព្រះរាជ​វាំង​បុរាណ​ខ្មែរ។ ហើយភាពខុស​ប្លែក​ពីគេនៃល្ខោននេះ ត្រង់​ថា​តួសម្ដែង​ទាំង​អស់​សុទ្ធ​តែ​ជា​ប្រុស ហើយ​គ្រប់​តួអង្គ​សម្ដែង​ត្រូវ​ពាក់​ក្បាំង​មុខ​លើក​លែង​តួនាង​តែ​ម្នាក់​គត់។ ហេតុ​ផល​ពិត​ប្រាកដ​នៅ​តែ​មិន​ទាន់​ដឹ​​ង​ច្បាស់ ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​បង្ហាញ​ថា ដោយ​សារការ​ដុះដាល​នៃ​សាសនា​ធ្វើឱ្យ​សាសនា​ព្រាហ្មណ៍​មាន​ជម្លោះ​ជាមួយ​សាសនា​ព្រះពុទ្ធ​ នៅ​ក្នុង​រាជ​កាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ (១២៤៣-១២៩៥)។ ក្នុង​នោះ​មាននារី​របាំ​ជាច្រើន​ត្រូវ​បាន​សម្លាប់ និង​ធ្វើជា​ស្រី​កំណាន់។ ដូច្នេះ​ទើបមាន​ការហ្វឹក​ហាត់​អ្នក​របាំ​បុរស ដើម្បី​បង្កើត​របាំនេះ​ ផ្អែកទៅ​លើ​លទ្ធិ​អ្នក​កាន់​សាសនា​ព្រះពុទ្ធ។ បើតាម​សង្ឃដីការ​បស់សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត ដែលបានកត់​ទុកក្នុង​វចនានុក្រម​ខ្មែរ […]

View Details