បុស្បុកដាំកញ្ចក់ដ៏វិចិត្រ និងជហ្វាព្រះភក្រ្តសង្ឃដ៏កម្រ នៃព្រះវិហារបុរាណចុងសត្សវត្សរ៍ទី១៩ វត្តល្អក់
ព្រះវិហារបុរាណ វត្តល្អក់ បុស្បុកដាំកញ្ចក់ដ័វិចិត្រ និងជហ្វាបុរាណព្រះភក្រ្តសង្ឃដ៏កម្រ។ ដំណាលតពីមួយគ្រា ទៅមួយគ្រា ពួកយើងបន្ត និងព្យាយាម បង្ហាញថាវត្តអារាម ដែលជាបុរាណស្ថាន នៅតាមទីឋាន ភូមិស្រុកនានា ក្នុងដែនសីមាកម្ពុទេសយើង គឺលើសពីទីសាសនា ដែលបង្កប់នូវ សិល្បៈចម្រុះ វិស័យអប់រំ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ អាចថាដោយប្រយោល ឬឃើញផ្ទាល់ហ្នឹងភ្នែកជាក់ ដែលយើងទាំងអស់គ្នាជាខេមរជនគួរចាប់ផ្តើម ក្រឡេកមកចាប់អារម្មណ៍ និងសិក្សាស្វែងយល់បន្ថែម ។ មកដល់ខេត្តសៀមរាប បើយើងធ្វើដំណើរទៅជាយក្រុងបន្តិច ប្រហែលជាយើងនឹងស្ងើចថា សៀមរាបពិតជាទឹកដីវប្បធម៌នៃយើងមែន ព្រោះថាមានវត្តអារាម និងព្រះវិហារបុរាណជាច្រើន នៅចាំស្វាគមន័ទស្សនាចរទៅទស្សនា ។ ចំណែកគ្រានេះយើងសូមលើកយកនូវព្រះវិហារបុរាណមួយ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវលេខ ៦៧ នៃភូមិល្អក់ ខេត្តសៀមរាប ហើយជាប់ហ្នឹងសាលាបឋមសិក្សា និងអនុវិទ្យាល័យអរញ្ញរង្ស៊ី នោះគឺ «វត្តល្អក់ ឬ អរញ្ញរង្ស៊ី» នេះឯង។ បើយោងតាមលក្ខណៈស្ថាបត្យកម្ម ព្រះវិហារបុរាណនេះ ប្រហែលត្រូវបានកសាងឡើងក្នុងរវាងចុងស. វ. ទី ១៩ ។ ហោជាងឈើបុរាណទាំងពីរផ្ទាំង គឺជាគ្រឿងលម្អស្ថាបត្យកម្មពីបុរាណដែលនៅសេសសល់ ហើយមួយផ្ទាំងនៅទិសខាងកើត […]
View Details