Auto Added by WPeMatico
តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំ អច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង…