កេងចំណេញជាមួយផលវិជ្ជមាន 7យ៉ាង កំឡុងពេលវីរ៉ុសកំណាចវាយលុយពិភពលោក
ពិតណាស់វីរ៉ុសមួយនេះពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកខ្លាចរអារ ដោយសារការឆ្លងដ៏ងាយនិងឆាប់រហ័ស ដែលគិតត្រឹមថ្ងៃនេះ មានរហូតដល់ទៅ 157174 ករណី ដែលបានឆ្លងទៅកាន់ 153 ប្រទេសរួចមកហើយ។ អាចថានេះជាការព្រមាន ឬទណ្ឌកម្ម ពីព្រះជាម្ចាស់ ឬទេវតា ឬពីធម្មជាតិ ក៏អាចថាបាន ព្រោះយើងដឹងហើយថាមនុស្សបានបំពានធម្មជាតិ និងក្រឹត្យក្រមរស់នៅ យូរយារណាស់មកហើយ ដែលក្នុងករណីវីរ៉ុសកូរ៉ូណានេះជាក់ស្តែងគឺ ប្រភពឆ្លងមកពី ការបរិភោគសាច់សត្វព្រៃ។ វាពិតជាគួរឲ្យខ្លាច និងប្រុងប្រយ័ត្នជាទីបំផុត ដែលបានប៉ះពាល់ដល់មនុស្ស ជារួមមានដូចជា៖ ការងារ ការប្រាស្រ័យទាក់ទង ហិរញ្ញវត្ថុ ការធ្វើដំណើរ សុខភាព ។ល។ ទោះបីជាចង់ ឬមិនចង់ ក៏មនុស្សភាគច្រើន ត្រូវបង្ខំចិត្តកាត់បន្ថយការចេញដើរនៅខាងក្រៅ ហើយនៅក្នុងផ្ទះវិញ ដើម្បីប្តូរនិងសុវត្ថិភាពផ្ទាល់ខ្លួន។ អញ្ចឹងប្រសិនបើនៅផ្ទះមែន ផលប៉ះពាល់ដែលបានរ៉ាយរ៉ាប់ខាងលើ អាចថាចៀសមិនរួចទៅហើយ តែយើងគួរសួរខ្លួនឯងថា តើអាចទេដែលយើងគិតពីចំណុចវិជ្ជមានខ្លះ ដែលជាផលបានមកពីការកេងចំណេញ ក្នុងកាលៈទេសៈដែលគួរឲ្យស្អប់មួយនេះ? ចម្លើយគឺ ប្រាកដជាអាច ដែលចំណុចខាងក្រោមនេះអាចជាឧទាហរណ៍ងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ ដែលជះឥទ្ធិពលល្អសម្រាប់ជីវិតអ្នក៖ 1. ពេលវេលាអានសៀវភៅ៖ អ្នកអាចចំណាយពេលវេលារបស់អ្នកដែលអផ្សុកពេលនៅផ្ទះ ដោយទាញយកសៀវភៅ ឬ E-book ដែលមានប្រយោជន៍ […]
View Details