២៦ឆ្នាំក្រោយ សមាគមសិល្បៈ «សុវណ្ណភូមិ» ឈានដល់បន្ទាត់ក្រហម ប្រកាសបិទទ្វារ (មានវីដេអូ)
ឈានមកដល់ថ្ងៃនេះ សមាគមសិល្បៈ «សុវណ្ណភូមិ» មានអាយុកាល២៦ឆ្នាំមកហើយ រាប់ចាប់តាំងតែឆ្នាំ ១៩៩២ ដែលជាសមាគមសិល្បៈមួយដែលបានលើកស្ទួយ សិល្បៈបុរាណដែលផ្តោតខ្លាំងលើ ល្ខោនស្រមោលស្បែកធំ ដែលជាទម្រង់សិល្បៈបុរាណដ៏ចំណាស់ជាងគេមួយរបស់កម្ពុជា។ ទម្រង់សិល្បៈនេះត្រូវបានទទួលស្គាល់នឹង ចាត់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិ អរូបិយ របស់អង្គការ យូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ជីវិតរសាត់អណ្តែត សមាគមសិល្បៈសុវណ្ណភូមិ ក្នុងគោលដៅលើកស្ទួយទម្រង់សិល្បៈដែលជាកេរដំណែលដូនតាខ្មែរ ហាក់ដូចជាលេចផុសៗ ទៅតាមកាលៈទេសៈ ត្បិតអីកាលគាំទ្រ ទម្រង់សិល្បៈបុរាណ ហាក់នៅមានកម្រិត ព្រមជាមួយនឹងការទ្រទ្រង់ គាំពារ ក៏ពុំសូវជាមានធំដុំ។ ម្តងម្តាលក្រៅពីការសម្តែងនៅរោងល្ខោន ២ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃសុក្រ និងថ្ងៃសៅរ៍) មានក្រុមហ៊ុនមួយចំនួនអញ្ជើញ សមាគមទៅសម្តែង តែភាគច្រើនលុះត្រាតែមានកម្មវិធីណាមួយ ឬក៏បុណ្យទានធំៗ។ រៀបរាប់តាមរយៈវីដេអូរបស់ប្រធានសមាគមទាំងទឹកភ្នែក លោក ម៉ាន់ កុសល ពិតជាសោកស្តាយ ដោយតម្រូវឲ្យលោកសម្រេចចិត្ត ប្រកាសបិទ រោងល្ខោន ដោយក្តីអាឡោះអាល័យ។ កត្តាមួយចំនួនដែលជះឥទ្ធិពលលើការសម្រេចចិត្តនេះ មានជាអាទិ៍៖ កត្តាគាំទ្រ ដែលល្ខោនស្រមោលហាក់មិនសូវមានប្រជាប្រិយភាព បើប្រៀបហ្នឹងសិល្បៈសម័យ ឬក៏សិល្បៈបុរាណដទៃទៀត។ កត្តាហរិញ្ញវត្ថុ ដែលសិល្បៈទម្រង់នេះតម្រូវឲ្យមានការចាយវាយច្រើន លើការផលិតស្បែក […]
View Details