Loading...

Category: សាច់អាំង

Auto Added by WPeMatico

ប្លែកភ្នែក ប្លែកមាត់ មកភ្លក្សសាច់អាំងកូរ៉េ & Soju Boom លើទូរថភ្លើង

សម័យនេះហាងសាច់អាំងប្លែកៗនិងទំនើបៗមានច្រើនណាស់។ ដោយឡែក កាលពីពេលថ្មីៗនេះនៅម្តុំ ទួលគោកយើងនឹង យើងឃើញមានវត្តមានហាងសាច់អាំងបែបកូរ៉េថ្មីមួយដែលមានឈ្មោះថា Gogi Train Korean BBQ ហើយនេះជាសាខាថ្មីស្រឡាងតែម្ដងរបស់ Gogi ។  ហាងសាច់អាំង Gogi Train Korean BBQ សាខាថ្មីមួយនេះ នឹងធ្វើឲ្យលោកអ្នកពេញចិត្តពេញបេះដូងជាមួយបរិយាកាសប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍ ក៏ដូចជាការទទួលយកនូវរសជាតិសាច់អាំងបែបកូរ៉េពិតៗដ៏ឈ្ងុយឆ្ងាញ់ និងមានឱជារស។ អ្វីដែលទាក់ទាញខ្លាំងនៅទីនោះគឺ ការតុបតែងលម្អរហាងបែបជាស្ថានីយ៍រថភ្លើងមួយនៅប្រទេសកូរ៉េ ជាមួយទូរថភ្លើង និងសូម្បីផ្លាកសញ្ញានាំផ្លូវគឺដូចនៅស្លាកសញ្ញានៅតាមស្ថានីយ៍រថភ្លើងដែរ  ដែលធ្វើឲ្យអ្នកទៅទទួលទានសាច់អាំងនៅទីនោះមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងអង្គុយញ៉ាំសាច់អាំងនៅប្រទេសកូរ៉េពិតៗអ៊ីចឹង។ មួយវិញទៀតអតិថិជន មិនចាំបាច់ភ័យ ខ្លាចកន្លែងតូចចង្អៀតទេ នៅ Gogi Korean BBQ សាខាទួលគោកមានពីរជាន់ដែលជាន់ក្រោមសម្រាប់អតិថិជនបែបគ្រួសារ និងជាន់លើគឺសម្រាប់មិត្តៗយុវវ័យដែលចង់ទៅញ៉ាំសាច់អាំងបែបកូរ៉េៗនិង Chill លេងសប្បាយៗជាមួយការជួបជុំមិត្តភក្តិ។ នៅ Gogi Train Korean BBQ ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ហាងនេះក៏រក្សានូវរបៀបរបបនៃការញ៉ាំសាច់អាំងរបស់កូរ៉េ ដែលតែងអមមកជាមយយជាមួយនិង ស្រា Soju ដែលធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ថែមមួយកម្រិត។ នៅ Gogi Train Korean BBQ ក៏មានការកុម្មង់អាហារលក្ខណៈជាឈុត​ […]

View Details

ធ្លាប់ភ្លក្សហើយឬនៅ សាច់អាំង និងម្ហូបកូរ៉េ រូបមន្តតពីរាជរង្សនៅ សរ រ៉េ?

បើអ្នកកំពុងស្វែងរកកន្លែងហូបអាហារ ដែលមានទាំងសាច់អាំង និងម្ហូបកូរ៉េ ទីនេះនឹងក្លាយជាកន្លែងដែលអ្នកប្រាថ្នា ព្រោះថា Seorae ជាភោជនីយដ្ឋាន “សាច់អាំងកូរ៉េ” ជាមួយរសជាតិឆ្ងាញ់អស់ទាស់ ជាមួយគ្រឿងផ្សំល្អៗ និងទឹកជ្រលក់ដ៏មានឱជារស។ សម្រាប់មុខម្ហូបដែល Eatery ចង់ណែនាំឲ្យទៅភ្លក់ពេលនេះ គឺមានដូចជា ឈុត Ban Chan (បាន់ចាន់) ដែលមានម្ហូបក្លែមទ្រាប់ពោះលើសពីប្រាំមុខ អស់ថែមៗ សំខាន់គឺ Freee!!! តមកជាមួយ ឈុតសាច់គោ Assort Beef Set ដែលមានសាច់គោច្រើនប្រភេទ មួយឈុតធំ អាចទទួលទានផ្ទាប់ជាមួយសាឡាដ គីមឈី ជ្រលក់ទឹកជ្រលក់ហឹរតិចៗ បូករួមសាច់ផ្អែមផុយរលាយចូលមាត់ ធានាថាចាប់មាត់ជីបៗតែម្តង! ថែមជាមួយ បាយមូល (Rice Ball) ផ្សំពីអង្ករដំណើបកូរ៉េ លាយសារ៉ាយនិង ម៉ាយ៉ូនេស ពូនជាដុំមូលៗ ញ៊ាំលាយគីមឈី ឬសាច់ ពិតជាឆ្ងាញ់ខ្លាំង ថែមជាមួយ ស៊ុបគីមឈី ជូរហឹរក្តៅៗមានលាយតៅហ៊ូនិងសាច់ទៀតរសជាតិរឹតតែអស្ចារ្យ។ ហើយអ្វីដែលនៅជាមួយអ្នក មិនគួររំលងពេលដែលញ៊ាំអាហារកូរ៉េនោះគឺ ស្រា Soju រសជាតិពីជនជាតិកូរ៉េ នឹងធ្វើឲ្យអាហារមួយពេលនេះកាន់តែមានន័យខ្លាំងមិនខាន។ […]

View Details