Loading...

Category: សិទ្ធិស្មើគ្នា

Auto Added by WPeMatico

តើស្ត្រីមានប្រវត្តិតស៊ូមតិយ៉ាងណាខ្លះ ទើបទិវានារីអន្តរជាតិកើតមានឡើង?

នៅ​ចុង​សតវត្ស​ទី ១៩ បច្ចេកវិជ្ជា​បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​សកលលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដែលមាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន​។ នារី និង​កុមារ​ក្រីក្រ​រាប់លាន​នាក់ ត្រូវបាន​ទាក់ទាញ​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំងឡាយ​។ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី កុមារ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី ១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​យ៉ាង​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករ​ឡើយ ជាហេតុ​ធ្វើឱ្យ​នារី និង​កុមារ​ទាំងនោះ​ត្រូវ​រស់នៅក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា​។​ ដោយ​ការឈឺចាប់​យ៉ាង​ពុះពារ​ជាប់​ជានិច្ច​ចំពោះ​អំពើ​កៀបសង្កត់​កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ នៅ​ថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ និង​ញ៉ី​វ​យ៉​ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាពគ្នា​ក្រោកឈរឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យ បន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស​។ ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បានទទួល​ការកៀបសង្កត់​យ៉ាង​ពេញទំហឹង ត្រូវគេ​ចាប់ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។ ទោះបី​ត្រូវ​ទទួល​ការឈឺចាប់ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ កម្មការិនី​នៅតែ​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ តស៊ូ​ស្វិតស្វាញ ងើបឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដងទៀត បង្ខំ​ឱ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្របតាម​។ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំងនោះ​បាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា ចំពោះ​ចលនា​នារី​ពលករ​លើ​សកលលោក​ទាំ​ង​មូល​។​ ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់​ដែលជា ប្រទេស​ឧស្សាហកម្ម​ធំ​មួយនា​សម័យ​នោះ​។ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុងពេល​នោះបាន​លេចឡើង​នូវ​យុវនារី ៣​រូប​ដ៏​ល្បីល្បាញ​គឺ អ្នកស្រី ក្លា​រ៉ា​ស្ជេ​គ​គិ​ន ជនជាតិ​អាឡឺម៉ង់ និង រ៉ូ​ស្កា​លុម​ស្ព័​រ​បួរ ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី […]

View Details