Loading...

Category: សិល្បៈ

Auto Added by WPeMatico

«សម័យសេនា» សុវត្ថិភាពលើដងផ្លូវ ផ្សាភ្ជាប់និងសិល្បៈបុរាណខ្មែរ

សុវត្ថិភាពលើដងផ្លូវគឺជាប្រធានបទមួយក្តៅកកុកមួយ នៅក្នុងសង្គមខ្មែរ។ ប្រជាជនរាប់លានអ្នក ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាភូមិ ស្រុក នានាក្នុងប្រទេស តែងប្រទះឮនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលច្រើនកើតឡើងដោយទង្វើធ្វេសប្រហែសរបស់អ្នកបើកបរ ខ្លះនៅមិនទាន់ឲ្យតម្លៃលើការពាក់មួកការពារសុវត្ថិភាព។ ដែលនេះហើយជាកត្តាដែលជម្រុញឲ្យលោក បូ សកលកិត្យា ដែលជាយុវជនខ្មែរមួយរូបដែល ស្រលាញ់ និងមាននិស្ស័យជាមួយសិល្បៈ បើកសិក្សាអំពីបញ្ហាខាងលើ ដោយលោកមានគំនិត ចង់យកសិល្បៈក្បាច់បុរាណរបស់ខ្មែរ មកច្នៃជាមួយនឹង ពួកការពារសុវត្ថិភាព ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសង្គមយុវជនសម័យថ្មី។ កិត្យា បាននិយាយប្រាប់ថា ពាក្យ «សម័យសេនា» នេះមិនមែនត្រឹមតែជាពាក្យខ្មែរពីម៉ាត់ដែលពីរោះនោះទេ វាបង្កបឮនូវអត្ថន័យ ដែលឆ្លើយតបទៅកាន់ទស្សនវិស័យក្នុងការបង្កើតមួកការពារនេះឡើង។ គាត់បន្តថា សម័យ មានន័យថាកាលវេលាដែលយើងកំពុងរស់នៅ ហើយ សេនា មានន័យថា អ្នកការពារ ឬគាំពារ ដែលប្រៀបបានទៅនឹងដូនតាខ្មែរក្នុងសម័យកាលដ៏រុងរឿងពីអតីតកាល មកតាមការពារយើង តាមរយៈសិល្បៈបុរាណដែលយើងយកមកច្នៃជាមួយមួកការពារសុវត្ថិភាព ពាក់លើក្បាល រាល់ពេលយើងធ្វើដំណើរ។ សម្រាប់ដំណើរការនៃការផលិត កិត្យា និយាយថាវាមើលទៅហាក់ដូចជាងាយស្រួល តែការពិតគឺត្រូវឆ្លងកាត់ការសិក្សាស្រាវជ្រាវ ពិភាក្សាជាមួយសិស្សច្បងក្នងវិស័យសិល្បៈបុរាណ ក៏ដូចជាបច្ចេកទេសក្នុងការតម្លើង ដើម្បីឲ្យមានភាពប្រាកដថា និងមានសុវត្ថិភាពពិតមែន។ ក្រៅពីសិស្សច្បង គម្រោងនេះក៏ត្រូវមានការគាំទ្រពីមិត្តភក្តិ បងប្អូន និងក្រុមគ្រួសាររបស់កិត្យាផងដែរ។ លោកក៏បានផ្តាំផ្ញើទៅកាន់ប្រជាជនខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន […]

View Details

គំនូរបែបបុរាណក្នុងទម្រង់ឌីជីថល ជាសិល្បៈដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់យុវជនខ្មែរជំនាន់ថ្មី

ប្រសិនបើយើងសង្កេតមើល សង្គមសិល្បៈនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្រៅពីវិស័យចម្រៀង និងភាពយន្ត ដែលកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ យើងក៏អាចសម្លឹងមើលឃើញទម្រង់សិល្បៈដទៃៗទៀត ដូចសិល្បៈគំនូរបែបឌីជីថល ជាអាទិ៍ ដែលបង្កើតឡើងដោយសិល្បករខ្មែរក្មេងៗជំនាន់ក្រោយ ចាប់ផ្តើមមានការរីកលូតលាស់ និងផុសចេញនូវភាពច្នៃប្រឌិតយ៉ាងសំបូរបែប។ យន ពេជរតនៈ ហៅ ពេជ តូច ដែលបានបញ្ចប់ឧត្តមសិក្សា ផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យលីមកុកវីង បច្ចុប្បន្ន ជាស្ថាបត្យករ និងអ្នកតុបតែងលម្អផ្នែកក្នុង នៃក្រុមហ៊ុនឯកជនមួយ ក៏បានរួមចំណែកក្នុងវិស័យគំនូរបែបឌីជីថលនេះដែរ ដែលស្នាដៃរបស់ ពេជ តូច ហាក់មានចំណុចពិសេសប្លែក ដោយមានការលាយបញ្ចូលគ្នារវាងសិល្បៈគំនូរបែប បុរាណខ្មែរ គឺល្ខោនព្រះរាជទ្រព្យខ្មែរ ជាមួយនិង សិល្បៈគំនូរសម័យបែបធរណីមាត្រ (geometric art)។ ពេជ តូចបានបន្ថែមទៀតថា ក្នុងការផលិតរូបគំនូរឌីជីថលធម្មតាមួយ ឬក៏មានតែ១តួអង្គ ដែលមិនសូវលម្អិតគឺអាចនឹងចំណាយរយៈពេល ២ ទៅ ៣ថ្ងៃ។ រីឯរូបដែលលម្អិត ឬក៏មានតួអង្គច្រើន គឺអាចចំណាយពេល ចន្លោះពី ១សប្ដាហ៍ ទៅដល់ ១ខែ។ ចំណែកដំណើរការនៃការផលិតរូបនីមួយៗ គឺមានការលំបាកគួរសមដែរ ដែលអាចចែកចេញជាដំណាក់កាលសំខាន់ៗដូចជា៖ទី១៖ គិតអំពីប្រធានបទ ថាតើចង់ឱ្យគំនូរនិយាយអំពីអ្វី?ទី២៖ រកប្រភពឯកសារពី អត្ថបទក្នុងសៀវភៅ វីដេអូឯកសារ ការសម្ដែង រូបថត និងពីមិត្តភក្តិនៅជុំវិញខ្លួនទី៣៖ គំនូសព្រាងខ្មៅដៃ លើសៀវភៅ ថាតើគួរតែរៀបចំបែបណា? ក្នុងទម្រង់បែបណា? គំនូរសម្រេចអាចនឹងចេញមកបែបណា?ទី៤៖ ចុងក្រោយគឺ គំនូរសម្រេចក្នុងកុំព្យូទ័រ មានដូចជា ការយកគំនូសព្រាងមកធ្វើការលម្អិត ជ្រើសរើសពណ៌ផ្ទៃ ឬទេសភាព។ បើតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ពេជ តូច មានទស្សនៈ គិតថា ទម្រង់សិល្បៈគំនូរបែបឌីជីថល របស់យុវជនខ្មែរជំនាន់ក្រោយ គួរតែត្រូវបានវិវឌ្ឍន៍ខ្លួន បម្រើក្នុងក្នុង កម្មវិធីពិព័រណ៍ ការតាំងលម្អតាមទីកន្លែងផ្សេងៗ វិស័យជំនួញ ជាអាចលាយលំបែបសិល្បៈជាមួយផលិតផល សេវាកម្ម ក៏ដូចជា ការបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗជាដើម។  បន្ថែមពីលើនេះ ពេជ តូច ក៏បានប្រាប់ថា សព្វថ្ងៃលោកក៏ទទួលបាន កម្រៃខ្លះៗ ពីគំនូររបស់គាត់ដែលមានដូចជា ការបោះពុម្ពជាផ្ទាំងគំនូរសម្រាប់តាំងលម្អ បោះពុម្ពជាកាតប៉ុស្តាល់(postcard) ស្ទីកគ័រ(sticker) និងថ្លៃរចនាគំនូរតាមតម្រូវការរបស់អតិថិជន សម្រាប់បង្ហោះផ្សព្វផ្សាយជាដើម ផងដែរ។

View Details

អគារបេតិកភណ្ឌដែលត្រូវបានគេមើលរំលង លេចជារូបភាពឯកសារដោយយុវជនជំនាន់ថ្មី

កម្ពុជាត្រូវបានស្គាល់ថា ជាប្រទេសមួយដែលមានអរិយធម៌ សិល្បៈដ៏ចំណាស់មួយក្នុងតំបន់ និងសំបូរបែប ពីមួយជំនាន់ទៅមួយជំនាន់។ ទោះបីជាធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម ជាច្រើនអន្លើ ឯកសារខ្លះត្រូវបានបាត់បង់ និងបំផ្លាញចោលទៅហើយក្តី ក៏ព្រលឹងនៃសិល្បៈខ្មែរតែងតែរស់នៅជាមួយជនជាតិខ្លួនជានិច្ច។ បើនិយាយអំពីសំណង់ស្ថាបត្យកម្មនៅកម្ពុជាវិញ គឺជាប្រធានបទមួយដែលមនុស្សម្នារតែនិយមលើកយកមកនិយាយ មិនដាច់ពីមាត់ មិនថា​ ប្រាង្គប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ ព្រះវិហារបុរាណ សំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំងឡើយ ដែលតែងទទួលបានការស្ងើចសរសើរអំពី សោភ័ណភាព នៃសម្បត្តិស្ថាបត្យកម្មទាំងនោះ។ យុវជនស្រ៊ិន សុខមាន ដែលជាបុគ្គលម្នាក់ដែលចូលចិត្ត សិក្សា ស្រាវជ្រាវ ចង់ដឹងចង់ឮអំពីអគារបេតិភណ្ឌទាំងនោះ បានចំណាយពេលវេលា និងថវិការបស់ខ្លួនអស់រយៈពេលជាង ១០ឆ្នាំ​ ដើម្បីចុះទៅស្រាវជ្រាវប្រវត្តិ និងផ្តិតយករូបភាព នៃសំណង់អគារទាំងនោះ គ្រប់ទិសទីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលលោកបានប្រមូលបាននូវប្រវត្តិ និងសំណង់អគារចាស់ៗទាំងនោះបានប្រមាណជាង ១០០ កន្លែង ដែលលោកតែងតែបង្ហោះរូបភាព និងប្រវត្តិនៃសំណង់អគារបេតិភណ្ឌទាំងនោះលើ ទំព័រហ្វេសប៊ុក Amazing Cambodia ដែលបង្កើតឡើងក្នុងគោលបំណង ចែករំលែក ព័ត៌មានអំពីសិល្បៈ និងស្ថាបត្យកម្មខ្មែរ។ ហើយថ្មីៗនេះ សុខមាន ក៏បានបង្កើតឡើងនូវកម្មវិធីពិព័រណ៌រូបភាព អគារបេតិភណ្ឌដែលត្រូវបានគេមើលរំលង ដែលបានប្រារព្ធធ្វើនូវ Kbach Gallery ក្នុងបរិវេណ Factory Phnom Penh ដើម្បីបើកសម្ពោធនូវសមត្ថិផលដែលលោក និងក្រុមការងារ បានស្វះស្វែងស្រាវជ្រាវ មកដាក់តាំងបង្ហាញជាសាធារណៈ។ កម្មវិធីនោះក៏ត្រូវបានអញ្ចើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេស សិល្បៈកររៀមច្បងជំនាន់មុន និងជំនាន់ក្រោយ ក៏ដូចជាស្ថាបត្យករ និងអ្នកដែលនិយមវិស័យស្ថាបត្យកម្ម យ៉ាងច្រើនកុះករ។ ស្រ៊ិន សុខមាន ក៏បានបញ្ចេញនូវមតិផ្តាំផ្ញើទៅកាន់យុវជនជំនាន់ក្រោយ ឲ្យចេះស្វែងយល់បន្ថែមអំពីសិល្បៈដ៏ពិសេសដែលខ្មែរជំនាន់មុនបន្សល់ទុកឲ្យ ក៏ដូចជាចេះចាប់ផ្តើមប្រមូលឯកសារទុក និងចែករំលែកជាមួយនឹងប្រភពព័ត៌មានច្បាស់លាស់ ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹង និងស្មារតីអភិរក្ស។ វាអាចថាគេមិនសូវជាចាប់អារម្មណ៍នៅពេលនេះ តែពេលវេលាក្រោយទៅឯកសារដែលយើងបានចងក្រង ទាំងនោះអាចជាវត្ថុ សម្អាង និងតឹកតាង បង្ហាញអំពីប្រវត្តិ និងព័ត៌មានដែលទាក់ទង ទៅកាន់មនុស្សជំនាន់ក្រោយ។ លោកក៏បានបញ្ជាក់ផងដែរ តាមរយៈសម្ថតិផលនេះ លោកក៏មានបំណងប្រាថ្នា យកព័ត៌មានដែលលោកបានចុះស្រាវជ្រាវរយៈពេលកន្លង មកចងក្រងជាសៀវភៅបោះពុម្ព ជាឯកសារសម្រាប់យុវជនជំនាន់ក្រោយស្វែងយល់អំពីអគារបេតិភណ្ឌដែលកម្ពុជាមាន។

View Details

ក្បួនដង្ហែរតុក្តតាយក្ស ពីមហោស្រពសិល្បៈទីក្រុង ស្អាត បានលេចមុខចេញជាលើកទីមួយនៅទឹកដីក្រុងបាត់ដំបង

កាលពីចុងខែឧសភា និងដើមខែមិថុនាថ្មីៗនេះ មហោស្រពសិល្បៈទីក្រុង ស្អាត ជាមហោស្រពមួយដែលបានប្រារព្ធធ្វើឡើងនៅឯក្រុងបាត់ដំបង។ បើតាមលោក Christophe Saltzmann ពីមហោស្រពមួយនេះ បានឲ្យដឹងថា វាជាការផ្តួចផ្តើមរវាង ហ្វារ ពន្លឺសិល្បៈ និងវិចិត្រសាល សង្កែ ការដូចជាការចូលរួមពី Romcheik 5, ASSAJAN ឬក៏ TAT (អង្គការពីប្រទេសថៃ) ព្រមជាមួយអង្គការនៅក្នុងស្រុកមួយចំនួនទៀតផងដែរ។ គោលគំនិតនៃមហោស្រពមួយនេះគឺដើម្បីចែករំលែកវប្បធម៌ប៉ុបប្រជាប្រិយនៅអាស៊ាន ដោយបង្ហាញពីទម្រង់សិល្បៈក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់ខេត្តបាត់ដំបងដែលរួមចំណែក និងចូលរួមដោយប្រជាជនដែលរស់នៅក្នុងខេត្តនេះផ្ទាល់។ ការបង្ហាញជូនដែលធំជាងគេសម្រាប់មហោស្រពសិល្បៈទីក្រុង ស្អាត មួយនេះគឺការជាក្បួនដង្ហែរតុក្តតាយក្ស និងការបង្ហាញសិល្បៈតាមផ្លូវក្នុងបែបផែនជាតន្រ្តី ក្បាច់រាំ និងសិល្បៈសៀក ដែលទាក់ទាញមនុស្សម្នារឈរមើលទស្សនារាប់ពាន់នាក់តាមដងផ្លូវ។ លោកបន្តទៀតថា វាជាលើកដំបូងដែលមហោស្រពបែបនេះកើតឡើងនៅក្នុងទីក្រុងបេតិកភណ្ឌមួយនេះ ដែលកើតចេញពីក្រុមការងារដ៏តូចមួយដែលមានគ្នាតែ៣នាក់ប៉ុណ្ណោះ ប៉ុន្តែវាបានផ្សព្វផ្សាយបន្តធំទៅៗដែលទាក់ទាញឲ្យមានមនុស្សម្នា ក៏ដូចជាសិល្បករជាច្រើនចូលរួមចំណែកដើម្បីឲ្យកម្មវិធីនេះលេចរូបរាងឡើងក្នុងទ្រង់ទ្រាយធំបែបនេះ។ សិល្បករដែលមកចូលរួមទាំងអស់គឺដោយការស្ម័គ្រចិត្ត និងមិនមានគិតកម្រៃទេ ពួកគាត់មកជួយដោយការស្រឡាញ់ និងចង់លើកដម្កើងវប្បធម៌របស់បាត់ដំបង តែពីមហាស្រពក៏បានសម្រួលពួកគាត់វិញទៅលើសំភារៈសិល្បៈដូចជាទឹកថ្នាំលាប អាហារ ភេសជ្ជៈ ការស្នាក់នៅ ក៏ដូចជាការធ្វើដំណើរ។ បន្ទាប់ពីការសាកសួរលោក Christophe Saltzmann អំពីមហោស្រពនេះនាពេលអនាគត លោកបានបញ្ជាក់ថា មហាស្រពមួយនេះគឺបង្កើតឡើងក្នុងទម្រង់បែបផែន និងរូបភាពសម្រាប់បាត់ដំបង តែប្រសិនមានការសហការណ៍ និងគាំត្រ ប្រហែលជាអាចនឹងត្រូវបានយកទៅធ្វើនៅទីក្រុងផ្សេងទៀតដេរ ហើយបើផែនការមហោស្រពមួយនេះនឹងប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង។

View Details