Loading...

Category: សៀមរាប

Auto Added by WPeMatico

បុរាណស្ថាន និង «ស្រះដំរី» ដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់

កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ។ កាលបើបានទៅដល់ត្រឹមពើងប្រជៀវទេ ក៏បានចូលទៅក្នុងល្អាងភ្នំក៏ឃើញសុទ្ធតែសត្វប្រជៀ​វ រាប់ពាន់ក្បាល ដូចឈ្មោះមែន។ បន្តពីនេះទៀតត្រូវដើរតាមសណ្ឋានឡើងភ្នំជាង ៨០០ ម៉ែត្រ យើងនឹងមកដល់បុរាណស្ថានដ៏ពិសិដ្ឋនោះគឺ ស្រះដំរី នេះឯង។ ទីនេះស្រស់ស្អាតហួសពីការស្មាន មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។ ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក មានពណ៌ខៀវស្រងាត់ ។ […]

View Details

នំបញ្ចុកទឹកអម្ពិលប្រហុក រសជាតិបែបអ្នកស្រុកអង្គរ

នំប៉ែនចុក ក្រោយមកត្រូវបានកម្លាយហៅថាជា នំបញ្ចុក ត្រូវបានស្គាល់ថាជានំមួយប្រភេទដែលពេញនិយមរបស់ជនជាតិខ្មែរ។ ដោយនំមួយនេះ ត្រូវបានទទួលទានជាមួយទឹកសម្លរ ទើបនៅតាមភូមិស្រុកខ្លះបានច្នៃទឹកសម្លរ ទៅតាមរសជាតិដែលខ្លួនចង់ និងចូលចិត្ត។ ទឹកសម្លរទាំងនោះ ខ្លះមានជាសម្លរប្រហើរ ខ្លះក៏ជាការី ឯខ្លះក៏ជាទឹកស៊ុប តែមកដល់សៀមរាបវិញ មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង ដែលទេសចរភាគច្រើនធ្វើដំណើរឆ្លងកាត់ តែងតែឈាងចូលមក។ នោះជាតូប #នំបញ្ចុកទឹកអម្ពិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអម្អិលប្រហុក ហើយអន្ទក់វិញគឺជាបន្លែស្រុះឆ្អិន តែ​៣​មុខ​ប៉ុណ្ណោះ​មាន​ស្ពៃក្ដោប ត្រកួន និង​សណ្ដែកកួរ។ អានអត្ថបទប្រវត្តិនំប៉ែនចុក (នំបញ្ចុក) ចុចត្រង់នេះ អ្នកទិញតម្រង់ជួរគ្នាចាំទិញយ៉ាងត្រៀបត្រា ព្រោះមិនងាយទេដែលបានទទួល នំបញ្ចុក ដែលមានរសជាតិប្លែកពីគេ ហើយនំទៀតសោតគឺ ធ្វើភ្លាមៗនៅនឹងមុខ ក្ដៅៗ​ ​ស្រង់​ចេញពី​ឆ្នាំង ​​ចាប់​ដាក់​កញ្ច្រែង​តូចៗ ទ្រាប់​នឹង​ស្លឹក​ឈូក ដែលអ្នកលក់និយាយប្រាប់ថា ក្នុងមួយថ្ងៃគាត់លក់អស់នំបញ្ចុកប្រហែលជា ២០០គីឡូ ឯណោះ។ ចំណែកឯទឹកជ្រលក់វិញ មានជម្រើសសម្រាប់អ្នកទទួលទានទៀត គឺមាន រសជាតិហិរ និងរសជាតិធម្មតា តែសម្រាប់អ្នកចូលចិត្តហិរវិញដឹងតែត្រូវមាត់ហើយ គឺថាទទួលទានបណ្តើរបែកញើសបណ្តើរ។ […]

View Details

ទាំងស្រៀវ ទាំងរំភើប ៣៦០ដឺក្រ ៨៥ម៉ែត្រពីដី ជាមួយទេសភាពកម្រនៃក្រុងសៀមរាប លើកន្រ្តកយក្ស Angkor Eye

ប្រសិនបើនិយាយពីទឹកដីនៃក្រុងបុរាណខេត្តសៀមរាប ច្បាស់ជាមានមនុស្សជាច្រើននឹកឃើញដល់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាជាច្រើនទៀតដែលបានលាក់ខ្លួនកំពុងរង់ចាំភ្ញៀវទេសចរណ៍មកពីជិតឆ្ងាយទៅទស្សនា។ តែបើទៅសៀមរាបញយដងបន្តិច ទេសចរប្រាកដណាស់ថានឹងសួរថា ក្រៅពីប្រាសាទ សៀមរាប មានអ្វីផ្សេងទៀតដែលគួរឲ្យទាក់ទាញ និងគួរឲ្យចង់ទស្សនា។ ដោយឡែក​ថ្មីៗនេះ ទីក្រុងសៀមរាបក៏បានដាក់ដំណើរការកន្ត្រកវិលយក្សដែលគេហៅថា Angkor Eye ដែលជាបទពិសោធន៍កម្សាន្តថ្មីមួយបែប ទាំងស្រៀវ ទាំងរំភើបប្រសិនបានជិះលេងកម្សាន្ត។ កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៦$ សម្រាប់ជនបរទេស តម្លៃ ១២$ ចំណែក ក្មេងអាយុក្រោម១២ឆ្នាំ ជនជាតិខ្មែរ តម្លៃ ២.៥$ បរទេស តម្លៃ ៥$ និងក្មេងទូទៅក្រោម៣ឆ្នាំអាចចូលលេងដោយឥតគិតថ្លៃ ដែលក្នុងការជិះមួយជុំគឺមានរយៈពេល ១៨នាទី ។ សម្រាប់កន្ត្រកយក្ស Angkor Eye មានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ដែលនៅជាប់និងភូមិវប្បធម៌។ប្រសិនបើចង់ទស្សនាឲ្យកាន់តែស្អាតទៀតនោះ […]

View Details

ដំណែល និងដំណាល “រាជបូណ៌” អារាមហ្លួង សៀមរាប រជ្ជកាល ព្រះបាទនរោត្តម

ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ មានដូចជាអាទិ៍ វត្តទេពប្រណម្យ វត្តដំណាក់ វត្តព្រះព្រហ្មរតរ៍ វត្តរាជបូណ៌ជាដើម ហើយក៏មានវត្តខ្លះក៏មានវត្តមាននៅក្នុងបរិវេណប្រាសាទបុរាណផងដែរ។ គ្រានេះសូម Kampucheers និង DERtination សូមបន្តមាតិកា អារាមហ្លួងខ្មែរ អំពី អារាម រាជបូណ៌ ស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌ ឬវត្តបូណ៌ (ប្រជាជនហៅកាត់) ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ […]

View Details

“ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។ ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងសៀមរាប តែផ្លូវធ្វើដំណើរក៏ពុំមានអ្វីជាឧបសគ្គធំដុំដែរ។ មកដល់ប្រាសាទនេះអ្នកនឹងប្លែកអារម្មណ៍ ច្បាស់ណាស់ដែលប្រាសាទបុរាណសតវត្សរ៍ទី១០ មួយនេះត្រូវបានបាក់បែកស្ទើរទាំងស្រុង ប៉ុន្តែស្លាកស្នាមដែលនៅសេសសល់បានបង្កើតចេញជាទិដ្ឋភាពមួយដែលធ្វើឲ្យទេសចរចង់ទស្សនា និងផ្តិតយករូបភាព ជាមួយនឹងស៊ុមទ្វារជាច្រើនដែលនៅបញ្ឍរពាសពេញផ្ទៃប្រាសាទ បើទោះបីជាតួប្រាសាទត្រូវបានរលំរប៉ាត់រប៉ាយក្តី។ អ្វីដែលពិសេសជាងនេះទៀត ប្រសិនបើបានជាទៅដល់នាពេលរសៀលវិញ ពន្លឺព្រះសូរិយាដែលជះចូលបរិវេណប្រាសាទ កាត់ព្រៃឬស្សីដែលដុះស្តុកនៅជុំវិញប្រាសាទ បង្កើតបានជាទេសភាពមួយគួរជាទីគយគន់ អន្លង់អន្លោច ស្រណោះស្រណោក អមជាមួយនឹងសំឡេងបក្សីយំអើងកងពេញព្រៃ ពិតជាប្លែកខុសពីអារម្មណ៍ដែលនៅប្រាង្គប្រាសាទក្នុងតំបន់អង្គរ។ គួរបញ្ជាក់ថា ប្រាសាទទទឹងថ្ងៃ នេះជាប្រាង្គប្រាសាទបុរាណខ្មែរសម័យដើមអង្គរ សាងសង់នាសតវត្សរ៍ទី១០ (គេពុំបានដឹងថាស្ថិតនៅក្នុងរជ្ជកាលមហាក្សត្រអង្គណាទេ) ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ ទីឋាននៃប្រាសាទនេះមានស្រះមួយនៅពីមុខ កសិណទឹកព័ទ្ធជុំវិញ ជាមួយនឹងព្រៃឬស្សី ហើយជាប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដោយនៅក្នុងបរិវេណប្រាសាទ គេឃើញមានសេសសល់ជើងទម្រ២ ដែលទម្រមួយមានក្បាច់ជាត្របកឈូក រូបរាងជាយោនីនាងឧមា […]

View Details

តោះ! ត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តនៅដើមខែធ្នូនេះ

កម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ១៩៩៦មក។  ព្រឹត្តិការណ៍នេះបានចូលរួមយ៉ាងសកម្មក្នុងការរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីន។ កម្មវិធីរត់ប្រណាំងអន្តរជាតិអង្គរពាក់កណ្តាលម៉ារ៉ាតុង នឹងប្រារព្ធទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីពេលព្រឹកព្រលឹមតទៅ ដែលមានជម្រើស រយៈចម្ងាយ ៣គីឡូម៉ែត្រ និង១០គីឡូម៉ែត។ ដោយឆ្នាំនេះផ្ទាល់ ក្រុមហ៊ុន មេនូឡាយហ្វ៍នៅតែជាម្ចាស់ឧបត្ថម្ភធំធំ ក្នុងការញឹងឲ្យកម្មវិធីនេះ កាន់តែធំ សប្បាយ និងអស្ចារ្យជាងឆ្នាំមុនៗ។ ក្រៅពីការរត់ប្រណាំងរៀងរាល់ឆ្នាំ តែងតែមានកម្មវិធីកម្សាន្តដទៃទៀត ដូចជា កម្មវិធីពិព័រណ៌កីឡា និងសុខភាព (ManulifeMOVE Fair) ដែលមានទីតាំងនៅ សួនច្បារព្រះរាជដំណាក់ ក្រោយព្រះអង្គចេក ព្រះអង្គចម។ កម្មវិធីនេះបើកឲ្យចូលរួមដោយសេរីចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ១០ យប់ ហើយមានកម្មវិធីជាច្រើនដូចជា៖ ១. ស្តង់កម្សាន្តទូទៅ (Activities Tent) ៖ កន្លែងថតរូប ការលេងហ្គេម Flip / Win Paceband Wall  […]

View Details