“ផ្សារធំថ្មី” ផ្សារស៊ីវិល័យរាប់ទសវត្សរ៍របស់អ្នកភ្នំពេញ
ប្រសិនបើអ្នកជាបក្សី ឬក៏មានដ្រូនហោះមើលមកក្រោមផែនទីភ្នំពេញ ប្រាកដណាស់អ្នកនឹងបានឃើញសំណង់អាគារដ៏មហិមារមួយ មានដំបូល និងផ្ចិតរាងមូលក្រលោម ជាមួយនឹងសញ្ញាជើងខ្វែងក្អែក នៅចំទីប្រជុំជនក្រុង នោះគឺ “ផ្សារធំថ្មី” ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏មម៉ាញឹករាប់ទសវត្សរ៍មកហើយ ដែលកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំង កាលពីដើមសតវត្សរ៍ទី២០ (គស.១៩៣៥-១៩៣៧) ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (គ្រងរាជ្យសម្បត្តិ ពី គស.១៩២៧-១៩៤១) ដោយស្ថាបត្យករ លោក ហ្សង់ ដឺប៊័រ (Jean Desbois) ដែលជាស្ថាបត្យករសញ្ជាតិបារាំង កើតនៅទីក្រុង Cherbourg ភាគពាយ័ព្យនៃប្រទេសបារាំង។ លោកបានចុះមកធ្វើការនៅប្រទេសកម្ពុជាចន្លោះពីឆ្នាំ១៩៣១ដល់ឆ្នាំ១៩៣៧ ហើយនៅពេលនោះឯងដែលលោកបានទទួលគម្រោងរចនាប្លង់សាងសង់ផ្សារធំថ្មី មុនពេលដែលលោកផ្លាស់ចេញទៅបំពេញការងារនៅទីក្រុងវ៉េ ប្រទេសអណ្ណាម (វៀតណាម) ក្នុងឆ្នាំ១៩៣៨។ ផ្សារធំថ្មី ត្រូវបានគេដឹងថាសាងសង់លើទីតាំងបឹងធម្មជាតិបុរាណមួយឈ្មោះ បឹងតេជោ (ដែលត្រូវបានដាក់ឈ្មោះតាមចៅពញាតេជោ អតីតចៅហ្វាយខេត្តសំរោងទង សព្វថ្ងៃជាស្រុកសំរោងទង ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ) ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត សតវត្សរ៍ទី១៥។ ចៅពញាតេជោបានកេណ្ឌរាស្ត្រទៅលើកដីចាក់បំពេញតំបន់ជុំវិញ វត្តភ្នំអោយបានខ្ពស់ហើយរាបស្មើ កុំឲ្យទឹកលិច។ ឯទីដែលចៅពញាតេជោឲ្យរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងធំជ្រៅមួយ ទើបបានគេដាក់ឈ្មោះថា ”បឹងតេជោ” តរៀងមក។ ឆ្លងកាត់ច្រើនសម័យកាលមក ផ្សារធំថ្មី ត្រូវបានហៅឈ្មោះផ្សេងៗគ្នាតាមសម័យកាល ដែលឈ្មោះដើមជាភាសាឡាតាំងថា ”Le […]
View Details