Loading...

Category: ហាងកាហ្វេ

Auto Added by WPeMatico

ជិះអង្រឹង ផឹកកាហ្វេលើភ្នំ អារម្មណ៍ល្អៗ ឯទីកែប

បច្ចុប្បន្ននេះ នរណាៗក៏និយមកាហ្វេ អាចនិយាយបានថាវាជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សសម័យថ្មី។ កាហ្វេឆ្ងាញ់បូករួមជាមួយបរិយាកាសបែបលំហែស្ងប់ស្ងាត់ទៀតនោះ តើនរណាដែលមិនប្រាថ្នាចង់បាន? Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន តែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។ អ្វីដែលធ្វើឲ្យហាងកាហ្វេមួយនេះមានមនុស្សស្កាត់ទៅរកមិនដាច់នោះ គឺដោយសារទីកន្លែងនេះក្រៅពីកាហ្វេ គឺមានទេសភាពដ៏ស្រស់ត្រកាល ព្រមជាមួយការរៀបចំប្លែក បែប Vintage ហើយតម្លៃទៀតសោតក៏សមរម្យ។ ស្រម៉ៃមើល ដៃកាន់កាហ្វេផឹក ទម្រេតខ្លួនដេកលើអង្រឹង គយគន់ទេសភាពឆ្នេរសមុទ្រកែប ជាមួយនិងកម្រងកោះ ហើយថែមទាំងអាចមើលថ្ងៃលិចនៅពេលរសៀលថែមទៀតផង អារម្មណ៍នឹងល្អកម្រិតណា? ហាងកាហ្វេលើភ្នំនេះ គឺបើកលក់ជារៀងរាល់ថ្ងៃ តែបើតាមសម្ដីបងស្រីជាម្ចាស់ហាងគាត់ប្រាប់ថា បើសិនចង់មកលំហែបែបស្ងប់ស្ងាត់អាចមកពីថ្ងៃចន្ទដល់សុក្រ ព្រោះមិនសូវមានមនុស្សមក តែបើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អាចនឹងមានមនុស្សមកច្រើនដែលនឹងមានបរិយាកាសរាងអ៊ូអរបន្តិចជាងថ្ងៃដើមស​ប្តាហ៍ហើយ ។ ដូចនេះបើបានមកលេងខេត្តកែបហើយចង់ប្លែកភ្នែក ប្លែកអារម្មណ៍ និងចង់សាកជាមួយរសជាតិកាហ្វេបែបលើភ្នំ គួរកុំរំលង Led Zep […]

View Details

ប្រោនថ្មីលើវិថីប៉ាស្ទ័រ បរិយាកាសប្រែ តែរសជាតិមិនប្តូរ

ជាមួយប្រោន ប្រហែលជាមិនខកបំណងទេចំពោះបរិយាកាសថ្មីៗ ប្លែកៗ រាល់ពេលប្រេនហាងកាហ្វេរបស់កម្ពុជាមួយនេះបើកសាខាថ្មីម្តងៗ។ ចុងឆ្នាំនេះជាកាដូចុងក្រោយពីប្រោន សម្រាប់អតិថិជនដែលនិយមទទួលកាហ្វេ ភេសជ្ជៈផ្សេងៗ ចំណីអាហារ និងនំ ប្រោនបានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដែលជាសាខាចំបង (Roastery – Flagship Store) Brown Roastery Pasteur ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវប៉ាស្ទ័រ ក្រោយវត្តលង្ការ ឯបឹងកេងកង។ ជាមួយនឹងបរិបទថ្មីនៃការច្នៃរចនាម៉ូដហាងមួយនេះ ត្រូវបានរចនាឡើងឲ្យអ្នកដែលបានចូលមកមានអារម្មណ៍ថាដូចផ្ទះ ដែលមានទីធ្លាខាងក្រៅមានសភាពធំទូទាយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព ខាងក្នុងវិញឯជាន់លើត្រូវបានបែកចែកជាផ្នែកៗ ដែលមានកន្លែងអង្គុយហាក់ដូចជានៅក្នុងប្រអប់ៗ និងលើទៅមួយថ្នាក់ មានតុវែងមួយដែលផ្តល់ភាពងាយស្រួល ដែលអាចទទួលទានបណ្តើរ ធ្វើការ ឬជជែកគ្នាលេងបណ្តើរ។ នៅខាងជាន់ក្រោមក៏មាន តុបម្រើកាហ្វេបែប Brew (Brewing Bar) ដែលមានអ្នកឆុងកាហ្វេដ៏ជំនាញ នៅប្រចាំការបម្រើជូននូវរសជាតិកាហ្វេដែលឆុងថ្មីៗឈ្ងុយឆ្ងាញ់ ហើយអតិថិជនក៏អាចសួរនូវសំណួរផ្សេងៗ ដែលទាក់ទងជាមួយនឹងកាហ្វេទៅពួកគាត់បានដែរ។ បើនិយាយអំពី មុខម្ហូប នំ និងភេសជ្ជៈសម្រាប់សាខានេះ គឺមិនខុសពីសាខាចំបង (Roastery – Flagship Store) ដទៃទៀតទេ គឺសំបូរបែប ហើយតែងតែមានចេញ មុខម្ហូបថ្មី ភេសជ្ជៈថ្មី […]

View Details

Cafe Espresso Roastery Kampot ពីឃ្លាំងស្តុកអំបិលក្លាយជាហាងកាហ្វេមួយដ៏ទាក់ទាញប្រចាំក្រុងកំពត

ចាប់ផ្តើមតាំងពីឆ្នាំ2011 ហាងកាហ្វេនេះ ត្រូវបានគេច្នៃឡើងពីសំណង់អគារឃ្លាំងស្តុកអំបិលចាស់មួយ ដោយជួសជុល និងតុបតែងបន្ថែម ឲ្យមានលក្ខណៈសិល្បៈចម្រុះ ប្រសិនបើបានចូលទៅដល់ខាងក្នុង អ្នកនឹងឃើញ រូបភាព ស្លាកយីហោ ម៉ូតូស៊េរីពីមុន ចាស់ៗបែប Retro ដែលម្ចាស់ហាងបានយកមកព្យួរ និងតាំងនៅក្នុងហាង ក្នុងនោះក៏មានរូបខ្មុកនៃតួអង្គល្ខោនបុរាណខ្មែរផងដែរ។ ក្នុងហាងផ្តល់អារម្មណ៍ម្យ៉ាង តែប្រិសនបើអ្នកអង្គុយនៅខាងក្រៅអ្នកនឹងទទួលបានអារម្មណ៍មួយផ្សេងទៀត ជាមួយតុកៅអីឈើ បែបចាស់ៗ និងព័ទ្ធជុំវិញដោយធម្មជាតិ និងម្លប់ដើមឈើត្រជាក់រហឹម ដែលអាចជាកន្លែងដែលទទួលទានបណ្តើរ ជជែកគ្នាលេងបណ្តើរ។ ហាងកាហ្វេ​ Cafe Espresso Roastery Kampot ក្រៅពីភេសជ្ជៈ និងកាហ្វេចម្រុះមុខ ក៏មានបម្រើជូននូវ មុខម្ហូប បែប Brunch អូស្ត្រាលី ដែលមាន Egg Benedict និង Salted Caramel Pancakes ជាមុខម្ហូបប្រចាំហាង ស័ក្តិសមបំផុតសម្រាប់ការជួបជុំគ្នា មុន ឬក្រោយ បន្តដំណើរកំសាន្តទៅទិសដៅនានា នៅក្នុងខេត្តកំពត និងកែប។ លើសពីនេះហាងនេះក៏ជាកន្លែង សម្រាប់លីងកាហ្វេផ្គត់ផ្គង់តម្រូវការក្នុងហាងជាមួយនឹងម៉ាស៊ីនទំនើប La Mazocco Strada […]

View Details

កាហ្វេក៏ឆ្ងាញ់ បរិយាកាសក៏ប្លែក ជាមួយ Dialogue ឯក្រុងសៀមរាប

មកដល់សៀមរាប ពេលណាក៏ដូចពេលណា មនុស្សម្នារតែងតែសង្វាត ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗមិនថាជិតឬឆ្ងាយ ហើយពេលត្រឡប់ចូលក្រុងវិញតែងតែមានអារម្មណ៍នឿយហត់ ហើយមានអារម្មណ៍ក្តៅ ស្រេកទឹក ដែលមិនបាច់គិតអ្វីច្រើនទេ ម្នាក់ៗប្រាកដជាតម្រង់ទៅរកហាងកាហ្វេ ដើម្បីទទួលទានភេសជ្ជៈ ដ៏ដូចជាចំណីអាហារខ្លះៗ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញបន្ទាប់ពីដើរលេងពេញមួយថ្ងៃរួច។ ពេលនេះ Eatery ពី Kampucheers សូមណែនាំហាងកាហ្វេមួយ ដែលទើបនឹងបើកសម្ពោធថ្មីៗនេះ នៅមិនឆ្ងាយពីស្ទឹងសៀមរាបប៉ុន្មានទេ គឺចំទីប្រជុំជនតែម្តង លើបណ្តោយ ផ្លូវលេខ២៧ ចាក់ទៅស្ទឹងសៀមរាប អ្នកនឹងឃើញហាងកាហ្វេមួយដែលលើកស្លាកថា “Siem Reap – Dialogue by the Coffee Mouy” ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។ សម្រាប់អ្នកដែលនិយមថតរូប គឺពិតជារកអុសប្រទះឈើងាប់ហើយ គ្រប់ជ្រុង គឺ Instagramable តែម្តង។ និយាយពីកាហ្វេវិញគឺរឹតតែពិសេស ព្រោះបុគ្គលិកនៅហាងកាហ្វេនេះផ្ចិតផ្ចង់ណាស់អំពីរសជាតិ ហើយគាត់ក៏ជាជើងឯកឆុងកាហ្វេ Champion of Cambodia Barista កាលពីឆ្នាំ២០១៨ផងដែរ។ លើសពីនេះ Dialogue ក៏មានរសជាតិកាហ្វេប្រចាំហាង គឺលេងសុទ្ធតែ Cambodiano / Lime Latte / Bloody Matcha / Avocado Espresso ទាំងឈ្មោះ ទាំងរសជាតិ គឺគួរឲ្យចាប់ចិត្តតែម្តង។ ទន្ទឹមនឹងនេះ Dialogue ក៏មានមុខម្ហូបចម្រុះផងដែរ ទាំងអឺរ៉ុប ទាំងអាស៊ី ជាមួយហ្នឹងចុងភៅចំណានៗ ដែលរសជាតិមុខម្ហូបទាំងនោះគឺប្លែកមាត់ណាស់។ Dialogue បើកជាហាងកាហ្វេពីម៉ោង ៧ព្រឹក ដល់៤រសៀល (ម៉ោង៧ ដល់ ម៉ោង៨ព្រឹក បញ្ចុះតម្លៃ ៥០%) និងបើកជា Pub នៅម៉ោង ៥ល្ងាច ដល់ ម៉ោង១២យប់ (ម៉ោង៥ល្ងាច ដល់ ម៉ោង៧យប់ ជា Happy Hour បញ្ចុះតម្លៃ ៥០% សម្រាប់ cocktails និង […]

View Details

ប្រោនកាហ្វេ#២១ សាខាដំបូងនៅលើកោះបានបើកជាផ្លូវការហើយ

បើកលើកពាក្យកោះមកនិយាយ អ្នកប្រហែលជាស្រម៉ៃថាថាប្រោនបានបើកដល់ដែនដីកោះរុង ឬកោះរុងសន្លឹមនាខេត្តព្រះសីហនុហើយ តែសម្រាប់សាខាទី២១របស់ហាងកាហ្វេក្នុងស្រុកមួយឈានមុខគេមួយនេះ បានបើកទា្វរសម្ពោធជាផ្លូវការនៅក្នុងអគារ DTT (Diamond Twin Tower) ជាន់ផ្ទាល់ដី ក្នុងបរិវេណកោះពេជ្រ ជាប់នឹងស្ពានហង្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។ បើនិយាយពីការរចនាម៉ូដហាង ប្រោនមិនដែលធ្វើឲ្យអតិថិជនស្រងាកចិត្តទេ គឺតែងតែរំលេចចេញជាម៉ូដប្លែកៗខុសពីគ្នាតែនៅតែរក្សាអត្តសញ្ញាណរបស់ហាងកាហ្វេខ្លួន។ លើកនេះប្រោនបានរំលេចម៉ូដជញ្ជាំងឈើដែលមានច្រើនស្រទាប់ ហើយក៏មានធ្នើសម្រាប់ដាក់ដឹងដបទឹក (Reusable) ម៉ាស៊ីនកិនកាហ្វេ និងគ្រាប់កាហ្វេកញ្ចប់ ភ្ជាប់ជាមួយ។ លើសពីនេះអ្វីដែលពិសេសសម្រាប់ហាងមួយនេះ ប្រសិនបើអ្នកមើលទៅខាងលើអ្នកនឹងឃើញបំពង់ដែក រាងដូចជាបំពង់ៗ សម្រុងចុះមកដូចជាវាំងនន តែធាតុពិតប្រសិនបើអ្នកមើល ឬថតពីក្រោមបាញ់ទៅលើអ្នកនឹងឃើញរូបរាងជាស្លឹកនៃដើមកាហ្វេពីរសន្លឹក មួយបែរទៅឆ្វេង មួយទៀតបែរទៅស្តាំយ៉ាងប្រណិត។ សម្រាប់សាខានេះក៏មានកន្លែងសម្រាប់អ្នកដែលចង់អង្គុយខាងក្រៅយកខ្យល់អាកាសផងដែរ។ ប្រោនសាខាទី២១ (Brown DTT) នេះបើកទ្វារបម្រើសេវាកម្មជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៩:០០យប់។ សម្រាប់ទីតាំងសូមចូលទៅកាន់តំណនេះ៖ https://goo.gl/maps/VRXLRZTn7pzo8xti9

View Details

ប្លែកអារម្មណ៍មែនទែននឹង April Café ថ្ងៃជាតៀមកាហ្វេ យប់ជា ​Pub

មួយរយ:ចុងក្រោយនេះការជួបជុំរបស់យុវវ័យនៅតាមបណ្ដាហាងកាហ្វេ នានាមានការកើនឡើងគួរឱ្យកត់សម្គាល់។  ជាមួយគ្នាផងដែរនោះ មុខរបរបើកហាងបម្រើសេវាកម្មកាហ្វេក៏ឃើញថាមានការរីកលូតដូចផ្សិត ស្ទើររៀងរាល់ថ្ងៃ ដែលតម្រូវឱ្យហាងកាហ្វេទាំងនោះខិតខំ ស្វែងរកនូវគំនិតច្នៃប្រឌិតរៀងៗខ្លួន ដើម្បីទាក់ទាញ និងថែរក្សាអតិថិជនរបស់ខ្លួន។ កាលពីពេលថ្មីៗនេះដោយសារតែបានមើលឃើញពីតម្រូវការទាំងនេះ ទើបបានលើកទឹកចិត្តឱ្យ យុវជនមួយក្រុមសហការណ៍ ចូលហ៊ុនគ្នាបើកជាហាងកាហ្វេមួយមានឈ្មោះថា April Café ដែលមានលក្ខណ: ពិសេសច្នៃប្រឌិតរវាង ការរចនាបែបចាស់ៗ និង ភាពទាន់សម័យសម័យបញ្ចូលគ្នាដើម្បីបម្រើដល់អតិថិជនរបស់ខ្លួន។ April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti តាមផ្នែកខ្លះលើជញ្ជាំង ដែលរំលេចនូវពណ៌ចម្រុះយ៉ាងទាក់ភ្នែក និង អំណោយផលដល់ការថតរូបលេងទុកជាអនុស្សាវរីយ៍ផងដែរ។ រួមជាមួយនិងទីតាំងធំទូលាយកន្លែងអង្គុយច្រើនបានធ្វើឱ្យបរិយាកាសនៅទីនេះពិតជាទំនង និងស្រស់ស្អាត មែនទែន។ ក្រឡេកទៅមើលអំពីកាហ្វេវិញគឺត្រូវបានបង្កើតឡើងមានលក្ខណ:ស្តង់ដារក្នុងស្រុក និងតម្លៃសមរម្យ  ដែលបានជួយលើក កម្ពស់ដល់ផលិតផលក្នុងស្រុក ដោយគ្រឿងផ្សំភាគច្រើនត្រូវបាននាំយកមកពី ខេត្តមណ្ឌលគិរី ដូចជា គ្រាប់កាហ្វេ ផ្លែឈើនានា និងជាពិសេសគឺទឹកឃ្មុំសុទ្ធជាដើម។ លើសពីនេះទៅទៀត April Café មិនត្រឹមតែបម្រើសេវាកម្មកាហ្វេតែពេលថ្ងៃពីម៉ោង ៧ព្រឹក ដល់ ៥ល្ងាច ប៉ុណ្ណោះទេតែចាប់ពីម៉ោង៥ ដល់១២យប់ ហាងនឹងត្រូវបានប្រែប្ដូររូបរាងទៅជា Pub ឈ្មោះ Old School Bar ដែលមានបម្រើនូវ ស្រាបៀរ Cocktials ជាច្រើនរសជាតិ និងមុខម្ហូបយ៉ាងច្រើនសម្បូរបែបយ៉ាងឆ្ងាញ់ពិសាផងដែរ ដែលស័ក្តិសមសម្រាប់ការជួបជុំមិត្តភក្តិ ក្រោយម៉ោងការងារ។ចង់ដឹងមែនទេថា April Café មានសភាពដូចម្តេច? អញ្ចឹងនេះទីតាំងដែលអ្នកអាចទៅសាកល្បងផ្ទាល់បាន៖ https://goo.gl/maps/zGcEjfUbL7wND6iz8

View Details