Loading...

Category: អម្បូរប្រេត

Auto Added by WPeMatico

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា? តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទនៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។​​​​

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា?​ តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទ នៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។​​​​ អម្បូរ​ទី១ «វន្តា​សប្រេត»​ ​វន្តា​សប្រេត គឺ​ប្រេត​ស៊ី​របស់​ដែល​គេ​ខ្ជាក់​ចេញ​ហើយ ។ ប្រេត​នេះ​មាន​ភ្នែក​ក្រ​លួង មាន​មុខក្រញូវ ដុះ​រោម​ច្រើន​ស​ម្រ៉ូ​វ មាត់​រៀចកំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ពស់​ជង្គ្រោង ស្គម​ដូច​កុក​គ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ​មិនដែល​ស្គាល់​បាយ ស៊ី​តែ​កំហាក ដែល​ស្តោះ ចេញពី​មាត់​គេ ។ ចំពោះ​ប្រេត​ទាំងនេះ មកពី​មិនបាន​ធ្វើបុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា ស្តោះដាក់​អាហារ​ឱ្យ​អ្នកមាន​សីល​ខ្ពស់។​ អម្បូរទី ២ «កុណ​បាស​ប្រេត» ​កុណ​បាស​ប្រេត (​ឬ​កុណ​បា​) ប្រេត​ដែល​ស៊ី​សាកសព ។ ប្រេត​នេះ​មាន​ពោះ​ធ្លាក់​ត្រ​យោ​ក មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រ​ឡោក ចង្កា​យា​ស្ពោ​ក ធ្មេញ​ធំ​ប៉ុន​ដប សក់វែង​អូស​ដី ចម្រុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប​។ ធុំក្លិន​ស្អុយ​អសោច ស៊ី​តែ​សព​ខ្មោច​។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ […]

View Details