Loading...

Category: អាហារ

Auto Added by WPeMatico

15មុខ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងជាមួយការឆ្លងជម្ងឺ

ក្នុងពេលវេលាដ៏ពិបាកមួយនេះសម្រាប់ពិភពលោក បុគ្គលម្នាក់ មិនអាចនៅស្ងៀមគិតតែពីផលវិបាក និងផលប៉ះពាល់តែមួយមុខនោះទេ ផ្ទុយទៅវិញ យើងគួរព្យាយាមរកដំណោះស្រាយ និងវិធីដែលអាចធ្វើឲ្យយើងមានគំនិតវិជ្ជមានផងដែរ សម្រាប់ជីវិត។ យើងក៏ប្រហែលជាបានដឹងឮ ពីក្រសួងសុខាភិបាលហើយថា យើងគ្រប់គ្នាត្រូវរក្សាសុខភាពខ្លួនឯងឲ្យបានល្អ ព្រោះថាប្រភេទវីរ៉ុស មិនថា កូរ៉ូណា ឬវីរ៉ុសដទៃទៀតទេ គឺវានឹងអាចរស់នៅ និងវិវឌ្ឍន៍ខ្លួនក្នុងសារពាង្គកាយយើង ប្រសិនបើយើងមានសុខភាពទន់ខ្សោយ។ ឆ្លើយតបទៅនឹងពាក្យថា សុខភាពល្អ មានចំណុចមួយដែលសំខាន់បំផុតនោះគឺ ចំណីអាហារ​ប្រចាំថ្ងៃ ដែលជាតម្រូវការសម្រាប់ជីវិតរស់នៅរបស់បុគ្គលគ្រប់រូប ដើម្បីរក្សាបាននូវសុខភាពល្អ នឹងរាងកាយម៊ាំមួន។ 15 មុខ ខាងក្រោមនេះជាប្រភេទអាហារ ដែលអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយ (Immune System) ឲ្យរឹងម៊ាំ ដើម្បីទប់ស្កាត់ការនូវវីរ៉ុសផ្សេងៗនៅជុំវិញខ្លួនយើង៖ 1. ប្រភេទក្រូច៖ សម្រាប់ប្រភេទក្រូច មិនថាក្រូចពោធិ៍សាត់ ក្រូចថ្លុង ក្រូចឆ្មារ ទេគឺសំបូរទៅដោយវីតាមីន C ដែលអាចជួយបង្កើននូវកោសិកាឈាមស ដែលអាចជួយទប់ស្កាត់នូវការឆ្លងជំងឺផ្សេងៗបាន។ 2. ម្ទេសផ្លោកក្រហម៖ វាជាប្រភេទបន្លែដែលមានវីតាមីន C លើសពីប្រភេទក្រូចទ្វេដង និងសំបូរដោយសារជាតិ Beta Carotene។ វីតាមីន C ក្រៅពីជួយឲ្យប្រព័ន្ធការពាររាងកាយម៊ាំមួន […]

View Details

ប្រោនថ្មីលើវិថីប៉ាស្ទ័រ បរិយាកាសប្រែ តែរសជាតិមិនប្តូរ

ជាមួយប្រោន ប្រហែលជាមិនខកបំណងទេចំពោះបរិយាកាសថ្មីៗ ប្លែកៗ រាល់ពេលប្រេនហាងកាហ្វេរបស់កម្ពុជាមួយនេះបើកសាខាថ្មីម្តងៗ។ ចុងឆ្នាំនេះជាកាដូចុងក្រោយពីប្រោន សម្រាប់អតិថិជនដែលនិយមទទួលកាហ្វេ ភេសជ្ជៈផ្សេងៗ ចំណីអាហារ និងនំ ប្រោនបានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដែលជាសាខាចំបង (Roastery – Flagship Store) Brown Roastery Pasteur ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវប៉ាស្ទ័រ ក្រោយវត្តលង្ការ ឯបឹងកេងកង។ ជាមួយនឹងបរិបទថ្មីនៃការច្នៃរចនាម៉ូដហាងមួយនេះ ត្រូវបានរចនាឡើងឲ្យអ្នកដែលបានចូលមកមានអារម្មណ៍ថាដូចផ្ទះ ដែលមានទីធ្លាខាងក្រៅមានសភាពធំទូទាយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព ខាងក្នុងវិញឯជាន់លើត្រូវបានបែកចែកជាផ្នែកៗ ដែលមានកន្លែងអង្គុយហាក់ដូចជានៅក្នុងប្រអប់ៗ និងលើទៅមួយថ្នាក់ មានតុវែងមួយដែលផ្តល់ភាពងាយស្រួល ដែលអាចទទួលទានបណ្តើរ ធ្វើការ ឬជជែកគ្នាលេងបណ្តើរ។ នៅខាងជាន់ក្រោមក៏មាន តុបម្រើកាហ្វេបែប Brew (Brewing Bar) ដែលមានអ្នកឆុងកាហ្វេដ៏ជំនាញ នៅប្រចាំការបម្រើជូននូវរសជាតិកាហ្វេដែលឆុងថ្មីៗឈ្ងុយឆ្ងាញ់ ហើយអតិថិជនក៏អាចសួរនូវសំណួរផ្សេងៗ ដែលទាក់ទងជាមួយនឹងកាហ្វេទៅពួកគាត់បានដែរ។ បើនិយាយអំពី មុខម្ហូប នំ និងភេសជ្ជៈសម្រាប់សាខានេះ គឺមិនខុសពីសាខាចំបង (Roastery – Flagship Store) ដទៃទៀតទេ គឺសំបូរបែប ហើយតែងតែមានចេញ មុខម្ហូបថ្មី ភេសជ្ជៈថ្មី […]

View Details

“កន្លែងឆ្ងាញ់ រសជាតិប្លែក” ទាំង៣កន្លែងនៅក្រុងសៀមរាប

បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ យើងអាចមានពេលមកស្គាល់កន្លែងញ៊ាំប្លែកៗក្នុងក្រុងសៀមរាបបាន។ ពីក្រុមការងារ Manulife ជាមួយនឹង Kampucheers ដែលនឹងចូលរួមព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង សូមណែនាំ កន្លែងឆ្ងាញ់ប្លែកមាត់ចំនួន៣ នៅក្នុងក្រុងសៀមរាប៖ កន្លែងទី១៖ ស្រះស្រង់ធម្មជាតិ ស្ថិតនៅក្នុងតំបន់ប្រាង្គប្រាសាទអង្គរ លើផ្លូវលំមួយទល់មុខនឹង ប្រាសាទបន្ទាយក្តី ប្របជាមួយនឹង ស្រះស្រង់ “ធម្មជាតិស្រះស្រង់” គឺជាអាហារដ្ឋានមួយដែលបម្រើជូននូវអាហារបែបលក្ខណៈជាគ្រួសារខ្មែរ ដែលប្រើគ្រែ ក្រាលកន្ទេល ជាកន្លែងទទួលទានអាហារ អមជាមួយបរិយាកាសជុំវិញពោរពេញដោយធម្មជាតិគួរជាទីគយគន់ មានអង្រឹងសម្រាប់ភ្ញៀវទេសចរ ដែលមកទទួលទាន សម្រាក ព្រមជាមួយខ្យល់អាកាសល្ហើយត្រសៀកៗ។ បើនិយាយអំពីមុខម្ហូបប្រចាំហាងវិញគឺ មាន់ដុត ជាមួយនឹងបាយអង្ករសម្រូប (អង្គរក្រហម) ខ្ចប់ជាមួយស្ទឹកឈូក ទាំងរសជាតិ ទាំងការតុបតែងលម្អរ គឺពិតជាធ្វើឲ្យអ្នកចាប់មាត់ […]

View Details