«អំបុកលីង កំពឹសលោត» ច្នៃជាពិសេសសម្រាប់ទទួលទាន នាឱកាសបុណ្យអុំទូក
បើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលមិនប្រារព្ធពិធី បុណ្យអុំទូក ក៏ពិតមែន តែយើងទាំងអស់គ្នាដែលជាកូនខ្មែរគួរគប្បីយល់ដឹងពីពិធីបុណ្យជាតិមួយនេះផងដែរ។ បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាយើង ហើយខ្មែរយើងប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ឆិកា មានពេលខ្លះអាចនឹងប្រារព្ធនៅចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី។ ពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណកាល តរហូតមកដល់បច្ចុប្បន្ន ។ ថ្ងៃទីមួយនៃពិធី បុណ្យអុំទូក ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត្រ លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ។ ចំណែកឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ១២ រំលងអធ្រាត្រ ដែលទាក់ទងទៅនិង ពិធីដាល់អំបុក និងអុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ។ នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយ ប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲ្យអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួល។ ថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្រ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក ។ និយាយត្រឹមរឿងអំបុក ប្រហែលជាមានអ្នកខ្លះឆ្ងល់ថា អំបុក គេអាចយកទៅធ្វើអ្វីញ៉ាំបានជាមួយអ្វីបានខ្លះ។ […]
View Details