Loading...

Category: អ្នកកុននិយម

Auto Added by WPeMatico

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធីនារី ៨ មីនានេះ

••• ក្នុងថ្ងៃដ៏ពិសេស ខួបលើកទី ១០៩ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា អេដមីន អ្នកកុននិយម សូមនាំអារម្មណ៍ទាំងអស់គ្នា មកស្គាល់នូវភាពយន្តល្បីៗដែលនិយាយពី​ភាពមហិមានៃមនុស្សស្រី ហើយក៏ជាការត្រៀមខ្លួនដើម្បីទស្សនាភាពយន្តមនុស្សស្រីល្បីៗខាងមុខនេះ មិនថា Wonder Woman 1984, Black Widow និង Mulan ជាដើម តោះកុំឲ្យខាតពេល ចូលមើលខាងក្រោមរូបដើម្បីអាននិងមើលទាំងអស់គ្នាថាមានរឿងអ្វីខ្លះដែលមនុស្សស្រីមានឥទ្ធិពលខ្លាំងក្លា ENOUGH2002សម្តែងដោយ Jennifer Lopez ក្នុងជីវិតគូដ៏បរាជ័យ Slim បានសម្រេចចិត្តនាំកូន រត់ចេញពីប្តីព្រៃផ្សៃ ដែលតែងប្រើអំពើហឹង្សាមកលើខ្លួន តែទោះខំរត់ទៅដល់ទីណា ក៏ប្តីចិត្តមារតាមទៅរកឃើញ។ អ្វីដែលនាងត្រូវធ្វើគឺរៀបចំគម្រោងតតាំង ដើម្បីសេរីភាពខ្លួនឯងនិងកូនជាទីស្រឡាញ់។ WONDER WOMAN2017សម្តែងដោយ Gal Gadot ពីនារីតូចដែលស្ថិតក្នុងនគរអាថ៌កំបាំង Diana ស្រាប់តែចាប់អារម្មណ៍ថា តាមពិតអ្វីដែលខ្លួនចង់បានគឺ ការចេញទៅបើកភ្នែកមើលលោកខាងក្រៅ។ ក្នុងពិភពនៃមនុស្សសមញ្ញ Diana ត្រូវប្រឈមមុខនឹងភាពព្រៃផ្សៃនៃមនុស្ស រហូតឈានទៅដល់ការផ្ទុះឡើងនៃសង្គ្រាមលោក។ THE IRON LADY2011សម្តែងដោយ Meryl Streep សាច់រឿងនិយាយជីវិតនៃប្រធានាធិបតីស្រីដំបូងបង្អស់របស់អង់គ្លេសឈ្មោះ Margaret Thatcher ដែលត្រូវឆ្លងកាត់ពេលវេលានៃមរណភាពនៃស្វាមី […]

View Details

គ្រោងការផលិតភាពយន្ត red wall បានចាប់ផ្ដើមហើយ (មានវីដអូ)

••• ត្រៀមខ្លួនហើយរឺនៅជាមួយនឹងផ្ទាំងទស្សនីភាពថ្មីរបស់ចក្រវាឡ The Clock នៃផលិតកម្ម LD Pictures គឺរឿង The Clock: Red Wall ដែលសហកាផលិតជាមួយនិងប្រទេស មីយ៉ាន់ម៉ា ផ្ទាល់តែម្ដង ។ ក្រោយពេលដែលធ្វេីការជ្រេីសរេីសតួឯកស្រីនិងតួឯកប្រុសអស់រយះពេលជិត3ខែមក ភាពយន្ត The Clock: Red Wall ក៏បានបង្ហាញតួឯកស្រីនិងតួឯកប្រុសរបស់ខ្លួនជាផ្លូវការផងដែរដោយបង្ហោះចេញពេលគណនី Facebook របស់អ្នកដឹកនាំរឿង Leak Lida (លៀក លីដា) ផ្ទាល់តែម្តង ដែលតួឯកស្រីមានឈ្មោះថា Sothida Pokimtheng ជាជនជាតិ ខ្មែរ និង តួឯកប្រុសឈ្មោះ Paing Takhon ជាជនជាតិ មីយ៉ាន់ម៉ា  ។ លើសពីនេះទៅទៀភាពយន្តមួយនេះកំពុងតែសម្លឹងមើលនិងសិក្សាពីទីតាំងមួយចំនួនទាំងនៅប្រទេសខ្មែរនិងប្រទេសមីយ៉ាន់ម៉ាដើម្បីថតរឿងមួយនេះឡើងមកទៀតផង ហើយអមជាមួយនឹងការដែលកំពុងតែសម្លឹងមើលនិងសិក្សាពីទីតាំងមួយចំនួន LD Picture ក៏បានសាងសង់ Studio មួយសម្រាប់ភាពយន្ត The Clock : Red Wall នេះតែម្ដង […]

View Details

រឿងពិត១០យ៉ាងនៃ Margot Robbie តារាសម្តែងតួអង្គ Harley Quinn ដែលអ្នកអាចមិននឹងមិនធ្លាប់ដឹង

••• Margot Robbie ដែលយើងឃើញពេលនេះ គឺរាប់ថាជាម្នាក់ក្នុងចំណោមតារាហូលីវូដ ដែលត្រូវបានក្រុមហ៊ុនផលិតកុន ត្រូវការរួមការងារជាមួយបំផុត ហើយនាងក៏ធ្លាប់ជាបុគ្គលដ៏មានឥទ្ធិពលបំផុតក្នុងចំណោម១០០នាក់ នៃទស្សនាវដ្ដី TIME និងធ្លាប់បានគេចាត់ឲ្យស្ថិតក្នុងលំដាប់ទី៨ នៃតារាស្រីរកចំណូលបានខ្ពស់បំផុតផងដែរ។ យ៉ាងណាមិនញ ទម្រាំមានថ្ងៃនេះ នាងធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជិវិត ដូចនេះ ពេលនេះយើងនឹងនាំមិត្តភក្តិអ្នកកុននិយម ទាំងអស់ មកស្គាល់ពី Margot Robbie ឲ្យកាន់តែច្បាស់ជាងមុន មុននឹងបានទៅទស្សនា BIRDS OF PREY ដែលជាភាពយន្តថ្មីបំផុតរបស់នាង ក្នុងតួអង្គ Harley Quinn ឈ្មោះពេញរបស់នាងគឺ Margot Elise Robbieដោយពាក្យថា Margot គឺអានថា “ម៉ាហ្កូ” មិនមែន “ម៉ាហ្កត” នោះទេកើតថ្ងៃទី០២ កក្កដា ១៩៩០ បច្ចុប្បន្នមានអាយុ ២៩ ឆ្នាំនាងជានារី អូស្ត្រាលី តាំងពីកំណើត ដោយឪពុកម្តាយនាង គឺជាអ្នកចម្ការ ទើបធ្វើឲ្យ Margot ធំធាត់ឡើងក្នុងបរិយាកាសនៃសួនចម្ការផ្លែឈើ។ ក្នុងវ័យសិក្សា នាងបានសិក្សាផ្នែកការសម្តែង និងរៀនចប់នៅ Somerset […]

View Details

ទិវានៃក្តីស្រឡាញ់នេះ ណែនាំភាពយន្តស្នេហាបែបកំប្លែង ១៤ រឿង

••• រីករាយទិវានៃក្តីស្រឡាញ់!! មានគម្រោងមនុស្សជាទីស្រឡាញ់ទៅណាខ្លះថ្ងៃនេះ? តែបើគ្មាន ឬខ្ជឹលចេញក្រៅ ចង់នៅរ៉ូមេនទិចក្នុងផ្ទះ ញ៉ាំអាហារនិងមើលកុនកំប្លែងៗសប្បាយៗ ជាមួយអ្នកផ្ទះ គូស្នេហ៍ ឬក៏នៅតែឯងក៏ដោយ ក៏អាចទស្សនាភាពយន្តដល់ទៅ ១៤រឿង​ដែលអេដមីនណែនាំជូនពេលនេះ!! តោះ ទៅមើលថាមានរឿងណាគួរឲ្យចាប់អារម្មណ៍ខ្លះ តែសម្រាប់អេដមីនចូលចិត្តទាំងអស់ ហាហា *ចុចលើរូបនិមួយៗដើម្បីអានលម្អិត THE PROPOSAL (2009)សម្តែងដោយ: Ryan Reynolds & Sandra Bullock Margaret ចៅហ្វាយស្រីដែលកំពុងជោគជ័យលើការងារមុខតំណែងរបស់ខ្លួន កំពុងប្រឈមមុខនឹងការផុតVisaស្នាក់នៅសហរដ្ឋអាមេរិក ព្រោះខ្លួនជាជនជាតិកាណាដា។ ដោយមិនអាចលះបង់មុខតំណែងបានដាច់ខាត នាងក៏ចាំបាច់បង្ខំ Andrew ដែលជាលេខាប្រុសរបស់ខ្លួនឲ្យរៀបការជាមួយនាងភ្លាមៗដើម្បីបានសិទ្ធិជាពលរដ្ឋស្របច្បាប់ក្នុងការរក្សាតំណែងតួនាទីធំដំនៅអាមេរិក។ ដោយការរៀបការទាន់ហន់ បានធ្វើឲ្យខាងទូតមិនជឿជាក់ ដូចនេះការសម្តែងល្ខោនស្នេហាមេស្រីនិងលេខាប្រុសក៏បានចាប់ផ្តើមឡើង… JUST MY LUCK (2006)សម្តែងដោយ: Chris Pine & Lindsay Lohan តើអ្នកធ្លាប់ជួបមនុស្សមានសំណាងទេ? ប្រាកដជាធ្លាប់! តែបើសួរថាធ្លាប់ជួបមនុស្សដែលហេងៗៗៗៗៗគ្រប់ទេ? នោះមិនអាចទៅរួចទេ តែវាអាចទៅរួចហើយ សម្រាប់ Ashley នារីដ៏មហាហេងបំផុត មិនថាធ្វើអ្វីគឺជោគជ័យគ្រប់រឿង ទាំងស្នេហា […]

View Details

SONY ប្រកាសភាពយន្ត MARVEL មិនទាន់មានចំណងជើង

••• ដូចយើងដឹងស្រាប់ហើយថាកាលនៅក្នុងកម្មវិធី Comic-Con 2019 ក្រុមហ៊ុន Marvel Studios បានប្រកាសបើកមុខមាត់ថ្មីរបស់ Phase 4 ដែលមានរយៈពេលចាប់ពី 2020 រហូតដល់ 2022 ដែលមានភាពយន្តជាច្រើន ។ ដោយឡែកសម្រាប់ចក្រវាឡ Marvel និង Sony ក៏បានប្រកាសចេញភាពយន្តជាច្រើនផងដែរ ។ យ៉ាងណាមិញកាលពីថ្មីៗនេះ Sony បានប្រកាសពីការចាក់បញ្ចាំងភាពយន្តថ្មីមួយរបស់ Sony-Marvel នៅក្នុងថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 ដោយមិនបានប្រាប់ឡើយថាភាពយន្តនេះជាភាពយន្តអ្វី ហើយក៏បានធ្វើឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញនឹងការប្រកាសមួយនេះ!!! លើសពីនេះទៅទៀតបន្ទាប់ពីមានការប្រកាសរបស់ Sony នេះហើយក៏មានការរំពឹងទុកខ្លះៗដែលទាក់ទងនឹងការប្រកាសនេះផងដែរ បើតាមកាស្រាវជ្រាវមកពីប្រភពគេហទំព័រធំៗផ្សេងៗបានឲ្យដឹងថា ការប្រកាសចាក់បញ្ចាំងភាពយន្តរបស់ Sony-Marvel ក្នុងឆ្នាំ 2021 នេះអាចនឹងមានភាពយន្តណាមួយក្នុងចំណោម 3 រឿង ដែលនឹងអាចចេញនៅក្នុងថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 ដូចដែល Sony ប្រកាសនេះ ក្នុងនេះមានដូចជា Spider-Man, Venom និង […]

View Details

BIRDS OF PREY ប្តូរចំណងជើងព្រោះរកចំណូលមិនដល់គោលដៅ

••• មកទល់ពេលនេះ នៅប្រទេសកម្ពុជាយើងនៅសល់ដល់ទៅមួយសប្តាហ៍ឯណោះក្នុងការចាក់បញ្ចាំង នូវភាពយន្តរឿង BIRDS OF PREY and the Fantabulous Emancipation of One Harley Quinn។ ចំណងជើងស្តាប់ទៅវែងណាស់មែនទេ? បើថាមិនវែងទើបចម្លែក! ហើយពេលនេះ វាមានបញ្ហាហើយ!! ភាពយន្តវគ្គញែករបស់ Harley Quinn មួយនេះ ត្រូវបានអ្នកវិភាគភាពយន្តល្បីៗនាំគ្នារំពឹងថានឹងរកចំណូលច្រើនសម្រាប់សប្តាហ៍ដំបូងនៃការចាក់បញ្ចាំង ប៉ុន្តែគ្រប់យ៉ាងបែរជាក្លាយពីបាតដៃទៅខ្នងដៃទៅវិញ។ សម្រាប់ការចាក់បញ្ចាំងក្នុងសប្តាហ៍ដំបូង ភាពយន្តនេះ អាចរកចំណូលបាន ៥៣លានដុល្លារ នៅអាមេរិក និង ១០២លានដុល្លា សរុបពីបណ្តាប្រទេសនានា រួមសរុបគឺប្រហែល ១៥៥លានដុល្លានោះឯង ពីទុនផលិតប្រមាណ ៨៤លានដុល្លារ។ សម្រាប់តួលេខនេះ បើទោះជាមិនរាប់ថាខាតដើម តែក៏មិនដល់ការរំពឹងទុកនៃអ្នកវិភាគ ក៏ដូចជាក្រុមហ៊ុនផលិតនោះឡើយ ព្រោះគេបានរំពឹងថា ភាពយន្តត្រូវរកបានយ៉ាងហោចណាស់ ពី ២៥០ ទៅ ៣០០ លានដុល្លា ទៅបូកដកនឹងថ្លៃចំណាយទៅលើផ្នែកទីផ្សារ (Marketing) ដែលបូកបញ្ចូលទាំងការធ្វើបទចម្រៀង និងការដើរ Tour នៃតារាសម្តែងនៃភាពយន្តនេះ។ សម្រាប់ការរំពឹងនេះ បើមើលលើភាពយន្តរឿង […]

View Details