Loading...

Category: អ្នកកុននិយម

Auto Added by WPeMatico

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

••• ភាពយន្តល្អៗមើលនិងមានគុណភាព រមែងទទួលពានរង្វាន់ ជាពិសេសពានរង្វាន់ភាពយន្តដែលទស្សនិកជនទូទាំងពិភពលោកទទួលស្គាលគឺ Oscars ។ ថ្ងៃនេះអេដមីនបាននាំយកភាពយន្ត10រឿង ដែលល្អៗមើលដែលបានឈ្នះពានរង្វាន់ Oscars មកណែនាំមិត្តៗអ្នកកុននិយមយើងទាំងអស់គ្នាឲ្យបានទស្សនា ។ សូមបញ្ចាក់ផងដែលថាភាពយន្ត10រឿងដែលឈ្នះពាន Oscar នេះ វាគ្រាន់តែជាការណែនាំផ្ទាល់ពីអេដមីនប៉ុណ្ណោះ តែបើមិត្តៗអ្នកកុននិយមមានភាពយន្តដែលឈ្នះពាន Oscars ណាល្អមើលចាំ Comment ប្រាប់អេដមីន ។ *** បើចង់ដឹងពីសាច់រឿងសង្ខេបខ្លីៗសូមចុចចូលក្នុងរូបនិមួយៗដើម្បីអាន The killing Field ភាពយន្តដែលស្ដែងឲ្យឃើញពីរបបខ្មែក្រហមដ៏ឃោឃៅដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង ដោយផ្អែកលើករឿងពិតរបស់អ្នកកាសែតពីររូបដែលម្នាក់ជាជនជាតិ ខ្មែ និងម្នាក់ទៀតជាជនជាតិ អាមេរិក ។ សាច់រឿងនិយាយពីការដែលអ្នកកាសែតពីររូបនៅក្នុនប្រទេសកម្ពុជាយកព័ត៍មានពីរបបខ្មែក្រហមដ៏ឃោឃៅ ដែលស្ដែងឲ្យឃើញយ៉ាងស្រស់ៗពីរបបដ៏ឃោឃៅយង់ខ្នងមួយនេះ ។ ដោយហេតុថាការសម្ដែងសមពេករបស់លោក ហាំង សំណាង ង៉ោល (Haing S. Ngor) ដែលជាតួសម្តែងនៅក្នុងរឿងនេះផ្ទាល់តែម្ដង ទើបបានធ្វើឲ្យលោកបានឈ្នះពានរង្វាន់ Best Supporting Actor, Best Cinematography និង Best Film Editing ពី Oscars […]

View Details

រំលឹកដល់តារាកូនខ្មែរដំបូងដែលធ្លាប់ឈ្នះពាន Oscars “ហាំង សំណាង ង៉ោ”

លោក ហាំង សំណាង ង៉ោ ក្នុងការទទួលពានរង្វាន់ Oscars លើកទី៥៧ ឆ្នាំ១៩៨៥ ••• សម្រាប់ការប្រកាសពានអូស្ការដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ បានសាងប្រវត្តិសាស្ត្រថ្មីនៃភាពយន្តអាស៊ី ដែលបានក្លាយជាភាពយន្តដែលទទួលពានច្រើនជាងគេបំផុតក្នុងវេទិកាអូស្ការ២០២០ នោះគឺ PARASITE ភាពយន្តកំប្លែងលាយឡំភ័យរន្ធត់ពីប្រទេស កូរ៉េខាងត្បូង ដែលប្រមូលបានពានដល់ទៅ៤ គឺ Best Original Screenplay, Best International Feature Film, Best Picture, Best Director (Bong Joon-ho)។ ដោយឡែកថ្ងៃនេះ យើងសូមនាំអារម្មណ៍ប្រិយមិត្តអ្នកកុននិយម មករំលឹកដល់លោក ហាំង សំណាង ង៉ោ (Haing S. Ngor) ជាកូនខ្មែរដំបូងគេដែលបានឡើងដល់វេទិកាពិភពលោក ក្នុងការទទួលពានរង្វាន់អូស្ការលើកទី៥៧ កាលពីឆ្នាំ ១៩៨៥ ក្នុងភាពយន្តដំបូងរបស់ខ្លួនគឺ THE KILLING FIELDS ( វាលពិឃាត) ដោយគាត់បានឈ្នះពាន Academy Award for Best […]

View Details

Parasite ឈ្នះពានអូស្ការច្រើនបំផុតដំបូងគេនៅអាសុី

ភាពយន្ត Parasite ឈ្នះពាន Oscar ដល់ទៅ 4​ ពាន ••• សម្រាប់អ្នកកុននិយមដែលតាមដានខ្សែភាពយន្ត ប្រាកដជាបានដឹងហើយពីការប្រកាសពានរង្វាន់ដ៏ល្បីល្បាញនៅលើពិភពលោកគឺ Oscars ។ ដោយឡែកនៅក្នុងថ្ងៃនេះជាថ្ងៃដែល Oscars ប្រកាសពាន ហើយនៅក្នុងនោះដែរ ក៏មានភាពយន្តរបស់អាសុីផងដែរ ។ អ្នកដីកនាំសម្ដែង ភាពយន្តរឿង Parasite លោក Bong Joon-ho អ្នកដីកនាំសម្ដែង ភាពយន្តរឿង Parasite លោក Bong Joon-ho អ្នកដីកនាំសម្ដែង ភាពយន្តរឿង Parasite លោក Bong Joon-ho សម្រាប់ភាពយន្តរបស់អាសុីដែលឈ្នះពាន Oscars នោះមានឈ្មោះថា Parasite ដែលជាភាពយន្តបែបកំប្លែងលាយឡំព្រឺព្រួចរបស់ប្រទេសកូរ៉េខាងត្បូងដែលដឹកនាំសម្ដែងដោយលោក Bong Joon-ho និងសហការជាមួយអ្នកនិពន្ធរឿងលោក Han Jin-won ហើយបានចាក់បញ្ចាំងនៅក្នុងថ្ងៃទី 30 ខែឧសភា ឆ្នាំ 2019 កន្លងទៅនេះ ដែលរកចំណូលបាន $167.6លាន ឯណោះទូទាំងពិភាពលោក […]

View Details

សែរស្រឡាយ FAST & FURIOUS ត្រៀមបញ្ចេញវគ្គញែកក្រុមស្រីៗ

Vin Diesel ធានាថា ក្រោយពី Fast10 ចប់ទៅ រឿងវគ្គញែកនៃ ធីមស្រីៗ នឹងមកដល់ជាមិនខាន!! ••• រយៈពេលក្រោយៗមកនេះ សែស្រឡាយកុនប្រណាំងឡានដ៏សែនលឿនសាហាវទម្លុះនរកដែលទស្សនិកជនទូទាំងពិភពលោកសុទ្ធតែស្គាល់ច្បាស់ក្នុងឈ្មោះ FAST & FURIOUS នោះ គឺត្រូវបានកែច្នៃយ៉ាងច្បាស់គួរឲ្យកត់សម្គាល់ ពីកុនបែបប្រណាំងឡាន លេងស្ទាយល៍ឡាន រត់គេប៉ូលីសបែបឡូយៗ ប្រែមកជាកុនបែបអេកហ្សិនផ្សងព្រេង បំពេញបេសកកម្មយ៉ាងពេញរូបរាង ហើយថែមទាំងបានពង្រីកចក្រវាឡកាន់តែធំឡើងៗជារឿយៗ ទាំងការបន្ថែមតួអង្គដែលមានមានតួសម្តែងល្បីៗមកដើរតួសំខាន់ៗ ការសាងវគ្គញែក (Spin-off) ដូចជា HOBBS & SHAW ជាដើម។ ពេលនេះក្រៅពី F9: THE FAST SAGA ដែលកំពុងតែចូលមកដល់ យើងនៅទទួលបានការធានាបែបផ្លូវការថែមទៀតថា តទៅក្នុងអនាគត ចក្រវាឡនឹងកាន់តែធំទៅៗលើសដើម ហើយវានឹងមានរឿងវគ្គញែកបន្ថែមទៀត ដែលនឹងផ្តោតសំខាន់លើតួអង្គគោលស្រីៗជាលក្ខណៈធីមតែម្តង។ ក្នុងកម្មវិធី MTV International ការប្រគុំតន្រ្តី F9 នៅពេលដែលអ្នកកាស្សែតសួរថា “ក្រោយពីវគ្គ១០ បញ្ចប់ទៅ តើសែស្រឡាយនេះ នឹងដើរតាមបែបផែនណាបន្តទៀត?” តារាសម្តែងគោល លោក Vin Diesel បានចេញមកធានាថាវគ្គញែកនៃធីមស្រីៗសម្រាប់ត្រកូលនេះ […]

View Details

Han Lue បង្ហាញខ្លួនក្នុង Trailer F9 មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង (មានវីដេអូ)

••• ម៉ោង 3 ទាបភ្លឺនេះខ្សែភាពយន្ត Fast And Furious 9 បានបញ្ចេញ Trailer ផ្លូវការបស់ខ្លួន ហើយវគ្គនេះក៏ជាវគ្គបិតគូដរបស់ The Fast Saga ផងដែរ ។ សម្រាប់ Trailer ផ្លូវការរបស់ F9 នេះដែរ គឺពោរពេញទៅដោយការបង្ហាញឈុតសំខាន់ៗមួយចំនួនជពិសេសការបង្ហាញ Han Lue ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ចាប់តាំងពីតួអង្គនេះខ្លាំង ដូចយើងដឹងស្រាប់ហើយថាគាត់ត្រូវបានសម្លាប់នៅក្នុងរឿង Fast & Furious 6 បន្ទាប់ពីឃាតករឈ្មោះ Deckard Shaw ត្រូវបានសម្លាប់គាត់ ហើយនៅក្នុងរឿង Fast & Furious 7 អ្នកគាំទ្រមិនសប្បាយចិត្តទេដែល Han មិនដែលទទួលបានយុត្តិធម៌ដែលអ្នកគាំទ្រគិតថាគាត់សមនឹងទទួលបាន ។ ប៉ុន្តែនៅក្នុង Trailer ផ្លូវការបស់ F9 នេះគេបានបង្ហាញមុខមានថ្មីរបស់លោក Han ដែលធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ហ្វេនរបស់ Fast And Furious ។ […]

View Details

ភាពយន្ត ១០​ រឿងស្ដែងពីការរាតត្បាតនៃ ZOMBIE

••• ជំងឺអាសន្តរោគរាតត្បាតបានក្លាយជាបញ្ហាគួរឲ្យបារម្ភសម្រាប់ពិភពលោក​ ឯសម្រាប់ពិភពភាពយន្តរឹតតែមានជំងឺរាតត្បាតសាហាវៗជាងលោកនៃការពិតទៅទៀត ។​ ថ្ងៃនេះយើងសុំណែនាំ ១០​ រឿងពីការរាតត្បាតដ៏សាហាវៗដែលធ្វើឲ្យមនុស្សក្លាយជាបិសាចកំណាចស្រែខ្លានសាច់ស្រស់ឈាមស្រស់ ។ ការរាតត្បាតដោយពពួកខ្មោចឆៅ Zombie ដែលឆ្លងដោយមេរោគក៏មាន កើតចេញមកពីក្នុងដីក៏មាន មនុស្សអ្នកបង្កើតក៏មាន និយាយរួមទៅគឺមានគ្រប់សព្វតែម្តង ។ សម្រាប់រឿងដែលយកមកបង្ហាញនេះផងដែរគឺសុទ្ធតែចម្រាញ់យកតែរឿងល្អៗមើល ។ World war z សាច់រឿងនិយាយអំពីគ្រួសារដែលមាន ឪពុកម្ដាយនិងកូនពីរនាក់ កំពុងតែបើកឡាននៅតាមដងផ្លូវសុខៗក៏មានកាផ្អើលរត់ជាន់ជើងគ្នាដោយគេចពីការបំផ្លាញរបស់ Zombies នៅពាសពេញទីក្រុង ហើយត្រូវតម្រូវឲ្យប្រជាជនដែលមិនឆ្លងមេរោគជំលៀសខ្លួនទៅរកទីទួលសុវត្តិភាព ជាហេតុដែលធ្វើឲ្យមានការបែងចែក Zombies និង មនុស្ស ដែលខ័ណ្ឌដោយរបងដ៏ធំមហិមា ។ សម្រាប់រឿងនេះផងដែរអាចនិយាយបានថាជារឿង Zombies ដែលច្រើនជាងគេដែលមិនធ្លាប់មានពីមុនមកក៏ថាបាន ។ Train to Busanនៅក្នុងថ្ងៃកំណើតរបស់កូនស្រីឪពុកបាននាំកូនស្រីទៅលេងនៅប៊ូសានដើម្បីជួបម្តាយនាង ដោយធ្វើដំណើតាមរថភ្លើងដែលចេញពីសេអ៊ូលទៅ ហើយមិនដឹងសោះថាអ្នកធ្វើដំណើរនៅក្នុងរថភ្លើងនោះមានអ្នកឆ្លងមេរោគដែលក្លាយជា Zombies រួចដល់ពេលចេញដំណើក៏កើតមានការចលាចលទើបដឹងថាមាន Zombies នៅក្នុងរថភ្លើង ។ សែស្រឡាយភាពយន្តREC ការកម្ចាត់ Zombies តាំងពីវគ្គ 1 របស់រឿង REC ដែលចេញនៅក្នុងឆ្នាំ 2007, […]

View Details