Loading...

Category: អ្នកកុននិយម

Auto Added by WPeMatico

ភាពយន្ត១០រឿង ឆ្លុះបញ្ចាំងពីមហន្តរាយមេរោគរាតត្បាតពិភពលោក

••• អេដមីនមានខ្សែភាយន្ត 10 រឿងដែលនិយាយពីការឆ្លងនៅមេរោគដ៏កាចសាហាវដែលរាតត្បាតពាសពេញទីក្រុង ។ យ៉ាងណាមិញយើងដូចបានដឹងស្រាប់ហើយថាឥលូវនេះនៅក្នុងពិភពលោកកំពុងរងគ្រោះយ៉ាងខ្លាំងជាមួយមេរោគម្យ៉ាងមានឈ្មោះថា Corona ដែលបានធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ហើយឥលូវនេះវាក៏បានរាតត្បាតមកដល់ប្រទេសយើង1ករណីដែរ ។ លើសពីនេះទៅទៀតខ្សែភាពយន្តទាំង 10 នេះវាបានស្ដែងឲ្យយើងឃើញពីការរីករាលដាលនៃមេរោគឆ្លងហើយ រួមជាមួយ មានការទប់ស្កាត់និងការពារនៅពេលដែលយើងជួបហេតុភេទមិនល្អណាមួយផងដែរ ។ បើទោះជាវាមិនអាចជួយដល់អ្នកទាំងអស់គ្នាបាន 100% ក៏ពិតមែនតែវាក៏អាចដោះទាល់បានមួយគ្រាដែរ ។ មេរោគ Corona បានមកដល់កម្ពុជាយើងហើយ បើយើងមកមើលខ្សែភាពយន្តទាំង 10 ដែលនិយាយពីការឆ្លងនៅមេរោគរាតត្បាតពាសពេញទីក្រុងដូចអេដមីនណែនាំ មានអីមិនល្អ​​!! យ៉ាងហោចណាស់ក៏បានដឹងពីការទប់ស្កាត់និងការពារមួយចំនួនដែរ ។ ជាខ្សែភាពយន្តរបស់ប្រទេសកូរ៉េខាងត្បូងដែលបានបញ្ចាំងកាលពីឆ្នាំ 2013 ហើយវាជាខ្សែភាពយន្តគ្រោះមហន្តរាយដែលជាស្នាដៃដឹកនាំសម្ដែងរបស់លោក Kim Sung-su ដោយបង្ហាញឲ្យឃើញអំពីការផ្ទុះឡើងនៅជំងឺគ្រុនផ្តាសាយបក្សីម្យ៉ាងដែលមានឈ្មោះថា H5N1 ដែលអាចធ្វើឲ្យមនុស្សស្លាប់ត្រឹមតែរយៈពេល 36 ម៉ោងប៉ុណ្ណោះ ដែលបានធ្វើឲ្យមានការបោះបង់ចោលនៅស្រុក Bundang ក្នុងខេត្ត Seongnam ដែលមានចំនួនមនុស្សប្រហែលកន្លោះលាននាក់ ។ គួរបញ្ចាក់រំលឹកថាជំងឺគ្រុនផ្តាសាយបក្សី (H5N1) ក៏ជាជំងឺដែលកើតឡើងក្នុងពិតយើងផងដែលហើយប្រទេសយើងក៏ធ្លាប់ទទួលរងគ្រោះនឹងជំងឺគ្រុនផ្តាសាយបក្សី (H5N1)នេះដូចគ្នា ។ ជាខ្សែភាពយន្តគ្រោះមហន្តរាយផ្នែកវេជ្ជសាស្រ្តរបស់អាមេរិកដែលបានចេញផ្សាយនៅក្នុងឆ្នាំ 1995 ដែលដឹកនាំដោយលោក Wolfgang Petersen […]

View Details

មើលរាប់ភ្លេចហើយ ចុះស្គាល់គាថាល្បីៗណាខ្លះពីស៊េរីរឿង Harry Potter

••• បើអ្នកជាហ្វេនរបស់ពីភពវេទមន្តរបស់ J.K. Rowling អ្នកនឹងលង់ស្រឡាញ់បណ្តាសៀវភៅប្រឡោមលោកនិងភាពយន្ត HARRY POTTER ដែលចេញមកដល់ពេលនេះបាន៨វគ្គហើយ (មិនរាប់បញ្ចូលសែស្រឡាយ FANTASTIC BEAST) ដោយក្នុងនោះ ក្រៅពីសាច់រឿងល្អមើលជក់ចិត្ត តួសម្តែងល្អឥតខ្ចោះហើយនោះ មន្តស្នេហ៍ម្យ៉ាងនៃភាពយន្តនេះ គឺការសម្រឹតសម្រាំងពាក្យគាថាមន្តអាគមដែលស្តាប់លឺហើយ មិនសរសើរថាឡូយមិនបាននោះឯង។ តោះមករំលឹកឡើងវិញនូវគាថាដែលយើងលួចសូត្រថាទាំងត្រូវផងខុសផង តាំងពីភាគដំបូងមកដល់ភាគចុងក្រោយ ថាមានគាថាអ្វីខ្លះ ដោយប្រភេទនៃគាថានោះត្រូវបានបែងចែកជា៣ក្រុមសំខាន់ៗគឺ មន្តទូទៅ (Charms) អាគមការពារខ្លួន (Defensive Charms & Curses) និង បណ្តាសារមិនអាចលើកលែង (Unforgiveable Curses)៖ WINGARDIUM LEVIOSAមន្តទូទៅ៖ ប្រើសម្រាប់បញ្ជាវត្ថុនានា ឲ្យបណ្តែតឡើងលើអាកាស បើចង់រំកិលឲ្យទៅមុខក្រោយឆ្វេងស្តាំ ត្រូវបញ្ជាតាមរយៈចង្កឹះទិព្វ។ ALOHAMORAមន្តទូទៅ៖ បើគ្មានសោរចាក់ គឺត្រូវវាយកម្ទេចមេសោរ តែក្នុងពិភពវេទមន្ត គ្រាន់តែសូត្រគាថានេះ អ្នកនឹងអាចបើកស្រាយសោរផ្សេងៗ ដែលបិទជាប់ដោយសារវេទមន្ត EXPECTO PATRONUMមន្តទូទៅ៖ ជាគាថាទុកសូត្រពេលមានការយាយីពីសំណាក់ពួកខ្មោចស្រូបព្រលឹង “Dementor” ។ បើចេះសូត្រត្រឹមត្រូវ រូបភាពនៃសិល្ប៍នឹងចេញជារាងសត្វទេព (Patronus) ផ្សេងៗដូចជា ក្តាន់ […]

View Details

រំឮកអនុស្សាវរីយ៍ជាមួយគំនូរជីវចលល្បីៗ ជំនាន់ឆ្នាំ២០០០ លើប៉ុស្តិ៍ Cartoon Network

••• គំនូរជីវចល ឬហៅស្រួលៗថា ​តុក្កតា គឺត្រូវបានផលិតឡើងសម្រាប់កុមារ តែក៏មិនបានន័យថាយើងដែលជាមនុស្សធំមិនអាចរីករាយជាមួយវាបាននោះទេ។ យ៉ាងណាមិញ យើងក៏ធ្លាប់នៅក្មេងដែរ ដែលក្មេងជំនាន់មុនភាគច្រើន គឺគ្មានអ្នកណាមិនស្គាល់ CARTOON NETWORK នោះទេ ដែលផ្ទុយពីក្មេងសម័យនេះ មានភាគតិចណាស់ដែលយកពេលមើលតុក្កតា ជាជាងលេងហ្គេមក្នុងទូរស័ព្ទ។ថ្ងៃនេះយើងនឹងនាំក្មេងៗសម័យនេះ ទៅមើលថា ក្មេងៗសម័យឆ្នាំ ២០០០ជាង គេនាំគ្នាមើលតុក្កតាអ្វីខ្លះ លើ CARTOON NETWORK៖ JOHNNY BRAVO1997-2004មាន ៤ រដូវកាល កម្លោះសង្ហាសាច់ដុំធំ ដែលឈ្នះអស់មារសត្រូវ តែត្រូវចាញ់ដៃនារីៗគ្រប់គ្នា ជាពិសេសនារីដែលគេទៅញ៉ែ។​ តែបើទោះយ៉ាងនេះក្តី ក៏មិនអាចឲ្យ Johnny បាក់ទឹកចិត្ត និងបោះបង់គំនិតលើការយកភាពសង្ហានេះទៅទាក់ទាញនារីៗនោះដែរ។ DEXTER’S LABORATORY1996-2003មាន ៤ រដូវកាល ក្មេងខួរក្បាលអច្ឆរិយៈ Dexter ដែលពូកែខាងវិទ្យាសាស្ត្រ បែរជាមានបងស្រីដៃភ្លើងជើងមាន់ Dee Dee ដែលតែងតាមរៅឆានប្អូនរបស់នាងជានិច្ច។ ​បន្ទប់ពិសោធន៍អាថ៌កំបាំងរបស់ Dexter នេះគឺមានតែគេនិងបងស្រីប៉ុណ្ណោះដែលដឹង ដែលម្តាយឪពុកគេមិនដឹងនោះឡើយ COURAGE THE COWARDLY DOG1999-2002មាន […]

View Details