Loading...

Category: អ្នកកុននិយម

Auto Added by WPeMatico

អ្នកសរសេរសាច់រឿងបញ្ចាក់ “រញ្ជួយផែនដីក្រោមមហាសមុទ្រ” គឺសំដៅលើ NAMOR

នៅចាំពាក្យរបស់ Okoye នៅពេលប្រជុំគ្នាជាមួយ Natasha តាមរយៈហូឡូក្រាមបានទេ? ដែលគាត់បាននិយាយថា “ខាង Wakanda ក៏ដូចជាប៉ែកខាងអាហ្វ្រិក កំពុងប្រឈមនឹងការរញ្ជួយផែនដីពីក្រោមសមុទ្រ” នោះអី!! ក្រោយពីម្សិលមិញ បានមានការធ្វើកម្មវិធីទស្សនាជុំគ្នា Endgame watch party ដែលរៀបចំដោយអ្នកដឹកនាំរឿង បានធ្វើឲ្យអ្នកខាងព័ត៌មានក៏ដូចជាហ្វេនជាច្រើន ចាប់ផ្តើមសួរសំនួរផ្សេងៗពីការផលិត ដែលក្នុងនោះគឺបានលើកយក ពាក្យសម្តីខាងលើរបស់ Okoye មកសួរផងដែរថា ពាក្យមួយឃ្លានោះសំដៅលើអ្វីឲ្យប្រាកដ? អាចទេដែលសំដៅដល់ ការបង្កភាពវឹកវរពីសំណាក់ NAMOR ឬអ្នកដែលនៅនគរ Atlantis? សម្រាប់សំណួរនេះ ខាងអ្នកសរសេរសាច់រឿងបានធ្វើការតបដោយប្រយោលៗថា “យើងបានដាក់គ្រាប់ពូជចូលទៅក្នុងដីហើយ រង់ចាំមើលថាវានឹងដុះចេញមកឬក៏អត់” ពាក្យថា “គ្រាប់ពូជ” គឺហាក់ដូចជាចម្លើយមួយថា “ត្រូវហើយ! បទសន្ទនាដែល Okoye និយាយនោះ គឺសំដៅដល់ Namor នោះឯង ស្ថិតនៅត្រង់ថាខាងស្ទូឌីយ៉ូនឹងនាំមកប្រើវាបន្តឬក៏អត់” បើសិនជាតួអង្គនេះ ត្រូវបាន Marvel Studios យកមកប្រើមែន នោះក៏បានន័យថា ការបង្ហាញមុខនៃក្រុមមនុស្សបំលែងពូជ (Mutants) ពោលគឺក្រុម X-MEN ក៏អាចនឹងមានសង្ឃឹមឆាប់ៗដែរ […]

View Details

Spider-man 3 គ្មានវត្តមាន Daredevil សម្តែងដោយ Charlie Cox

មួយរយៈនេះមានពាក្យចចាមអារ៉ាមជាច្រើនដែលទាក់ទងនឹងភាពយន្តប្រចាំ Phase 4 របស់ Marvel ក៏ដូចជាភាពយន្តផ្សេងៗទៀតផងដែរ ។ ដោយឡែកភាពយន្ត Marvel Sony មួយក៏មានពាក្យចចាមអារ៉ាមពីនេះពីនេះផងដែរគឺរឿង Spider-Man 3 ។ ថ្មីៗនេះ​ មានពាក្យចចាមអារ៉ាមថាភាពយន្ត Spider-Man 3 នឹងអាចលេចមុខ Daredevil ដោយហេតុផលសមស្របជាច្រើន លើសពីនេះទៅទៀតលោក Charlie Cox ដែលជាអ្នកសម្ដែងតួ Daredevil នៅក្នុងរឿងភាគ DAREDEVIL (ចក្រវាឡ Marvel-Netflix) ក៏បាន Share ពាក្យចចាមអារ៉ាមមួយនោះផងដែរ ដែលធ្វើឲ្យទស្សនិកជនមានការជឿជាក់ថា Daredevil ដែលសម្តែងដោយលោក Charlie Cox នឹងអាចលេចមុខក្នុងភាពយន្ត Spider-Man 3 ពិតមែន ។ ប៉ុន្តែក្រោយមក តារាសម្តែងរូបនេះបានច្រានចោលពាក្យចចាមអារ៉ាមទាំងស្រុងទៅវិញ ។ លោក Charlie Cox បានប្រាប់ទៅ Comicbook.com ថា “ ខ្ញុំមិនមែនមិនធ្លាប់ឮពាក្យចចាមអារ៉ាមនេះទេ ប៉ុន្តែបើសិនរឿងនេះជាការពិតមែន ក៏គ្មានអ្វីពាក់ព័ន្ធនឹង​ Daredevil […]

View Details

យល់ដឹងឲ្យកាន់តែច្បាស់ជាមួយនឹងរឿរ៉ាវប្រវិត្តភាពយន្ត Titanic

បើនិយាយាពីរឿងមនោសញ្ចេតនាលាយឡំនឹង គ្រោះមហន្តរាយគឺនឹកឃើញរឿង Titanic មុនគេតែម្ដង ប៉ុន្តែមានមនុស្សមួយចំនួនប្រហែលជាមិនដឹងឡើយថាហេតុអ្វីជាបានគេបង្កើតភាពយន្តមួយនេះឡើងមកនោះទេ ហើយឥឡូវនេះអេដមីននឹងលើកយកប្រវត្តិរឿងរ៉ាវមួយចំនួនរបស់ភាពយន្តមួយនេះចែកជួនឲ្យអ្នកកុននិយមយើងទាំអស់គ្នាបានដឹង ។ ភាពយន្ត Titanic គឺជាភាពយន្តបែបមនោសញ្ចេតនាដែលតំណាលឡើងពីស្នេហារវាង Jack & Rose ដែលបានមកស្រឡាញ់លើ កប៉ាលស្របពេលដែលពួកគេត្រូវប្រឈមនឹងគ្រោះមហន្តរាយក្រឡាប់នាវា ដែលបានចាក់បញ្ចាំងនៅអាមេរិចកាលពីឆ្នាំ 1997 ផលិត ដឹកនាំ និងសហនិពន្ធដោយ James Cameron ។ Titanic គឺជាភាពយន្តមួយដែលបញ្ចូលទាំងទិដ្ឋភាពប្រវត្តិសាស្រ្តនិងប្រឌិតហើយត្រូវបានផ្អែកលើព្រឹត្តិការណ៍ពិតនៃការលិចនាវា RMS Titanic ផងដែរ ដែលសម្តែងដោយតួឯកប្រុស Leonardo DiCaprio និងតួឯកស្រី Kate Winslet ។ James Cameron ការបំផុសគំនិតរបស់លោក James Cameron សម្រាប់ភាពយន្តមួយនេះបានមកពីការចាប់អារម្មណ៍របស់គាត់ជាមួយកប៉ាល់មួយដែលបានលិចតាំងពីយូរណាស់មកហើយ គាត់ក៏មានអារម្មណ៍ថាស្នេហាមានទំនាក់ទំនងគ្នាជាមួយការបាត់បង់មនុស្សគឺចាំបាច់ដើម្បីបង្ហាញពីឥទ្ធិពលអារម្មណ៍នៃគ្រោះមហន្តរាយរបស់កប៉ាល់មួយដែលបានលិចនោះ ។ លុះក្រោយមកផលិតកម្មបានចាប់ផ្តើមនៅឆ្នាំ 1995 នៅពេលដែលលោក James Cameron បានថតរូបភាពនៃបំណែកកប៉ាល់ Titanic នោះមក ។ លើសពីនេះទៅទៀតគេបានយកគំរូនៃបំណែកកប៉ាល់ដែលបានលិចនេះមកធ្វើការកសាងឡើងវិញនូវកប៉ាល់ Titanic មួយទៀត […]

View Details

Netflix ត្រៀមបញ្ចេញភាពយន្តភាគ KAOS ក្នុងឆ្នាំ 2020 នេះ

មួយរយៈនេះម្នាក់ម្នាក់សង្វាតទិញគណនី Netflix ដើម្បីទស្សនាភាពយន្តក្នុងកំឡុងពេល Quarantines នេះ ហើយយ៉ាងណាមិញ Netflix ទើបតែទម្លាក់រឿង Extraction ដែលធ្វើឲ្យមានអ្នកគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។ លើសពីនេះទៅទៀត Netflix ក៏បានត្រៀមបញ្ចេញរឿងផ្សេងៗជាច្រើនទៀតដូចជារឿងភាគនិងរឿងដុំផងដែរ ។ ត្រៀមខ្លួនទទួលចំណីចក្ខុថ្មីនៃទេវកថាក្រិក និងរ៉ូមុាំង ដែលក្រុមហ៊ុន All3Media បានផលិតជាខ្សែភាពយន្តភាគមានចំណងជើងថា KAOS ហើយត្រៀមចាក់បញ្ចាំងនៅក្នុង Netflix នៅក្នុងឆ្នាំ 2020 នេះដោយមិនដឹងថ្ងៃខែពិតប្រាកដ ។ ទោះជាយ៉ាងណាក៏ដោយ Netflix មិនទាន់បានបង្ហើបឬក៏បញ្ចេញឈុតដំបូងឬផ្ទាំងរូបភាពអ្វីនោះទេ គ្រាន់តែដឹងថា Season 1 មាន 10 ភាគ ប៉ុណ្ណោះ ។ ភាពយន្តភាគ KAOS មិនទាន់បានបញ្ចេញអ្វីផងក៏មានការទន្ទឹងរង់ចាំពីសំណាក់ទស្សនិកជនជាច្រើននាក់ទៅហើយ ។ អ្នកណាខ្លះហ្វេន Kaos?

View Details

ទោះជាឈប់ដឹកនាំរឿងឲ្យ Marvel ក៏ Russo Brothers នៅតែមានទំនាក់ទំនងជាមួយគ្នា

Russo Brother លោក Joe Russo និងលោក Anthony Russo ដែលត្រូវបានគេស្គាល់ថាជា Russo Brothers បានបង្កើតប្រវត្តិសាស្រ្តឲ្យភាពយន្តរបស់ក្រុមហ៊ុន Marvel ដោយរកចំណូលបានច្រើនជាងគេបង្អស់នៅលើពិភពលោក។ Russo Brothers បានចាប់ផ្តើមធ្វើជាអ្នកដឹកនាំរឿងដំបូងនៅក្នុង Marvel Studios ជាមួយរឿង Captain America: The Winter Soldier ដែលជាខ្សែភាពយន្តដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ភាពជោគជ័យនៃការដឹកនាំរឿងនេះបាននាំឱ្យពួកគេចូលរួមដឹកនាំខ្សែភាពយន្តដ៏ធំផ្សេងទៀតរបស់ MCU ដូចជារឿង Captain America: Civil War, Avengers: Infinity War និងខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅទូទាំងពិភពលោកគឺ Avengers: Endgame ផងដែរ។ បន្ទាប់ពីភាពជោគជ័យរបស់ពួកគេនៅក្នុង MCU ហើយក៏មានដំណឹងថា ពួកគេនឹងបញ្ចប់កុងត្រាជាមួយនឹង MCU ត្រឹមរឿង Avengers: Endgame តែក៏មានអ្នកគាំទ្រមួយចំនួនចង់ឲ្យ Russo Brothers វិលត្រឡប់មក MCU វិញផងដែរ។ ហើយឥឡូវនេះមានរបាយការណ៍ថ្មីមួយបានលេចចេញមក […]

View Details

Sony ពញ្ញាក់អារម្មណ៍ហ្វេន ជាមួយចំណងជើង Venom វគ្គ2 ជាមួយថ្ងៃបញ្ចាំង

មកដល់ពេលនេះ បដិសេដមិនបានឡើយថា VENOM ជាសែស្រឡាយភាពយន្ត Sony-Marvel ដែលបណ្តាអ្នកកុននិយមពីគ្រប់ទឹសទី កំពុងតែរង់ចាំទស្សនា ព្រោះទទួលបានការគាំទ្រខ្លាំងតាំងពីវគ្គដំបូង ដែលបានដាក់បញ្ចាំងតាំងពី ២០១៨ ដែលចូលរួមសម្តែងដោយ Tom Hardy ដើរតួជា Eddie Brock និងមានការផ្លាស់ប្តូរ Origin ខុសពីច្បាប់ដើមនៃ Comic សឹងតែទាំងស្រុង ដោយមានសត្រូវធំគឺ RIOT។ ស្របជាមួយភាពជោគជ័យនេះ SONY PICTURES ក៏មិនបង្អង់យូរ ដោយបានប្រញ៉ាប់ប្រញាល់ចាប់ផ្តើមគម្រោងសម្រាប់វគ្គថ្មី ក៏ដូចជាភាពយន្តរួមចក្រវាឡ ជាមួយ MORBIUS ហើយ VENOM ផ្ទាល់ក៏មានវគ្គថ្មីរួចហើយដែរ ដោយពេលនេះ គឺមានចំណងជើងផ្លូវការណ៍ហើយគឺ VENOM: LET THERE BE CARNAGE ដែលត្រូវបានផុសដោយបណ្តាញសង្គម Twitter & Instagram របស់ Sony Pictures និង Tom Hardy ដែលជាតួឯកតែម្តង។ សម្រាប់ពាក្យថា Let There […]

View Details