Loading...

Category: អ្នកកុននិយម

Auto Added by WPeMatico

លោក Gene Deitch អ្នកដឹកនាំភាគយន្តគំនូរជីវចល TOM & JERRY និង POPEYE ទទួលមរណៈភាពហើយ

លោកតា Gene Deitch ដែលជាផលិតករ អ្នកដឹកនាំរឿង និងគូរគំនូរជីវចល ដ៏ល្បីរាប់ទស្សវត្សរ៍ បានទទួលមរណៈភាពហើយ ក្នុងអាយុ ៩៥ឆ្នាំ ក្នុងអាផាតមិនរបស់ខ្លួនក្នុងទីក្រុង Prague កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឈ្មោះពេញរបស់លោកតាគឺ Eugene Merrill Deitch កើត ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩២៤។ ភាពយន្តគំនូរជីវចលដែលលោកតាដឹកនាំ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនោះគឺ គំនូរជីវចល TOM & JERRY (១៩៦១-៦២ ចំនួន១៣ភាគ) និង POPEYE (១៩៦០-៦៣)។ ទន្ទឹមនឹងនេះភាពយន្តគំនូរជីវចលរបស់គាត់ដែលទទួលបានអូស្ការ ពានគំនូរជីវចលខ្នាតខ្លីដ៏ល្អបំផុតគឺរឿង Munro ក្នុងឆ្នាំ ១៩៦០។ លោកតាបានចូលនិវត្តន៍ជាផ្លូវការចាប់ពីឆ្នាំ ២០០៩ និងទទួលមរណៈភាពដោយមិនបានត្រៀមទុកក្នុងឆ្នាំនេះតែម្តង។ អរគុណសម្រាប់ស្នាដៃរបស់លោកតាដែលបានរួមចំណែកផ្តល់នូវភាពកម្សាន្តដល់កុមារជាច្រើន ជុំវិញពិភពលោក៕

View Details

ពិព័រណ៍ និងសន្និសីទសារព័ត៌មាន San Diego Comic-Con ឆ្នាំនេះបានលុបចោល

ពិតជាគួឲ្យសោកស្ដាយខ្លាំងណាស់នៅពេលដែលបានដឹងដំណឹងថាកម្មវិធី San Diego Comic-Con គឺជាកម្មវិធីតាំងពិព័រណ៍និងសន្និសីទសារព័ត៌មានដែលដែលប្រព្រឹត្តទៅនៅរដ្ឋកាលីហ្វ័រញ៉ារាល់ឆ្នាំ ត្រូវធ្វើឡើងនៅថ្ងៃទី 23 – 26 ខែកក្កដា ហើយឥឡូវនេះត្រូវបានលុបចោលដោយសារតែជំងឺ COVID-19 រាតត្បាតរាលដាល ។ San Diego Comic-Con Comic-Con attendees crowd the Gaslamp District during the San Diego Comic-Con in San Diego on Saturday, July 21, 2018. (Photo by Jennifer Cappuccio Maher, Inland Valley Daily Bulletin/SCNG) លើសពីនេះទៅទៀតអីដែលគួឲ្យសោកស្តាយខ្លាំងទៀតនោះ គឺបានលេចឮដំណឹងថា Marvel Studios កុំតែ SDCC ត្រូវបានលុបចោលទេកុំអី Marvel Studios បានបោះជំហានទៅមុខមួយជំហានទៀតហើយដោយលោក […]

View Details

កម្រងកំពូល Blockbuster ធំៗប្រកាសកាលបរិច្ឆេទថ្មី សម្រាប់ឲ្យទស្សិនកជនត្រៀមខ្លួនទស្សនា

ដើមឆ្នាំ 2020 នេះហាក់ដូចជាត្រូវបានឆាចោល សម្រាប់អ្នកស្នេហាខ្សែភាពយន្តហូលីវូដ ព្រោះភាពយន្តធំៗ (Blockbuster) ត្រូវបានសម្រុកលើកទៅចុងឆ្នាំ និងឆ្នាំក្រោយយ៉ាងគំហុក ដោយសារតែការរាលដាននៃវីរុសកូរ៉ូណា ជុំវិញពិភពលោក។ តែទោះជាយ៉ាងណា យ៉ាងហោចក៏យើងបានដឹងដែលថាភាពយន្តដែលយើងកំពុងតែរង់ចាំទាំងនោះ បញ្ចាំងនៅកាលបរិច្ឆេទថ្មីពេលណា។ (មើលរូបភាពដើម្បីដឹងកាលបរិច្ឆេទថ្មី) Wonder Woman 1984 (13-សីហា-2020) A Quiet Place 2 (04-កញ្ញា-2020) The Hitman’s Wife’s Bodyguard (សីហា-2020) The Conjuring: The Devil Made Me Do It (11-កញ្ញា-2020) Death On The Nile (09-តុលា-2020) Halloween Kills (31-តុលា-2020) G.J.Joe: Snake Eyes (22-តុលា-2020) No Time To Die (26-វិច្ឆិកា-2020) Godzilla […]

View Details

ណែនាំឲ្យបានស្គាល់ភាពយន្តភាគឥណ្ឌាដ៏វែងសែនអន្លាយ មើលតកូនតចៅ

ក្នុងស្ថានការណ៍ វីរុសកូរ៉ូណា កំពុងរាតត្បាតបែបនេះ នរណាៗក៏រអ៊ូថាអត់រឿងភាគមើលដែរ មែនឬទេ? តែជាមួយនឹងរឿងភាគ ឥណ្ឌា ដ៏វែងអន្លាយទាំងប៉ុន្មាននេះ ពួកយើងធានាថាវាប្រហែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាបាត់អារម្មណ៍អផ្សុក និងអាចមើលតកូនតចៅបាន។ pavitra rishta 1. រឿង «ជីវិតស្ត្រីមេផ្ទះ» ដែលធ្វើឲ្យអ្នកតាមដានចំណាយពេលរាប់ឆ្នាំក្នុងការទស្សនានោះ មានរហូតដល់ 1424 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2009 រហូតបញ្ចប់នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2014 ។ aladdin naam toh suna hoga 2. រឿង «អាឡាដាំង» មានរហូតដល់ 422 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ SAB TV របស់ឥណ្ឌាតាំងពីបញ្ចាំងថ្ងៃទី 21 ខែសីហា ឆ្នាំ 2018 ។ Jhaansi ki […]

View Details

វីដេអូ Live របស់ Taika Waititi បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង

ក្តៅៗកាលពីម្សិលមិញនេះ លោក Taika Waititi បានធ្វើការផ្សាយបន្តផ្ទាល់ (Live) នៅក្នុងបណ្តាញសង្គម Instagram ហើយបានបង្ហាញរូបភាពគំរូ និងមានការបញ្ចាក់ជាច្រើនរបស់ភាពយន្ត Thor Love and Thunder ដែលព័ត៌មាន Taika Waititi បានប្រាប់ដល់ទស្សនិកជនមានដូចជា ៖ លោក Taika Waititi បាន Live វីដេអូបង្ហាញ Script ក្លែងក្លាយ ដែលអាចឲ្យយើងដឹងថា Tony Stark (Iron Man) រស់ឡើងវិញនៅក្នុងរឿង Thor Love and Thunder ។ Tony Stark ត្រឡប់មកវិញ មើលទៅតាម Script នោះ (បើសម្រួលជាភាសាខ្មែរ) បានឲ្យដឹងថា ពេលនោះមានផ្សែងម្យ៉ាងចេញមកហើយ Thor ក៏បានឃើញ Tony Stark (Iron Man) ហើយពួកគេក៏បានអោបគ្នា បន្ទាប់មក […]

View Details

Disney+ សម្រេចប្រកាសកាលបរិច្ឆេទថ្មី សម្រាប់ភាពយន្តភាគដែលហ្វេនកំពុងទន្ទឹងរង់ចាំ

ដូចដែលយើងបានដឹងស្រាប់ហើយថា Phase 4 នៃ Marvel Studios កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលបានបញ្ជាក់រួចមកហើយ គឺកាលបរិច្ឆេទថ្មី (ពន្យារពេល) នៃការចាក់បញ្ចាំងខ្សែភាពយន្តធំៗរបស់ Marvel Studios នាពេលខាងមុខនេះ។ បន្ទាប់ពីការដែលស្ងាត់ស្ងៀមមួយរយៈពេលមក ឥឡូវនេះ Marvel Studios ក៏បានប្រកាសកាលបរិច្ឆេទចេញផ្សាយថ្មីសម្រាប់ភាពយន្តភាគវិញម្តង។ បើតាមប្រភពពី Disney+ នាប្រទេស បារាំង បានរាយការណ៍ទៅ MCU Comic ថា ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2020 មាន៖ The Falcon And The Winter Soldier WandaVision ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2021 មាន ៖ Loki What if…? ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2022 មាន៖ Hawkeye Ms. Marvel She Hulk Moon Knight ​ក្នុងចំណោមបណ្តុំរឿងភាគពី ​Marvel Studios ដែលនឹងត្រៀមចេញបន្តកន្ទុយគ្នានេះ […]

View Details