Avatar ជះលុយ 1 ពាន់លានដុល្លាសម្រាប់ផលិត 4 វគ្គបន្ត
អស់រយៈពេលប្រហែលមួយទស្សវត្សហើយ ដែលខ្សែភាពយន្តរឿង AVATAR របស់អ្នកដឹកនាំរឿង James Cameron បានគ្រងតំណែង ជាខ្សែរភាពយន្តដែលរកចំណូលបានច្រើនជាងគេបង្អស់លើលោក ($2.79B) រហូតដល់ Avengers: Endgame បានប្រាកដខ្លួនចេញមកដណ្តើមតំណែង! ក្រោយពីភាពយន្តនេះទទួលជោគជ័យខ្លាំងក្លា ពេលវេលាជាង 10ឆ្នាំហើយ ដែលយើងមិនទាន់ទទួលបានសាច់រឿងបន្ត (sequel) នៅឡើយទេ ពោលគឺត្រូវរង់ចាំដល់ឆ្នាំ 2021 ទើប Avatar វគ្គ 2 នឹងលេចមុខលើផ្ទាំងក្រណាត់ស ហើយលើសពីនេះអ្នកដឹកនាំរឿង James Cameron គឺមានគម្រោងរួចស្រេចសម្រាប់វគ្គ 3,4 និង 5 ហើយដែរ! គួរំលឹកថា កាលពីរឿង Avatar វគ្គ 1 គឺមានរបាយការណ៍ថាចំណាយដើមទុនអស់ប្រាក់ $237 Million ដើម្បីផលិត! ហើយយើងក៏មានដំណឹងដែរថា គេបានត្រៀមនឹងចាយលុយ $1 Billion (មួយពាន់លានដុល្លា) សម្រាប់ Sequel បន្តទាំង4នេះ! (ចាយលុយម្លឹងៗ សង្ស័យតែសាងសង់ Set ភព Pandora […]
View Details