កក់ចំ GrabTukTuk Avengers អ្នកនឹងមានសំណាងទទួលបានកាដូពិសេសពី Marvel ស្ទូឌីយោ និង Grab
តើអ្នកជាហ្វេនកំពូលខ្សែភាពយន្តប្រចាំឆ្នាំ Avengers: Endgame មែនទេ? អ្នកទាំងអស់គ្នាមុខជារង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសម្រាប់ខ្សែភាពយន្តដែលត្រៀមនឹងចាក់បញ្ចាំងមួយនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ដឹងខ្លាំងពីសាច់រឿងបន្តនៃមហាសង្គ្រាម រវាងក្រុម Superhero Avengers ជាមួយនឹងកំពូល Super villain Thanos។ យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Avengers ដោយ Grab ក្រុមហ៊ុនកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទបានរួមសហការជាមួយក្រុមហ៊ុន Marvel ស្ទូឌីយោ ផ្តល់ជូននូវរង្វាន់ជាច្រើនសម្រាប់អ្នកដែលនិយមតាមដានគាំទ្រខ្សែភាពយន្តប្រចាំឆ្នាំមួយនេះ។ ប្រសិនបើអ្នកមានសំណាងធ្វើដំណើរប៉ះជាមួយនឹង GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame Marvel ស្ទូឌីយោ អ្នកនឹងអាចទទួលបានរង្វាន់ទាំងនោះបានយ៉ាងងាយស្រួល ដោយគ្រាន់តែអនុវត្តលក្ខខណ្ឌមួយចំនួនខាងក្រោម៖ ផុសរូបរបស់អ្នកជា Public ព្រមទាំង Mention ផេក @GrabKH ជាមួយនឹង Hashtag #SuperGrab ក្នុង Caption របស់អ្នកជាការស្រេច – កក់ការធ្វើដំណើរជាមួយ GrabTukTuk – ថតរូប Selfie ប្រសិនបើអ្នកទទួលបាន GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame (គន្លឹះ៖ ថតរូបដែលអាចមើលឃើញតុកតុកទាំងមូល) […]
View Details