Loading...

Category: BBQ

Auto Added by WPeMatico

ធ្លាប់ភ្លក្សហើយឬនៅ សាច់អាំង និងម្ហូបកូរ៉េ រូបមន្តតពីរាជរង្សនៅ សរ រ៉េ?

បើអ្នកកំពុងស្វែងរកកន្លែងហូបអាហារ ដែលមានទាំងសាច់អាំង និងម្ហូបកូរ៉េ ទីនេះនឹងក្លាយជាកន្លែងដែលអ្នកប្រាថ្នា ព្រោះថា Seorae ជាភោជនីយដ្ឋាន “សាច់អាំងកូរ៉េ” ជាមួយរសជាតិឆ្ងាញ់អស់ទាស់ ជាមួយគ្រឿងផ្សំល្អៗ និងទឹកជ្រលក់ដ៏មានឱជារស។ សម្រាប់មុខម្ហូបដែល Eatery ចង់ណែនាំឲ្យទៅភ្លក់ពេលនេះ គឺមានដូចជា ឈុត Ban Chan (បាន់ចាន់) ដែលមានម្ហូបក្លែមទ្រាប់ពោះលើសពីប្រាំមុខ អស់ថែមៗ សំខាន់គឺ Freee!!! តមកជាមួយ ឈុតសាច់គោ Assort Beef Set ដែលមានសាច់គោច្រើនប្រភេទ មួយឈុតធំ អាចទទួលទានផ្ទាប់ជាមួយសាឡាដ គីមឈី ជ្រលក់ទឹកជ្រលក់ហឹរតិចៗ បូករួមសាច់ផ្អែមផុយរលាយចូលមាត់ ធានាថាចាប់មាត់ជីបៗតែម្តង! ថែមជាមួយ បាយមូល (Rice Ball) ផ្សំពីអង្ករដំណើបកូរ៉េ លាយសារ៉ាយនិង ម៉ាយ៉ូនេស ពូនជាដុំមូលៗ ញ៊ាំលាយគីមឈី ឬសាច់ ពិតជាឆ្ងាញ់ខ្លាំង ថែមជាមួយ ស៊ុបគីមឈី ជូរហឹរក្តៅៗមានលាយតៅហ៊ូនិងសាច់ទៀតរសជាតិរឹតតែអស្ចារ្យ។ ហើយអ្វីដែលនៅជាមួយអ្នក មិនគួររំលងពេលដែលញ៊ាំអាហារកូរ៉េនោះគឺ ស្រា Soju រសជាតិពីជនជាតិកូរ៉េ នឹងធ្វើឲ្យអាហារមួយពេលនេះកាន់តែមានន័យខ្លាំងមិនខាន។ […]

View Details

BBQ/ប៊ឺហ្គឺ/Waffle Fries ឆ្ងាញ់លាក់ខ្លួននៅម្តុំទួលទំពូង

ដឹងទេថាទួលទំពូង ឥឡូវកំពុងបំលែងខ្លួនទៅជាតំបន់មួយដែលសំបូរទៅដោយ ហាងទំនិញ ហាងកាហ្វេ អាហារដ្ឋានផ្សេងៗ ដែលអ្នកអាចងាយស្រួលក្នុងការរកស្ទើរគ្រប់កំណាត់ផ្លូវ។ តែប្រសិនបើរកកន្លែងដែលមានអាហារបែប BBQ ប៊ីហ្គឺ និង Waffle Fries (ដំឡូងបារាំងបំពងបែបនំពុម្ព) ប្រហែលជាពិបាករកបន្តិចហើយ ព្រោះថាប្រហែលជាមានតែមួយកន្លែងទេ ដែល Eatery នឹងណែនាំពេលនេះ។ Carolina BBQ ស្ថិតនៅលើកំណាត់ផ្លូវលេខ 460 នៅឯទួលទំពូង គឺជាអាហារដ្ឋានមួយដែលបម្រើនូវមុខម្ហូបដែលមានរសជាតិប្លែកពីហាងទូទៅ ចម្រុះមុខ រាប់បញ្ចូលតាំងពីឆ្អឹងជំនីជ្រូកអាំងផ្សំគ្រឿងពិសេស ភ្លៅមាន់អាំងបែបBBQ ប៊ឺហ្គឺសាច់គោដែលនាំចូលពីអូស្រ្តាលីចម្អិនតាមបែបអាមេរិក នឹងអ្វីដែលពិសេសគឺប្រភេទដំឡូងបំពងបែបនំពុម្ពដែលប្លែកទាំងរូបរាង ទាំងរសជាតិ ព្រមជាមួយបរិយាកាសក្នុងហាងដ៏ល្អ ត្រជាក់ស្រួល ហើយសេវាកម្មទៀតក៏រហ័សទាន់ចិត្ត ពិតជាធ្វើឲ្យអ្នកជាប់ចិត្ត​ ជាប់មាត់តែម្តង។ ក្រៅពីនេះហាង Carolina BBQ ក៏មានបម្រើជូននៅភេសជ្ជៈផ្សេងៗ ក៏ដូចជាស្រាបៀរផងដែរ ដែលសក្តិសមសម្រាប់ការទទួលទានជាមួយអាហាររសជាតិបែប BBQ ជាមួយក្រុមគ្រួសារ និងការជួបជុំមិត្តភក្តិក្រោយម៉ោងការងារ ក៏ដូចជាក្នុងឱកាសពិសេសនានា។ ហាង Carolina BBQ បើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 11ព្រឹក រហូតដល់ម៉ោង 10យប់។ អញ្ចឹងបើនឹកឃើញឃ្លាន ​BBQ កុំភ្លេចទៅសាកនៅ Carolina BBQ ទាំងអស់គ្នា! សម្រាប់ទីតាំងលើ Google Map: https://goo.gl/maps/Q7hvrpyRYSwBbD2L6

View Details