Loading...

Category: Coffee

Auto Added by WPeMatico

កាហ្វេក៏បាន តែក៏បាននៅ «ហ៊ីកា» សាខា IFL គឺមានទាំងពីរហ្មង

មានដឹងហ៊ីកាបើកដំណើរហាងសាខាថ្មីនៅ IFL អត់? បែបមានគ្នាយើងខ្លះបានទៅលេងហ៊ីកាសាខាថ្មីរួចមកហើយ ហើយអ្នកខ្លះទៀតក៏មិនទាន់បានទៅនៅឡើយ ។ សាខាថ្មីនេះមានទីតាំងនៅក្រោយមន្ទីពេទ្យកុមារជាតិ ស្ថិតលើផ្លូវលេខ ១២២ ។  ការតុបតែងគ្រប់កន្លែងមានភាពប្លែក ការដេគ័រថ្មីៗស្រស់ស្អាតគួរឲ្យទាក់ទាញ បើបានថតរូបវិញ ថតពីជ្រុងណាក៏ស្អាតដែរ ។  សម្រាប់ភេសជ្ជ:វិញ មានគ្រប់មុខសម្រាប់អ្នកចូលចិត្ត Milk Tea ក៏មាន របៀប Fruit Tea ក៏មាន ។ មិនត្រឹមតែប៉ុណ្ណោះ ហ៊ីកា ក៏មានកាហ្វេផងដែរ ។ អ៊ីចឹងអ្នកនៅម្ដុំ IFL មុនធ្វើការឬសម្រាកថ្ងៃត្រង់ អាចចូលអង្គុយញ៉ាំតែញ៉ាំកាហ្វេបាន ។ ឬក៏ចង់ទៅអង្គុយដាំស្ពៃធ្វើការក៏បាន អង្គុយរៀនអនឡាញ ឬអង្គុយលំហែលេងបាន ។  ព្រោះនៅហ៊ីកាសាខា IFL នេះមានទីធ្លាធំទូលាយល្អ និងមានដល់ទៅ២ជាន់ ដែលជាន់ខាងលើគេមានកន្លែងអង្គុយ out door របៀបជាវេរ៉ង់ដាអាចមើលឃើញទេសភាព និងមានការតុបតែង ដាំរុក្ខជាតិផ្សេងៗយ៉ាងស្រស់ស្អាត និយាយរួមអ្នកដែលបានទៅហើយច្បាស់ជាសសើរពេញៗមាត់ និងពេញចិត្តជាក់ជាមិនខាន ។ សូមណែនាំខ្លាំងតែម្ដងសម្រាប់អ្នកមិនទាន់បានទៅ ។ ផែនទី៖ The […]

View Details

ប្លែកអារម្មណ៍មែនទែននឹង April Café ថ្ងៃជាតៀមកាហ្វេ យប់ជា ​Pub

មួយរយ:ចុងក្រោយនេះការជួបជុំរបស់យុវវ័យនៅតាមបណ្ដាហាងកាហ្វេ នានាមានការកើនឡើងគួរឱ្យកត់សម្គាល់។  ជាមួយគ្នាផងដែរនោះ មុខរបរបើកហាងបម្រើសេវាកម្មកាហ្វេក៏ឃើញថាមានការរីកលូតដូចផ្សិត ស្ទើររៀងរាល់ថ្ងៃ ដែលតម្រូវឱ្យហាងកាហ្វេទាំងនោះខិតខំ ស្វែងរកនូវគំនិតច្នៃប្រឌិតរៀងៗខ្លួន ដើម្បីទាក់ទាញ និងថែរក្សាអតិថិជនរបស់ខ្លួន។ កាលពីពេលថ្មីៗនេះដោយសារតែបានមើលឃើញពីតម្រូវការទាំងនេះ ទើបបានលើកទឹកចិត្តឱ្យ យុវជនមួយក្រុមសហការណ៍ ចូលហ៊ុនគ្នាបើកជាហាងកាហ្វេមួយមានឈ្មោះថា April Café ដែលមានលក្ខណ: ពិសេសច្នៃប្រឌិតរវាង ការរចនាបែបចាស់ៗ និង ភាពទាន់សម័យសម័យបញ្ចូលគ្នាដើម្បីបម្រើដល់អតិថិជនរបស់ខ្លួន។ April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti តាមផ្នែកខ្លះលើជញ្ជាំង ដែលរំលេចនូវពណ៌ចម្រុះយ៉ាងទាក់ភ្នែក និង អំណោយផលដល់ការថតរូបលេងទុកជាអនុស្សាវរីយ៍ផងដែរ។ រួមជាមួយនិងទីតាំងធំទូលាយកន្លែងអង្គុយច្រើនបានធ្វើឱ្យបរិយាកាសនៅទីនេះពិតជាទំនង និងស្រស់ស្អាត មែនទែន។ ក្រឡេកទៅមើលអំពីកាហ្វេវិញគឺត្រូវបានបង្កើតឡើងមានលក្ខណ:ស្តង់ដារក្នុងស្រុក និងតម្លៃសមរម្យ  ដែលបានជួយលើក កម្ពស់ដល់ផលិតផលក្នុងស្រុក ដោយគ្រឿងផ្សំភាគច្រើនត្រូវបាននាំយកមកពី ខេត្តមណ្ឌលគិរី ដូចជា គ្រាប់កាហ្វេ ផ្លែឈើនានា និងជាពិសេសគឺទឹកឃ្មុំសុទ្ធជាដើម។ លើសពីនេះទៅទៀត April Café មិនត្រឹមតែបម្រើសេវាកម្មកាហ្វេតែពេលថ្ងៃពីម៉ោង ៧ព្រឹក ដល់ ៥ល្ងាច ប៉ុណ្ណោះទេតែចាប់ពីម៉ោង៥ ដល់១២យប់ ហាងនឹងត្រូវបានប្រែប្ដូររូបរាងទៅជា Pub ឈ្មោះ Old School Bar ដែលមានបម្រើនូវ ស្រាបៀរ Cocktials ជាច្រើនរសជាតិ និងមុខម្ហូបយ៉ាងច្រើនសម្បូរបែបយ៉ាងឆ្ងាញ់ពិសាផងដែរ ដែលស័ក្តិសមសម្រាប់ការជួបជុំមិត្តភក្តិ ក្រោយម៉ោងការងារ។ចង់ដឹងមែនទេថា April Café មានសភាពដូចម្តេច? អញ្ចឹងនេះទីតាំងដែលអ្នកអាចទៅសាកល្បងផ្ទាល់បាន៖ https://goo.gl/maps/zGcEjfUbL7wND6iz8

View Details