Loading...

Category: community

Auto Added by WPeMatico

ដំណើរនៃកម្មវិធី «រដូវវប្បធម៌» រដូវកាលទី3 បាននាំយកទស្សនីយភាពសិល្ប:ប្លែកភ្នែកជាច្រើនមកទៀតហើយ

ធ្លាប់ទស្សនារបាំសហសម័យ ល្ខោននិយាយ ឬល្ខោនអានពីមុនមកទេអ្នកទាំងអស់គ្នា ។ សម្រាប់អ្នកដែលស្រឡាញ់និងចូលចិត្តស្នាដៃសិល្ប:បង្កើតថ្មី ថ្ងៃនេះក្រុមការងារ «កម្ពុឈៀស៍» សូមនាំមកជូនការសម្ដែងសិល្ប:ដ៏អស្ចារ្យជាច្រើនក្នុងកម្មវិធីរដូវវប្បធម៌ ហើយឆ្នាំនេះជាឆ្នាំទី3 ឬរដូវកាលទី3 នៃកម្មវិធីរដូវវប្បធម៌ ។ កម្មវិធីអភិវឌ្ឍន៍សិល្ប: នៃអង្គការសិល្ប:ខ្មែរអមត: បានរៀបចំឡើងនូវកម្មវិធី «រដូវវប្បធម៌» ដែលឆ្នាំនេះជារដូវកាលទី3ហើយនៃកម្មវិធី ។ ក្នុងកម្មវិធីរដូវវប្បធម៌រដូវកាលទី3 ត្រូវបានរៀបចំឱ្យមានព្រឹត្តិការណ៍ជាច្រើន ។ ក្នុងនោះមានការសម្ដែង ល្ខោននិយាយ ល្ខោនអាន របាំ​សហសម័យ ចាប៉ីដងវែង តន្រ្តីឌីជីថល និងក៏មានកិច្ចពិភាក្សាផងដែរ ។ គ្រប់ការសម្ដែងទាំងអស់សុទ្ធសឹងជាស្នាដៃបង្កើតថ្មីរបស់សិល្ប:ករ ដោយសង្ឃឹមថានឹងមានការគាំទ្រ ក្នុងគោលបំណងថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍសិល្ប:ខ្មែរបន្តទៅពេលអនាគតបន្តទៀត ។ ក្រោមប្រធានបទ “ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក” កម្មវិធីរដូវវប្បធម៌ រដូវកាលទី3 បានដំណើរការមកអស់ជាង 2 សប្ដាហ៍មកហើយ ។ ការសម្ដែងក្រោមប្រធានបទដ៏គួរឱ្យទាក់ទាញ និងបង្កប់នូវអត្ថន័យអប់រំបានធ្វើការសម្ដែងជូនមហាជនទស្សនា តាមទីតាំងនិងតាមពេលវេលាដែលបានរៀបចំទុក ។ ក្នុងនោះលោកអ្នកអាចស្វែងរកកម្មវិធីដែលលោកអ្នកពេញចិត្តនិងជាវសំបុត្រចូលទស្សនាតាមតម្លៃដែលក្រុមការងារបានបង្ហាញក្នុងខិត្តប័ណ្ណ ។ The post ដំណើរនៃកម្មវិធី «រដូវវប្បធម៌» […]

View Details

អបអរទិវាកុមារអន្តរជាតិ ១ មិថុនា ជាមួយទំនៀមជាតិខ្មែរ «ពិធីកោរជុក»

បច្ចុប្បន្នក្នុងចំណោមពិធីឆ្លងវ័យ យើងតែងសង្កេតឃើញគេធ្វើសម្រាប់កុមារតូចៗ​ ឬវ័យជំទង់ ។​ ចំណេរកាលបន្តក្រោយមក ក៏គេមានប្រារព្ធធ្វើពិធីនេះ សម្រាប់មនុស្សធំពេញវ័យដែរ ។ ហើយពិធីនោះគឺជា ពិធីខួបកំណើតតាមប្រពៃណីបរទេស មាននំខួបកំណើត ដែលអមជាមួយការច្រៀងចម្រៀងខួបកំណើតអបអរជាមួយគ្នាផង ។ ប៉ុន្តែទាំងអស់គ្នាមានដឹងទេថា ខ្មែរយើងក៏មានពិធីបែបប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ជាពិធីឆ្លងវ័យសម្រាប់មនុស្សគ្រប់វ័យដែរ ។ ពោលគឺពិធីដែលបញ្ជាក់អំពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ​ ។ ហើយមានពិធីមួយដែលធ្វើឡើងសម្រាប់ក្មេងតូចឬជំទង់ ដែលមិនទាន់ពេញវ័យពិតប្រាកដនោះគឺ ពិធីកោរជុក ។  គេបានប៉ាន់ស្មានថាពិធីនេះអាចមានកំណើតតាំងពីជំនាន់ខ្មែរកាន់សាសនាព្រាហ្មណ៍មកម្ល៉េះ ។ ប៉ុន្តែសព្វថ្ងៃ ពិធីនេះ​ស្ទើរតែលែងឃើញមានវត្តមានទៅហើយ ពោលនៅតែតាមតំបន់មួយចំនួនតូចនៅតាមតំបន់អង្គរតែប៉ុណ្ណោះ ។ គេអាចប្រារព្ធពិធីកោរជុក សម្រាប់ក្មេងតែម្នាក់ក៏បាន មិនចាំបាច់ដល់មានកុមារច្រើននោះទេ ហើយប្រុសនិងស្រីអាចធ្វើលាយឡំចូលគ្នាបានមិនប្រកាន់នោះឡើយ ។ ដោយសារតែពិធីនេះត្រូវប្រារព្ធឡើងឲ្យធំ អធិកអធម និងចំណាយធនធានច្រើន ដូចនេះវាក៏ជាមូលហេតុដែលគេនិយមធ្វើចូលគ្នាផងដែរ ។  នៅដើមសតវត្សទី២០ បុណ្យកោរជុកនៃព្រះអង្គម្ចាស់ នរោត្តម ចន្ទលេខា (ជាព្រះរាជបុត្រនៃព្រះបាទ នរោត្តម) បានប្រារព្ធឲ្យមានភាពអធិកអធមយ៉ាងខ្លាំង ដោយប្រារព្ធធ្វើដល់ទៅ៧ថ្ងៃឯណោះ ។ ហើយក៏មានមន្ត្រីបារាំងជាអ្នកស្រាវជ្រាវ បានកត់ត្រានិងថតរូបទុកយ៉ាងល្អិតល្អន់ផងដែរ ។ សូម្បីតែរូបគំនូរនៅព្រះវិហារវត្តបូណ៌ដែលគេឃើញថានៅក្នុងគំនូររឿងរាមកេរ្តិ៍នោះ ក៏ឃើញមានពាលីពរអង្គទៅឲ្យតាបសឫសីកោរជុកនៅក្នុងពិធីមួយដែរ ។ បើប្រៀបមកសព្វថ្ងៃឃើញថាព្រះសង្ឃឧបកិច្ចជាកោរ […]

View Details

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ

ប្រហែលប្រជាជនខ្មែរទូទៅបានស្គាល់និងបានឃើញច្រើនគ្នាមកហើយនូវរបាំមួយដែលមានដើមកំណើតពីប្រជាជនភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាបនោះគឺរបាំត្រុដិ​ ។ របាំត្រុដិ​ ជារបាំជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើមខ្មែរមន រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មកម៉្លេះ ។ ជារៀង​រាល់​ពេល​ចូល​ឆ្នាំ ជន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ដូចនេះហើយទើបមានទម្លាប់លេងតែពេលចូលឆ្នាំរហូតមកដល់សព្វថ្ងៃ ។ ពាក្យ ត្រុដិ សម្ដៅដល់វេលាឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យនេះ របាំត្រុដិដែលប្រារព្ធធ្វើនោះគឺ ត្រូវបានកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ។ ត្រុដិ ជារបាំបែបប្រ​ជា​ប្រិយ​​ ​ដែលគេ​និយម​លេងដើម្បី​ប្រ​សិទ្ធិ​ពរជ័យសិរីសួស្តីដល់​អ្នក​ស្រុក និងបណ្ដេញរាល់ឧបទ្រុបចង្រៃឲ្យបវាសចៀសឆ្ងាយចេញពីស្រុកភូមិ ។ ម្យ៉ាង​ទៀត​របាំ​ត្រុដិក៏បានផ្សា​ភ្ជាប់​នឹងជំ​នឿ នៃការ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​រដូវកាលមាន​ភាពរាំង​ស្ងួតផងដែរ ។​ ក្នុង​របាំនេះ​គេតែងតែ​ប្រើ​កន្ទុយ​ក្ងោក​ដោយ​គេ​យល់​ថា ក្ងោក​ជាសត្វ​តំណាងឱ្យព្រះ​អាទិត្យ​ ហើយមនុស្ស​បន់​ស្រន់​អង្វ​រព្រះ​អាទិត្យ សុំ​ឲ្យព្រះ​អាទិត្យ​ផ្តល់​អំណោយ​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ដើម្បី​ស្រែ​ចំការ ។ របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម […]

View Details

Blogger Bootcamp នៅសៀមរាបលើកនេះ ប្រមូលផ្តុំសុទ្ធតែកំពូលអ្នកដើរលេង ថតរូប និងអ្នកសរសេរ Blog

កាលពីថ្ងៃទី ១៨ ដល់ ២០ ខែឧសភាកន្លងទៅនេះ មានកម្មវិធីពិសេសថ្មីមួយបានកើតឡើងនៅ លើទឹកដីខេត្តសៀមរាបអំពីវិស័យដើរលេង ថតរូប និងសរសេរ Blog ដែលត្រូវបានហៅថា Blogger Bootcamp ដែលបង្កើតឡើងដោយក្រុម Travel Blogger មួយក្រុមគឺ Unseentra Something by Evan Avytravel និង Cambodian Backpacker។ Blogger Bootcamp បានប្រព្រឹត្តិទៅយ៉ាងរលូនដែលមានសមាជិកចូលរួមប្រមាណជា ៣០ នាក់ដែលសុទ្ធសឹង ជាអ្នកដែលមានទេព្យកោសល្យទាំងអ្នកទៅពីភ្នំពេញ និងអ្នកនៅខេត្តសៀមរាបផ្ទាល់តែម្ដង។ អ្នកចូលរួមទាំងអស់ស្នាក់នៅជាមួយគ្នាឯ Hostel ប្រណិតមួយកណ្តាលក្រុងសៀមរាបគឺ Lub.d Hostel។ បន្ថែមពីលើនេះសិក្ខាសាលាចែករំលែកអំពីបទពិសោធន៍ និងបច្ចេកទេសក្នុងការរៀបចំផែនការដំណើរកំសាន្ត វិធីសាស្ត្រ និងការអនុវត្តន៍ពីការចាប់ប្លង់ និងវិធីថតរូបស្អាតៗដែលពោរពេញទៅដោយ ការចងចាំ និងអនុស្សាវរីយ៍ នៅតាមប្រាង្គប្រាសាទនានានៅអង្គរ វង់ធំ និងភូមិបណ្តែតទឹកចុងឃ្នាស ព្រមជាមួយនឹងរបៀបសរសេរអត្ថបទប្លុកចែករំលែកសម្រាប់អ្នកអានបានញ៉ាំងឲ្យកម្មវិធីទាំងមូលមានសភាពរស់រវើក និងទាក់ទាញសម្រាប់អ្នកចូលរួម ដែលពោរពេញទៅដោយការបញ្ចេញមតិយោបល់ និងការចែករំលែកចំណេះដឹង។ លើសពីនេះទៅទៀតសកម្មភាពកម្សាន្តពេលយប់ ដូចជាការដើរតាម Pub ពីមួយទៅមួយ (Pub Crawl) និង […]

View Details

ត្រឹមកំពតម្នាក់ឯង #ALONEBUTNOTALONE

វា​ចាប់​ផ្តើម​ពេល​ដែល​អា​រម្មណ៍​ធុញ​ថប់​និង​ពេល​វេលា​ប្រចាំ​ថ្ងៃ​ដែល​ជួប​ប្រទះ​នូវ​រឿង​ដដែលៗ​ ដែល​ជំរុញ​ឲ្យ​គំនិត​ដែល​ចង់​ទៅ​កន្លែង​មួយ​ម្នាក់​ឯង​ដែល​មិន​ជួប​មនុស្ស​ម្នា​ដែល​ស្គាល់​គ្នា​ ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញ​ក៏​ចុះ​ទៅ​សួរ​នាំ​អំពី​សំ​បុត្រ​ ចៃ​ដន្យ​សំបុត្រ​នៅ​សល់​តម្លៃ​ក៏​សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ​ដោយ​គិត​ថា​លើក​នេះ​នឹង​ធ្វើ​ដំ​ណើរ​កំ​សាន្ត​នឹង​មិន​ចាំ​បាច់​មាន​ផែន​ការ​ច្បាស់​លាស់​ទេ ​នឹក​ឃើញ​ចង់​ទៅ​ណា​ក៏​ទៅ​ភ្លាម​ហ្មង​ទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ Free Beer ណ្ហើយគេ Free ហើយក៏យកទៅតែទិញភីហ្សាមួយដែរទុកញ៉ាំ ហើយក៏បានជួបមិត្តភក្តិថ្មីម្នាក់ទៀត Josh គាត់មកម្នាក់ឯងដែរ។ ជឿទៅថាមនុស្សមិនឯការដើរលេងម្នាក់ឯងយ៉ាងណាក៏នៅជួបមិត្តភក្តិថ្មីដែលចុងក្រោយដើរលេងជាមួយគ្នាទាល់តែបាន។ ស្អែកឡើងបបួលគ្នាជួលម៉ូតូជិះដើរលេង Josh ថាគាត់ចង់ទៅលេងឆ្នេរកែប ហើយក៏នាំគ្នាជិះម៉ូតូទៅ ពីរនាក់មិនបានសម្រេចមានមិត្តភក្តិគាត់ដែលបានជួបលើឡានក្រុងម្នាក់ទៀតឈ្មោះ Andrew (Andy) ដើរលេងម្នាក់ឯងដែរ និយាយទៅនិស្ស័យរបស់អ្នកដើរលេងម្នាក់ឯង ចេះរកគ្នាឃើញ។ ទៅដល់កែបចូលផ្សារក្តាមទិញគ្រឿងសមុទ្រ ផ្លែឈើហើយក៏ជិះឡើងទៅដល់ឆ្នេរកែប ក៏អង្គុយញ៉ាំអីនៅឯនោះទៅ។ និយាយពីតាមផ្លូវត្រឡប់មកវិញ ទាញ Google Map មើលភ្នំកំពង់ត្រាចតែ ៣០នាទីពីកែប ទាញម៉ូតូប្រ៊ុយ។ តែមិនមែនថា Google Map នាំទៅដល់ភ្លាមទេ គឺវង្វេងអស់ពីរដងទើបទៅដល់។ ដល់ភ្លាមសប្បាយចិត្តភ្លាមព្រោះធ្លាប់តែឃើញល្អាងដែលទឹកពណ៌ខៀវស្រងាត់តាមអ៊ីនធើណិត ឥឡូវបានមកឃើញផ្ទាល់។ ថតៗៗៗ ក្រឡេកមើលពីរនាក់នោះ លោតទឹកប្រូងៗអស់ គេឡើងសប្បាយព្រោះទឹកឡើងត្រជាក់ អារម្មណ៍ស្រស់ស្រាយហ្មង។ បន្តឡើងដល់ល្អាងខាងលើភ្នំ ក៏បានជួបអ៊ុំស្រីម្នាក់ដែលគាត់ជាអ្នកមើលថែរក្សាអបីជំនឿនៅភ្នំកំពង់ត្រាចនោះនិទានរឿងរាងដែលទាក់ទងនឹងភ្នំនោះទាំងរឿងរ៉ាវជាក់ស្តែង និងបែបអរូបិយ (មើលវីដេអូនាទីទី៨៖២០) គាត់ដំណាលពីល្អាងព្រះអាទិត្យ និងល្អាងព្រះចន្ទ និងភ្នំដែលនៅក្នុងតំបន់កំពង់ត្រាច។ គិតថាដល់ពេលត្រឡប់មកវិញក៏ចេញដំណើរបកទៅកំពតវិញតែកាត់តាមកែបដដែល តាមផ្លូវក៏ជួបរឿងស៊យមួយគឺដួលម៉ូតូ ដែលរលាត់សាច់ទាំងខ្ញុំទាំង Josh ប៉ុន្តែមិនសូវជាធំដុំទេ តែឈឺខ្លួនដែរនឹង។ សុំផ្អាកនិទានរឿងរ៉ាវនៃដំណើរទេសចរណ៍ម្នាក់ឯងតែមិនឯការត្រឹមនេះចុះ គ្រាន់តែចង់បង្ហាញថាពេលខ្លះដើរទៅណាមកណាម្នាក់ឯងៗ អាចឲ្យយើងមានពេលវេលាច្រើនជាងមុនសម្រាប់ខ្លួនឯង​ ហើយក៏អាចជួបមិត្តភក្តិថ្មី និង បទពិសោធន៍ប្លែកៗ។ អញ្ចឹងគួរសាកល្បងម្តងទៅ ថាទៅរួចទេពេលដើរលេងម្នាក់ឯងនោះ!

View Details