Loading...

Category: Corona

Auto Added by WPeMatico

ណែនាំឲ្យបានស្គាល់ភាពយន្តភាគឥណ្ឌាដ៏វែងសែនអន្លាយ មើលតកូនតចៅ

ក្នុងស្ថានការណ៍ វីរុសកូរ៉ូណា កំពុងរាតត្បាតបែបនេះ នរណាៗក៏រអ៊ូថាអត់រឿងភាគមើលដែរ មែនឬទេ? តែជាមួយនឹងរឿងភាគ ឥណ្ឌា ដ៏វែងអន្លាយទាំងប៉ុន្មាននេះ ពួកយើងធានាថាវាប្រហែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាបាត់អារម្មណ៍អផ្សុក និងអាចមើលតកូនតចៅបាន។ pavitra rishta 1. រឿង «ជីវិតស្ត្រីមេផ្ទះ» ដែលធ្វើឲ្យអ្នកតាមដានចំណាយពេលរាប់ឆ្នាំក្នុងការទស្សនានោះ មានរហូតដល់ 1424 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2009 រហូតបញ្ចប់នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2014 ។ aladdin naam toh suna hoga 2. រឿង «អាឡាដាំង» មានរហូតដល់ 422 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ SAB TV របស់ឥណ្ឌាតាំងពីបញ្ចាំងថ្ងៃទី 21 ខែសីហា ឆ្នាំ 2018 ។ Jhaansi ki […]

View Details

ទាន់ហន់តែម្តង!!! Lydia​​ ឆ្លង​ COVID-19​ ពីស្វាមីចំណែកឯកូនទាំង 2…

•••​​ កាលពីថ្ងៃទី ១៣ មីនា ២០២០ តារាសម្តែង-ពិធីករ-តារាចម្រៀង Matthew Deane បានចេញមកប្រកាសក្នុង Instagram របស់ខ្លួនថា ខ្លួនកំពុងឆ្លងនូវមេរោគខូវីដ១៩ (Covid-19/Coronavirus) ដែលបានសាងភាពពុះកញ្ជ្រោលយ៉ាងខ្លាំងដល់បណ្តាមហាជន និងសង្គមសិល្បៈថៃ​ ជាពិសេសគ្រប់គ្នាមានការបារម្ភជាខ្លាំងដល់អ្នកសិល្បៈផ្សេងៗដែលបានជួប និងនៅក្បែរតារារូបនេះ ក្នុងអំឡុង៣ ៤ថ្ងៃក្រោយមកនេះ។ អ្នកដែលគួរឲ្យបារម្ភជាងគេគឺ Lydia ដែលជាភរិយា រួមទាំងកូនៗទាំង២របស់ Matthew តែម្តង។ ក្រោយពីរង់ចាំលទ្ធផលត្រួតពិនិត្យ២ ៣ថ្ងៃមកនេះ មុននេះ៣ម៉ោង តារាចម្រៀងនិងសម្តែង Lydia បានចេញមកផុសលើ Instagram & Facebook របស់ខ្លួនថា លទ្ធផលចេញមកគឺ វិជ្ជមាន។ យ៉ាងណាមិញ សម្រាប់កូនៗទាំង២ នៅមានអាការៈកម្លាំងកំហែងប្រក្រតី ពោលគឺគ្មានសញ្ញាអ្វីទាក់ទងនឹងការផ្តាសាយឡើយ ដែលអាចសន្មត់ថាមិនឆ្លងពីប៉ាម៉ាក់របស់ខ្លួន។ សម្រាប់សារដែល Lydia សរសេរផុសគឺមានដូចតទៅ៖“អ្វីដែលសំខាន់គឺត្រូវតាំងស្មារតីឲ្យល្អបំផុតក្នុងពេលវេលានៃវិបត្តិបែបនេះ ត្រូវតទល់និងស៊ូបន្តទៀត អ្វីដែលពិបាកបំផុតគឺត្រូវបែកចេញពីគ្រួសារនិងកូនៗ​ ត្រូវឲ្យកូនទាំង២នៅដោយគ្មានទាំងប៉ាទាំងម៉ាក់មិនដឹងយូរប៉ុណ្ណា តែយ៉ាងហោចក៏នៅមានលោកយាយលោកតាដែលនៅជាមួយពួកគេ […] ហាមយំ ព្រោះទឹកភ្នែកអាចនឹងមានវីរុស” សម្រាប់ករណីតារាប្តីប្រពន្ធទាំង២នាក់ គឺមិនទាន់ដឹងច្បាស់ថា Matt ឆ្លងពីណាឡើយ […]

View Details

COVID-19 ធ្វើឲ្យភាពយន្តទាំង ៨​​ នេះពន្យាពេលបញ្ចាំង

••• ពិតជាសាហាវមែន!!! Coronavirus អាចធ្វើឲ្យភាពយន្តធំៗលំដាប់ពិភពលោកធ្វើការផ្លាស់ប្តូរថ្ងៃបរិច្ឆេទចាក់បញ្ចាំងបាន ។ ភាពយន្តដែលពន្យាពេលចាក់បញ្ចាំងមានដូចជា: Mulan ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ No Time To Die ប្តូរពីថ្ងៃទី 2 ខែមេសា ឆ្នាំ 2020 ទៅថ្ងៃទី 25 ខែវិច្ឆកា ឆ្នាំ 2020 វិញ Fast And Furious 9 ប្តូរពីថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020 ទៅ ខែមេសា ឆ្នាំ 2021 វិញ A Quiet Place 2 ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ Lovebirds ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ Peter Rabbit 2 ប្តូរពីថ្ងៃទី 3 ខែមេសា ឆ្នាំ 2020 ទៅថ្ងៃទី 7 ខែសីហា […]

View Details

កំពូលតារាសម្ដែង Tom Hank និង​ភរិយាឆ្លង COVID-19

•••​ កាលពីមុននេះប៉ុន្មានម៉ោង កំពូលតារាសម្តែងក្នុងដួងចិត្តទស្សនិកជន លោក Tom Hanks បានធ្វើការបង្ហោះសារក្នុងគណនី Instagram របស់ខ្លួន ជាការប្រកាសថា ពេលនេះលោកបានធ្វើតេស្តវិជ្ជមានលើមេរោគ Coronavirus (COVID-19) ក្នុងពេលដែលស្ថិតនៅប្រទេសអូស្ត្រាលីដើម្បីថតកុន។ ក្នុងសាររបស់លោក បានថ្លែងថា “សួស្តីគ្រប់គ្នា!​ ខ្ញុំនិងភរិយា កំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ អ្វីដែលកើតឡើងគឺ ពួកយ៉ាងមានអារម្មណ៍ហត់នឿយតិចតួច ដូចកើតជម្ងឺផ្តាសាយ រួមទាំងការចុករោយរាងកាយផងដែរ។ Rita ភរិយាខ្ញុំមានអាការៈរងាញាក់ម្តងៗ និងគ្រុនក្តៅតិចតួច។ ដើម្បីឲ្យប្រាកដចិត្ត និងស្ថិតក្នុងវិបត្តិពិភពលោកពេលនេះ ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន” លោកបានបន្តថា “ចឹងឥឡូវត្រូវធ្វើម៉េចទៀត? ខាងពេទ្យគឺគេមានក្បួនច្បាប់ត្រឹមត្រូវដើម្បីឲ្យយើងធ្វើតាម។ ពួកយើងទាំង២នាក់ នឹងត្រូវបានបន្តការធ្វើតេស្ត សង្កេត និងញែកចេញពីអ្នកផ្សេ​ង ដើម្បីសុខភាព និងសុវត្ថិភាពសាធារណៈដែលតម្រូវឲ្យគោរពតាម។ មួយថ្ងៃសោះ រឿងមិននឹកស្មានអ្វីក៏អាចកើតឡើងដែរ មែនទេ? យើងនឹងឲ្យពិភពលោក Update ពីរឿងពួកយើងបន្តបន្ទាប់ទៀត។ ថែខ្លួនផងគ្រប់គ្នា! Hanx.” អ្នកផ្ទៃក្នុងបានឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងមេរោគនេះ គឺមានតែ២នាក់ប្តីប្រពន្ធ Hanks តែប៉ុណ្ណោះ ហើយការថតកុន គឺស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ […]

View Details