Loading...

Category: dead

Auto Added by WPeMatico

លោក Gene Deitch អ្នកដឹកនាំភាគយន្តគំនូរជីវចល TOM & JERRY និង POPEYE ទទួលមរណៈភាពហើយ

លោកតា Gene Deitch ដែលជាផលិតករ អ្នកដឹកនាំរឿង និងគូរគំនូរជីវចល ដ៏ល្បីរាប់ទស្សវត្សរ៍ បានទទួលមរណៈភាពហើយ ក្នុងអាយុ ៩៥ឆ្នាំ ក្នុងអាផាតមិនរបស់ខ្លួនក្នុងទីក្រុង Prague កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឈ្មោះពេញរបស់លោកតាគឺ Eugene Merrill Deitch កើត ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩២៤។ ភាពយន្តគំនូរជីវចលដែលលោកតាដឹកនាំ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនោះគឺ គំនូរជីវចល TOM & JERRY (១៩៦១-៦២ ចំនួន១៣ភាគ) និង POPEYE (១៩៦០-៦៣)។ ទន្ទឹមនឹងនេះភាពយន្តគំនូរជីវចលរបស់គាត់ដែលទទួលបានអូស្ការ ពានគំនូរជីវចលខ្នាតខ្លីដ៏ល្អបំផុតគឺរឿង Munro ក្នុងឆ្នាំ ១៩៦០។ លោកតាបានចូលនិវត្តន៍ជាផ្លូវការចាប់ពីឆ្នាំ ២០០៩ និងទទួលមរណៈភាពដោយមិនបានត្រៀមទុកក្នុងឆ្នាំនេះតែម្តង។ អរគុណសម្រាប់ស្នាដៃរបស់លោកតាដែលបានរួមចំណែកផ្តល់នូវភាពកម្សាន្តដល់កុមារជាច្រើន ជុំវិញពិភពលោក៕

View Details