Loading...

Category: Eaterykh

Auto Added by WPeMatico

តេះៗលេងកំដរមាត់ ធ្វើខ្លួនឯង ញ៉ាំមាត់ឯង

ទំនេរពេកមកបង្ហាញម្ហូបចិន ឱ្យគ្នាយើងទស្សនាហើយ ចង់រៀនចម្អិនតាមមួយមើល៎ ។ ឈ្ងុយក៏ឈ្ងុយ ឆ្ងាញ់ក៏ឆ្ងាញ់ ស្រួយខ្ញោកៗ ពិសេសជ្រលក់ទឹកត្រីផ្អែម ឬ ទឹកស៊ីអ៊ីវទៀតគឺកាន់តែបង្កើននូវរសជាតិ ។ ញ៉ាំមួយហើយ ចង់ញ៉ាំមួយទៀត មិនជឿទស្សនាវីដេអូទាំងអស់គ្នាបានដឹងថាទំនងយ៉ាងណា ។ ហើយសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ EATERY2 ដើម្បីទទួលបានការបញ្ចុះតម្លៃ 2$ សម្រាប់អតិថិជនថ្មី កុម្ម៉ង់ចាប់ពី 8$ ពី pandamart និង ហាងទំនិញ  foodpanda ។ ទស្សនាវីដេអូចម្អិន កុលាបគាវ ទាំងអស់គ្នា៖ ខាងក្រោមនេះជាគ្រឿងផ្សំ ៖  – សំបកគាវ : 1 pack – សាច់ជ្រូក : ½ kg – ម្សៅឆា : 1 spn – ម្រេច : 1 spn – […]

View Details

ហាងតែគុជ ទាំងឆ្ងាញ់ ទាំងគុណភាពហើយ ពង្រីកសាខាជាច្រើនទៅកាន់ទូទាំងពិភពលោកក្នុងរយៈពេលត្រឹម 1 ឆ្នាំ

ដូចជាខានបានណែនាំហាងភេសជ្ជៈទំនងៗនិងមានភេសជ្ជៈឆ្ងាញ់ៗយូរ ឥឡូវសុំរៀបរាប់ឱ្យគ្រប់គ្នាបានស្គាល់ពីហាងភេសជ្ជៈថ្មីមួយ ដែលធានាថាត្រូវចិត្តគ្រប់គ្នាតែម្តង ដោយមានរសជាតិពិសេស ឆ្ងាញ់ ប្លែកគ្រប់មុខរួមជាមួយភាពស៊ីវីល័យ និង សេវាកម្មដ៏ល្អ រួសរាយកក់ក្តៅនៃហាងម៉ាឈីម៉ាឈី! ម៉ាឈីម៉ាឈីជាហាងសាខាដែលមានប្រភពមកពីប្រទេសតៃវ៉ាន់ ។ Machi Machi ( ម៉ាឈីម៉ាឈី ) បកជាភាសាខ្មែរគឺ មិត្តភក្តិ។ ចំពោះហាងម៉ាឈីបើកសាខាដំបូងគេគឺនៅលើប្រទេសតៃវ៉ាន់ ហើយក៏ព្រោះតែភាពល្បីល្បាញនៃរសជាតិដ៏ពិេសសរបស់ភេសជ្ជៈម៉ាឈី ធ្វើអោយជនបរទេសនៅបណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍និងជាប់ចិត្តជាមួយម៉ាឈីម៉ាឈី។ ដូច្នេះទើបម៉ាឈីពង្រើកសក្តានុពលរបស់ខ្លួនទៅកាន់ 18 ប្រទេសជុំវិញពិភពលោកជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ 2019 និងកំពុងតែបន្តពង្រីកបន្ថែមទៅកាន់ប្រទេសជាច្រើនទៀតនៅឆ្នាំ 2022។ ម៉ោះ! ឥឡូវមកស្គាល់ហាងម៉ាឈីម៉ាឈីនៅកម្ពុជាម្តង ដែលសាខាទី1 មានទីតាំងនៅផ្លូវកម្ពុជាក្រោម ដែលហាងម៉ាឈីបានរចនាឡើងតាមបែបទំនើបទាន់សម័យ ទីកន្លែងក្នុងហាងធំទូលាយ តុកៅអីមានផាសុខភាព ចំនុចគួរអោយចាប់អារម្មណ៍គំនូរនៅក្នុងហាងសុទ្ធតែជាស្នាដៃរបស់វិចិត្រករ និង ផ្ទាំងដំណក់ទឹកភ្លៀងកៅអី3របស់ម៉ាឈី ! គោលដៅនៃការរៀបចំហាងគឺផ្តល់នូវភាពសប្បាយរីករាយ កក់ក្តៅ អារម្មណ៍ស្និតស្នាលដល់អតិថិជនគ្រប់ពេលវេលា។ រាល់ភេសជ្ជៈនីមួយមានដូចជា Strawberry Latte with Panna Cotta, Brown Sugar Latte with Tapioca, Cream Cheese Foam […]

View Details

ផ្អែម ឆ្ងាញ់ ស្រស់ៗ ហឹរជាតិឥតខ្ចោះរបស់គេមែនហ្មងហា៎អយស្ទ័រនៅ Oyster House

អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រត្រូវចិត្តហើយសប្ដាហ៍នេះ ។ ស្រីស្អាត ឡេងឡេង និងកំលោះ ស្ទីវិន របស់យើងបាននាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងអាហារគ្រឿងសមុទ្រស្រស់ៗ ទំនងៗមួយកន្លែងនៅឯទីក្រុងរណបជ្រោយចង្វារ ។ បើអ្នកបានទស្សនាវីដេអូ «ប៉ុស្តិ៍ញ៉ាំ» សប្ដាហ៍នេះប្រហែលជាបានដឹងហើយ នៅឡើយតែអ្នកមិនទាន់បានទស្សនាទេ ។ អ៊ីចឹងអាចទស្សនានៅខាងក្រោមនេះក៏បាន ឬចូលទៅកាន់ Page Facebook របស់រឿងញ៉ាំរឿងធំបាន ។ Oyster House សាខាជ្រោយចង្វារជាហាងគ្រឿងសមុទ្រស្រស់ៗ ដែលគេមានតាំងពី មឹក បង្គារ និងពិសេសដូចឈ្មោះហាងគេអ៊ីចឹង អយស្ទ័រ ស្រស់ៗផ្អែមឆ្ងាញ់ជក់មាត់ខ្ទាប់ជាមួយខ្ទឹមលីងនិងក្ទុម្ពទេស ជ្រលក់ជាមួយទឹកជ្រលក់ហឹរៗ ។ និយាយទៅគ្រឿងសមុទ្រជាច្រើនផ្សេងទៀតរៀបរាប់មិនអស់ទេ ។ ហើយនិយាយពីថាអ្នកអើយមិនដឹងប្រាប់យ៉ាងណាទេ ដឹងតែ ផ្អែម ឆ្ងាញ់ ស្រស់ល្អ មានជាតិ ជក់មាត់ជីបៗ ។ មិនជឿអូសមើលរូបបាន តែតិចថាមើលហើយឃ្លានញ៉ាំចង់សួរទីតាំងនៅណាអី ទាល់តែយូរបានប្រាប់ថា link location ដាក់នៅខាងក្រោម ហាហា ។ សំខាន់ភ្លេចមិនបានទេ Anchor White ជួយបង្កើនរសជាតិអាហារគ្រប់ប្រភេទ ទទួលទានអមជាមួយអ្វីក៏ជាតិដែរ ។ […]

View Details

កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន ស្រក់ទឹកភ្នែកម៉ាត់ៗ សឺតសត សឺតសត តែម្ដងប៉ះម្ហូបនៅគីនមីសប្ដាហ៍នេះ

ទស្សនាវីដេអូ “ប៉ុស្តិ៍ញ៉ាំ” Ep04 ហើយជក់ចិត្តដែរទេគ្នាយើង ? មើលកញ្ញា ឡេងឡេង និងអ្នកកំលោះ ស្ទីវិន ញ៉ាំផងនិយាយហូរហែតាប៉ែលតផង ។ អ៊ីចឹងមកទម្លាក់រូបភាពខ្លះទៀតពីម្ហូបនៅហាង Kinme ។ សង្ឃឹមថាអាចធ្វើឱ្យគ្នាយើង ឃ្លានបណ្ដើរៗពេលអូសមើលរូបភាព និងទស្សនាវីដេអូ ។  សប្ដាហ៍នេះនាំអារម្មណ៍គ្រប់គ្នាទៅហាងបែប Street Food ដែលមានមុខម្ហូបពិសេសៗសែនជក់ចិត្តគឺហាង “Kinme” ។ ទ្រួសៗទី1មាន ងាវស្រុសទឹកដូង ដែលជាងាវសាច់លេខ១ពីខាងស្រែអំបិល ស្រុសជាមួយទឹកដួងនិងស្លឹកតើយ ដែលអាចលក់បានពី ២៥kg ទៅ ៣០kg ក្នុងមួយថ្ងៃ ។  ទី2នោះគឺស៊ុបចិនប៉ុន្តែច្នៃពិសេសតាមតម្រូវការរសជាតិប្រជាជនខ្មែរយើង គឺស៊ុបស៊ីឆ័ន ហើយលេងសើចមិនបានទេ ពេញនិយមខ្លាំងណាស់ លក់បានពី ១០០ ទៅ ២០០ ចានឯណោះក្នុងមួយថ្ងៃៗ ។ ចំណែកទី3 សាច់អាំងចិនពិសេស ដែលប្រឡាក់ជាមួយគ្រឿងចិនហឹរតិចៗ អាំងភ្លាមៗ ក្ដៅៗ ឈ្ងុយឆ្ងាញ់បែបញាំជក់មាត់ ។ មិនទាន់អស់ទេ នៅ Kinme គឺមានរូបមន្តទឹកជ្រលក់ពិសេសរបស់ហាងទាំង […]

View Details